ភ្នំពេញ ៖ ហេតុការណ៍ គ្រោះអគ្គិភ័យមួយបានឆាប់ឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ ដោយប្រអប់ការប៉ិនភ្លេីងជាបជាប់និងបង្គោលភ្លើង មួយបានឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លេីង កាលពីវេលាម៉ោង១០យប់ ថ្ងៃទីខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចរវង្វង់មូលទួលគោកចាស់ តាមបណ្តោយផ្លូវលេខ២៨៩ កែងនិង៦០៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញប្រអប់ការប៉ិនភ្លេីងខាងលេីមានផ្ទុះឆ្លងចរន្តបែកផ្កាភ្លេីង និងបង្កជាអណ្តាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមនោះមានបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រេីនមកបាញ់ពន្លត់ហេីយភ្លេីងក៏រលត់ទៅវិញ។
ប្រភពដដែលបានបន្តថា មួយសន្ទុះក្រោយមកស្រាប់តែប្រអប់ការប៉ិនភ្លេីងខាងលេីបង្កជាអគ្គិភ័យម្តងទៀតឆាបឆេះយ៉ាងសន្ធៅ ទេីបសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងមកបាញ់ទប់ជៀសវាងរៀលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋទៀត។
សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះអគ្គិភ័យខាងលេីសមត្ថកិច្ចបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញអស់ចំនួន២គ្រឿងទេីបគ្រប់គ្រងបានទាំងស្រុងនិងមិនមានរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនោះទេ៕ដោយ កុសល់