ដើម្បីសុខមាលភាពនៅកុមារអនុគណ:កម្មាចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ខេត្តកោះកុងនិងចាប់ផ្តើមបន្តបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងខេត្ត ជូនកុមារដែលមានអាយុ ៥ ឆ្នា

125

 

កោះកុង៖ ដើម្បីចូលរួមចំណែកការអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់សុខមាលភាពសង្គម រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ឱ្យរដ្ឋបាលខេត្តបន្តចាក់វ៉ាក់សាំង កូវីដ-១៩ ទៅដល់កុមារ ចាប់ពីអាយុ ៥ឆ្នាំ ។ ដើម្បីអនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ខេត្តកោះកុង បានបើកយុទ្ធនា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ជូនដល់កុមារចាប់ពីអាយុ ០៥ ឆ្នាំ នៅទូទាំងខេត្ត កោះកុង គ្រប់បណ្តាក្រុង ស្រុកទាំង៧ រយ:ពេល៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២១នេះតទៅ ។

យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារនៅសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ឃើញឪពុក ម្ដាយ ដែលជាអាណាព្យាបាល បាននាំកូនប្រុសស្រីមកទទួលចាក់វ៉ាក់សាំងកូវីដ-១៩ ដោយទឹកមុខញញឹមញញឹមរីករាយសាទរ ដោយឃើញកូនៗរបស់គាត់បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។

ជាមួយគ្នាផងដែរ រដ្ឋបាលខេត្តកោះកុង
បានអំពាវរនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈ ដ្ឋាន នៅតាមមូលដ្ឋានទាំងអស់ សូមឱ្យរួសរាន់នាំកូនដែលមានអាយុ ០៥ ឆ្នាំ មកទទួលវ៉ាក់សាំងឲ្យបានគ្រប់គ្នា ។
នឹងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ទាំងអស់គ្នា នឹងអនុវត្តន៍វិធានការការពារ “៣កុំ ៣ការពារ ” តាមអនុសាសន៍របស់សម្ដេចជោហ៊ុន សែន និងមានអនាម័យបរិស្ថានល្អ ក្នុងការរស់ នៅ នេះជាប្រការល្អសម្រាប់យើងទាំង អស់គ្នាក្នុងការការពារសុខមាលភាពយើងទាំងអស់គ្នា ៕ ដោយ សុគន្ធី