តារាចម្រៀងខេមរៈ សិរីមន្ត និងក្រុមហ៊ុន ប៉ាង ណាគ្រី បើកកម្រោងលក់ដីឡូត៍ បង់រំលស់ក្នុងមួយខែត្រឹម10ម៉ឺនរៀល

132

ខេត្តបន្ទាយមានជ័យ÷ លោក ខេមរៈ សិរីមន្ត តារាចំរៀងដ៏ល្បីនៅប្រទេសកម្ពុជា បានងាកមកចាប់ដៃជាមួយក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៊ីស្ទេត ឯ.ក មកវិនិយោគលើវិស័យអចលនទ្រព្យ ពុះដីឡូលក់លើផ្ទៃដីជាង200ហិកតា នៅតំបន់សមរភូមិជាយដែន ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។


នៅព្រឹកថ្ងៃទី23 ខែតុលាឆ្នាំ2021នេះ លោកស្រី ប៉ាងណាគ្រី នាយិកា ក្រុមហ៊ុនប៉ាងណាគ្រី រៀលអ៊ីស្ទេត ឯ.ក និងលោក ខេមរៈ សិរីមន្ដធ្វើសន្និសីទកាសែត នៅក្នុងស្នាក់ការលក់អចលនទ្រព្យរបស់ក្រុមហ៊ុនស្ថិតនៅក្នុង
ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំបើកគម្រោងពុះដីល្វែង។

លោក ខេមរៈ សិរីមន្ត បានឲ្យដឹងថា៖ ដោយមើលឃើញនូវសក្កានុពលភាពចំពោះតំបន់នេះអាចនឹងក្លាយទៅជាទីក្រុងប៉ោយប៉ែតទី2 ដោយសារតែមានការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ជាពិសេសនៅចំណុចបឹងជង្រុកតេជោឈ្នះឈ្នះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ បានប្រែក្លាយតំបន់សង្គ្រាមឲ្យទៅជាតំបន់សេដ្ឋកិច្ច និងកន្លែងកំសាន្ត និងបានការចូលរួមអភិវឌ្ឍន៍ពីសំណាក់វិនិយោគិនពិសេសលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលកំពុងបើកគម្រោងធ្វើផ្សារ ធ្វើវីឡា និងគម្រោងផ្ទះល្វែងមួយវិញទៀតគឺក្រុមហ៊ុន ប៉ាង ណាគ្រី ផ្ទាល់គឺកំពុងតែអភិវឌ្ឍន៍ទៅលើរោងចក្រ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹកភ្លើង ជាដើម។

លោក ខេម រៈសិរីមន្ត បានបន្តឲ្យដឹងទៀតថា÷ តាមពិតទៅគម្រោងលោកមានជាបន្តមួយគម្រោងទៀត5,000ហិកតា តែសម្រាប់គម្រោងទី1នេះ ក្រុមហ៊ុនយើងបានពុះដីល្វែងចំនួន200 ហិកតា គិតជាឡូតិ៍រាប់ម៉ឺនឡូដិ៍ឯណោះដោយក្រុមហ៊ុនយើងបានរៀបចំសម្រាប់ប្រជាពលរដ្ឋ ឬអតិថិជនដែលបានជាវគម្រោងនេះបង់ផ្ដាច់ត្រឹមតែ 1950ដុល្លារ តែបងប្អូនប្រជាពលរដ្ឋដែលមានការជីវភាពក្រលំបាកខ្លាំងគ្រាន់តែចំណាយមួយខែដប់ម៉ឺនរៀលក៏អាចបង់រំលស់បាន បើគិតជាថ្ងៃមួយថ្ងៃត្រឹមតែ 3,300រៀលប៉ុណ្ណោះ។

លោក ខេម រៈសិរីមន្ត បានបញ្ជាក់ថា៖ កន្លងមកមានអតិថិជនជាច្រើនបានទំនាក់ទំនងមកទិញយ៉ាងច្រើនក៏ប៉ុន្តែលោកមិនទាន់លក់នោះទេគឺរង់ចាំដល់ថ្ងៃ06 ខែវិច្ឆិកា ឆ្នាំ2021 ទើបក្រុមហ៊ុនដាក់ឲ្យដំណើរការកក់លុយ នឹងទិញដីបានដើម្បីកុំឲ្យមានការទិញមុន ទិញក្រោយដណ្ដើមយកតែកន្លែងល្អៗ។ ទោះជាយ៉ាងណាលោកបានបន្តទៀតថា បើសិនជាការលក់នេះដាច់អស់មុនគម្រោងលោក នឹងបន្តគម្រោងមួយទៀតនៅក្បែរនោះ បន្ថែមទៀត។
លោកស្រីនាយិកាក្រុមហ៊ុនប៉ាង ណាគ្រី បញ្ជាក់ថា÷ សម្រាប់ប្រជាពលរដ្ឋក្រីក្រដែលបានបង់រំលស់ ឬទិញដីមករស់នៅគឺពួកគាត់មានការងារធ្វើស្រាប់ដោយមិនបាច់ចំណាកស្រុកទៅកាន់ប្រទេសជិតខាងនោះឡើយ។ ចំពោះចក្ខុវិស័យរបស់ក្រុមហ៊ុនគឺជួយអភិវឌ្ឍន៍ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះ។ ដោយផ្ដោតទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ក្រុមហ៊ុនយើងសាងសង់សាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដោយជួលគ្រូពីបរទេសមកបង្រៀនបច្ចេកទេសដល់ពួកគាត់ ដើម្បីមានជំនាញប្រកបរបរចិញ្ចឹមជីវិត និងបានកម្រៃខ្ពស់ផងដែរ។ ចំពោះដីដែលលក់បានគឺក្រុមហ៊ុនយើងចំណាយ 20%ជួយដល់មន្ទីរពេទ្យកុមារអង្គរដូចជាគ្រឿងបរិក្ខា ថ្នាំពេទ្យជាដើម៕ដោយ ក្តាមស្រែ