Sunday, July 27, 2025
  • ទំព័រដើម

ព័ត៌មានជាតិ

រថយន្តបែនដឹកខ្សាច់ បុកជាមួយរថយន្តម៉ែកសឺដេស រួចបន្តបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យក្មេងស្រីម្នាក់របួស

  ភ្ភ្នំពេញ: រថយន្តដែកដឹកខ្សាច់មួយគ្រឿងបេីកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុកជាមួយរថយន្តស៊េរីទំនេីបមួយគ្រឿងរងការខូចខាតហេីយរថយន្តមិនទាន់អស់ល្បឿនក៏បន្តបុកចូលផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតបណ្តាលឲ្យរងការខូចខាត និងធ្វេីឱ្យក្មេងស្រីម្នាក់រងរបួស។ ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខវត្តចាក់អង្រែក្រោម តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តស៊េរីទំនេីបម៉ាក ម៉ែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា K.SARUN 6 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជេីងឡេីងលេីផ្លូវ៦០ម៉ែត្រ ខណៈបេីកឡេីងក្បាលរថយន្តបានបន្តិចស្រាប់តែមានរថយន្តបែនដឹកខ្សាច់ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F-0566 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីកេីតទៅលិចហេីយបានជ្រុលបុកចំពីមុខពេញទំហឹងបណ្តាលឱ្យរងការខូចខាត ហេីយរថយន្តបែននៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតធ្វេីឲ្យម្តាយកូន២នាក់ដែលកំពុងអង្គុយលក់ម្ហូបចូលក្រោមរថយន្តរងរបួសផងដែរ ដោយឡែករថយន្តគាបជាប់ទៅមុខលែងរួច។ ក្រោយកេីតហេតុជនរងគ្រោះម្តាយនិងកូនស្រីអាយុប្រហែល៩ទៅ១០ឆ្នាំត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយឡែករថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ៕ដោយ កុសល់

កម្មករសំណង់ម្នាក់ដាច់ខ្យល់ស្លាប់លើម៉ូតូឌុប បន្សល់កូនតូច02នាក់ សមត្ថកិច្ចប្រកាសរកសាច់ញាតិ

បន្ទាយមានជ័យ៖ កម្មករសំណង់ម្នាក់ដាច់ខ្យល់ស្លាប់លើម៉ូតូឌុប បន្សល់កូនតូច02នាក់ សមត្ថកិច្ចកំពុងប្រកាសរកសាច់ញាតិ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោ21,30នាទីយប់ថ្ងៃទី09 ខែវិច្ឆិកា ឆ្នាំ2021 នៅលើផ្លូវជាតិលេខ5 មុខការ៉ាស់សាំងPTT ក្នុងភូមិបាលិលេយ្យ សង្កាត់.ក្រុងប៉ោយប៉ែត។ អាជ្ញាធរភូមិបានប្រាប់ថា ជនរងគ្រោះឈ្មោះ សិង្គ ភ័ណ្ណារ៉ា ភេទប្រុស អាយុ 53ឆ្នាំ ជាកម្មករសំណង់ ដែលបន្សល់កូនចំនួន02នាក់ កូនប្រុសបង ឈ្មោះ សិង្គ ផាណាត់ អាយុ12ឆ្នាំ កូនស្រីទី2ឈ្មោះ សិង្គ ធារី អាយុ09ឆ្នាំ ទាំង03នាក់ឳពុកកូន ស្នាក់នៅបន្ទប់ជួលមួយកន្លែងក្នុងភូមិកើតហេតុខាងលើ។ ប្រភពសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា បើយោងតាមព័ត៌មានពីអ្នកជិតខាងថា មុនដំបូងជនរងគ្រោះបានទល់លាមក2ថ្ងៃមកហើយ ទើបមិនស្រួលខ្លួន បានសម្រេចហៅម៉ូតូឌុប ឲ្យដឹកខ្លួនមកពេទ្យ តែមិនទាន់ដល់ពេទ្យផង ក៏ដាច់ខ្យល់ស្លាប់តែម្តង។ ប្រភពដដែលបន្ថថា ដោយសារគាត់បានបែកបាក់គ្នាជាមួយប្រពន្ធទើប...

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា១៩៥៣ -៩វិច្ឆិកា២០២១

  ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំធ្វើពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០២១ និងជាថ្ងៃកំណើតកងយុទ្ធពលខេមរៈភូមិន្ទ។ ទិវាជាប្រវត្តិសាស្រ្តនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅបរិវេណ វិមានឯករាជ្យ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការអញ្ជើញជាអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមអ្នកតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំនៅតាមមន្ទីរអង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងយុវជនកាយរិទ្ធ លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ ផងដែរ។ ក្នុងឱកាសនោះគណៈអធិបតី និងតំណាងថ្នាក់ដឹកនាំខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ...

រថយន្តHYUDAI STAREXបុករថយន្ត ford ranger រួចបើករត់យកទៅប្លុងចោលនៅចំណតរថយន្តមួយកន្លែងសមត្ថកិច្ចតាមចាប់បានមកវិញ

  ភ្នំពេញ: បុរសជនជាតិចិនម្នាក់បើករថយន្តHYUNDAI STAREXមួយគ្រឿងទៅបុករថយន្ត fort ranger ពីចំហៀងត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១០និង ៣០នាទីយប់ថ្ងៃទី ៨ខែវិច្ឆិកាឆ្នាំ ២០២១ នៅត្រង់ចំណុចផ្លូវលេខ១២២ កែងនឹងផ្លូវលេខ ២២១ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ចំណែករថយន្តបង្កបានមិនបានឈប់ដោះស្រាយនោះទេហើយបានជ្រុះស្លាកលេខរថយន្តខាងមុខនៅនឹងកន្លែងកើតហេតុ រួចព្យាយាមបើករត់យកមកផ្លុងចោលនៅចំណតរថយន្តមួយកន្លែង មុខខារ៉ាអូខេទន្លេសេកុងថ្មី ខាងលិចកន្លែងកើតហេតុប្រមាណជិត ២០០ម៉ែត្រ។រួចតៃកុងបានគេចខ្លួនបាត់។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្ដHYUNDAY STAREXមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AV-1471ធ្វើដំណើរតាមបណ្តោយផ្លូវ ១២២ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តford ranger មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AY-0866ធ្វើដំណើរតាមបណ្តោយផ្លូវ ២២១ ទិសដៅពីត្បូងទៅជើង ចំពីចំហៀងរថយន្តខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ចំណែករថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេហើយបានជ្រុះស្លាកលេខរថយន្តខាងមុខនៅនឹងកន្លែងកើតហេតុរួចបានព្យាយាមបើករត់យកមកផ្លុងចោលនៅចំណតរថយន្តមួយកន្លែងមុខ ខារ៉ាអូខេទន្លេសេកុងថ្មី ចម្ងាយពីកន្លែងកើតហេតុប្រមាណជិត២០០ ម៉ែត្រ ត្រូវបានសមត្ថកិច្ចតាមចាប់បានមកវិញ ឯតែកុងរថយន្តបង្កបានគេចខ្លួនបាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តពីរគ្រឿងទៅរក្សាទុករង់ចាំម្ចាស់រថយន្តបង្កចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់ ...

រថយន្តហ៉ីយ៉ានដាយប្រភេទដឹកទំនិញមួយគ្រឿងបើកបុកម៉ូតូកិនបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ

  ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូ ហេីយត្រូវរថយន្តហ៉ីយ៉ាន់ដាយប្រភេទដឹកទំនិញមួយគ្រឿងបេីកបុកពីក្រោយនិងកិន ហើយអូសម៉ូតូប្រហែល៥០មែត្រ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចស្ពានដែកចំការដូង តាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សពជនរងគ្រោះ មានឈ្មោះ ហៃ គីណូ អាយុ ជាង ៤០ ឆ្នាំ មុខ របរ វិស្វករ ស្នាក់នៅ បុរី ពិភព ថ្មី ចំការ ដូង ខណ្ឌ ដង្កោ ។ អ្នក បេីក បរ រថយន្ត ឈ្មោះ...

រថយន្តម៉ាស្ដារបត់ឆ្លងផ្លូវមិនប្រយ័ត្ន ម៉ូតូលឿនបុកពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ជេីង

  ភ្នំពេញ ៖ រថយន្តស៊េរីទំនេីបម៉ាកម៉ាស្តារមួយគ្រឿង ខណៈកំពុងបត់ឆ្វេងឆ្លងផ្លូវ ត្រូវបុរសម្នាក់ជិះម៉ូតូយ៉ាងលឿនមកបុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យរបួសបាក់ជេីង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចច្រកចូលបុរីប៉េងហួត ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1L-1670 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តសេរីទំនើបម៉ាក ម៉ាស្ដា ត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BM-4662 បើកបរដោយនារីពីរនាក់ ទិសដៅពីជើងទៅត្បូងបានបត់ឆ្វេងឆ្លងផ្លូវបំណងចូលបុរី ចំថ្ពាល់ខាងស្ដាំរថយន្តពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូបាក់ជេីងទាំងសងខាងរងរបួសធ្ងន់ ហេីយភ្លាមៗប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះ យកទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះភ្លាមៗ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ មកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ ៕ដោយ កុសល់ ...

រថយន្តមួយគ្រឿង ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង និងបណ្តាលឱ្យបុរសម្នាក់ស្លាប់ក្នុងនៅរថយន្ត យ៉ាងអាណោចអាធម៏ នៅខណ្ឌព្រែកព្នៅ

  ភ្នំពេញ ៖ រថយន្តម៉ាកវីស្តូមួយគ្រឿងត្រូវបានអគ្គិភ័យឆានឆេះសល់តែគ្រោងឆ្អឹងនិងបណ្តាលឱ្យបុរសម្នាក់បានជាប់នៅខាងក្នុងរថយន្តឆេះស្លាប់យ៉ាងអាណោចអាធ័មដោយមិនទាន់ដឹងមូលហេតុអ្វីនៃការឆាបឆេះ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រថយន្តដែលត្រូវភ្លើងឆេះម៉ាក វិស្តូពាក់ស្លាកលេខភ្នំពេញ 2AC-9736 ចំណែកសពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីងទេ។ សមត្ថកិច្ចបានឱ្យដឹងថា នៅកន្លែងកើតហេតុគេឃើញរថយន្តវិស្តូ បត់ក្បាលពីលិចមកកើតធ្លាក់ចូលចិញ្ចើមផ្លូវខាងស្តាំ និងទ្វារខាងស្តាំបើកមួយចំហៀង និងមានកូនញញួរមួយនៅក្នុងរថយន្ត ចំណែកសពជនរងគ្រោះឆេះខ្លោចស្លាប់លើកៅអីរថយន្ត ជុំវិញករណីនេះសមត្ថកិច្ចមិនទាន់បានបញ្ជាក់ថា ជាករណីអ្វីពិតប្រាកដនោះទេ ខណ:ពេលនេះសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់គោករកា សហការជាមួយនិងកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌព្រែកព្នៅ កម្លាំងជំនាញចរាចរណ៍ក្រុង និងកម្លាំងជំនាញការិយាល័យកោសល្យវិច័យបច្ចេកទេស ស្នងការនគរបាលរាជធានីភ្នំពេញ កំពុងតែបើកការស្រាវជ្រាវ និងពិនិត្យជុំវិញបរិវេណកន្លែងកើតហេតុ ឱ្យដឹងមូលហេតុពិត នៃការឆេះស្លាប់បុរសនេះ និងកំពុងតែស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ ដើម្បីស្វែងរកក្រុមគ្រួសារសាច់ញាតិ មកទទួលយកសពជនរងគ្រោះ ទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

មកពីផឹកស្រាស្រវឹង ទាស់ពាក្យសម្តីគ្នា បន្តិចបន្តួច កាប់ប្រហារទៅលើប្រពន្ធស្លាប់ និងចងក.អត្តឃាតខ្លួនឯង

ខេត្តប៉ៃលិន ៖ ក្រោយពីបុរសស្រ្តីវ័យចំណាស់ ជួបជុំផឹកស៊ីជាមួយមិត្តភក្តិតាំងពីព្រឹករហូតដល់ល្ងាច ទើបត្រឡប់ទៅផ្ទះវិញ ក៏ឈ្លោះទាស់ទែងពាក្យសម្តីគ្នា ស្រាប់តែប្តីកំណាចទាញកាំបិតខ្វែវដេញកាប់ប្រហារប្រពន្ធ បណ្តាលឱ្យត្រូវចំកញ្ជឹងក. រងរបួសធ្ងន់ ដួលផ្កាប់មុខដេកស្លាប់ក្នុងថ្លុកឈាម ។ លុះកូនស្រីឃើញម្តាយ ត្រូវឪពុកចុងកាប់ប្រហារ ក៏រត់ទៅជួយ ស្រាប់តែត្រូវគាត់ចាប់ច្របាច់ក.បម្រុងសម្លា ប់បន្ត តែនាងរើខ្លួនរួច ក៏ត្រូវជនដៃដល់ទាញខ្វែវគប់ចំដៃរងរបួសស្រាល និងដេញកាប់ប្រហារ ។ តែសំណាងល្អ នាងរត់គេចខ្លួនទាន់ពេលវេលា និងទៅពួនសម្ងំលាក់ខ្លួនក្នុងព្រៃដំឡូងមីមួយយប់ ដល់ពេ លព្រឹកឡើង សម្រាប់តែប្រទះឃើញឪពុកចុងចងក.អត្តឃាតបង្កឱ្យមានការភ្ញាក់ផ្អើលផងដែរ ។ ហេតុការណ៍ប្តីចុងកាប់ប្រហារប្រពន្ធនេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង៤៥នាទីយប់ រីឯប្តីកំណាចចងក.អត្តឃាតនេះ បានកើតឡើងប្រហែលម៉ោង ១២ និង៣០នាទីយប់យប់អធ្រាត្រថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្នុងរោងចាំការ ក្នុងភូមិដីក្រហម សង្កាត់ប៉ៃលិន...

រថយន្តហាយលេនឌ័រ បុករថយន្តកាមរីបាឡែន បើកឆ្លងផ្លូវវៀចកង់ម្ខាង

  ភ្នំពេញ: រថយន្តហាយឡិនឌ័រមួយគ្រឿងបើកបរក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្ត កាមរីបាឡែន កំពុងបើកឆ្លងផ្លូវពីចំហៀងបណ្តាលឲ្យងការខាងរងការខូចខាតទាំងសងខាង សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវ៥៩៨ ស្ថិតភ្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2W-2230ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើឆ្លងផ្លូវ៥៩៨ បត់ក្បាលទៅទិសខាងជើង ជិតផុតទៅហើយ ក៍មានរថយន្តហាយលេនឌ័រមួយគ្រឿងពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2BD-9695ធ្វើដំណើរតាមបណ្តោយផ្លូវ ៥៩៨ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនជ្រុលទៅបុកពីចំហៀងរថយន្តកាមរីបាឡែនពេញទំហឹងបណ្ដាលឲ្យវៀចយកង់ក្រោយខាងម្ចាងទៅមុខលែងរួច។ចំណែករថយន្តហាយឡែនឌ័រខូចខាតផ្នែកខាងមុខខាងឆ្វេងនិងបែកកង់ទៅមុខលែងរួច។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ក្រោយមកខាងរថយន្តហាយឡែនឌ័របានចេញសំណងចំនួន ៥០០ដុល្លារទៅឲ្យខាងរថយន្តបាឡែនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ “ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត

  ខេត្តព្រះសីហនុ:នៅព្រឹកថ្ងៃសុក្រទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ "ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត" ដោយមានការចូលរួមដោយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ និងក្រុមហ៊ុនប្រមូលសំរាម KSWM ប្រមាណជាង ២០០នាក់។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ទិវាទីក្រុងស្អាតលើកទី៩ ឆ្នាំ២០២១ បានបំផុស និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ពិសេសយុវជន កុលបុត្រ កុលធីតាខ្មែរបន្តជំរុញលើកកម្ពស់ការអភិវឌ្ឍបៃតង និងការផ្ដល់នូវការបដិសណ្ឋារកិច្ចល្អ ដែលជាការរួមចំណែកការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គម។ កម្ពុជាមានសុខសន្តិភាព ស្ថេរភាពសង្គម មានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ គួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ សំដៅកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ លើកកម្ពស់សុខភាព...
- Advertisement -

Latest News

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ...
- Advertisement -

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ របស់លោកឧកញ៉ា តែ តាំងប៉ ដែលបានទម្លាយចេញជាសាធារណៈ កាលពីថ្ងៃទី១១...

ជនជាតិវៀតណាមម្នាក់ព្រហឺនជ្រុល ហ៊ានលួចរថយន្តគេហើយបើកបំបុកបារ៉ាស ដើម្បីរត់គេចខ្លួន

ព្រះសីហនុ ៖ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដោយជនសង្ស័យ០១នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7...

ឆក់ទូរស័ព្ទបានហើយ រត់មិនរួច សមត្ថកិច្ចប្របួចបានម្នាក់ នៅខណ្ឌសែនសុខ

  ភ្នំពេញ: ជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងមួយគ្រឿង បានសម្រេច រួចបានជិះម៉ូតូគេចខ្លួន ត្រូវបានជនរងគ្រោះនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លូន។ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី ១៥ ខែកម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាស្កុបពីមួយ គ្រឿងពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-2899ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម៉ាក iphone 13ប្រូ មួយគ្រឿងបានសម្រេច ភ្លាមនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់ខ្លួន តែត្រូវបានជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយនិងស្រែចោរៗក៍ផ្អើលមកកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាននាំគ្នាដេញ...

អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើផ្លាកយីហោដែលរំលោភ លើចំណីផ្លូវសាធារណៈជុំវិញផ្សារបឹងឈូក

បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្ត ដែលដឹកនាំដោយរដ្ឋបាលក្រុងបាត់ដំបង បានចុះអនុវត្តវិធានការក្តៅដោយនាំទាំងក្រុមជាងចុះរុះរើកាត់ផ្លាកយីហោ និងរនាំងដែកដែល អាជីវករផ្ទះល្វែងកែច្នៃតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅខាងមុខផ្ទះជុំវិញបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ លោក សេក ចិត្រា អភិបាលរងក្រុងបាត់ដំបងបានអោយដឹងថា មុននិងឈានដល់ការដាក់កម្លាំងចុះរុះរើនិងកាត់ដោយផ្ទាល់នេះដោយសាររយៈពេលកន្លងមកខាងអាជ្ញាធរយើងបានចុះធ្វើការជូនដំណឹងនិងណែនាំទៅដល់ពួកគាត់ជាអាជីវករច្រើនដងមកហើយពាក់ព័ន្ធជុំវិញផ្សារនេះ ហើយការជូនដំណឹងជាចុងក្រោយគឺនៅថ្ងៃសុក្រកន្លងទៅ ទើបថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះមកអនុវត្តតែម្ដង។ លោកបន្តថាការចុះអនុវត្តនេះ គឺយើងអនុវត្តរហូតជុំវិញផ្សារបឹងឈូកតែម្តង ដែលថ្ងៃនេះយើងធ្វើបានប៉ុណ្ណា ថ្ងៃស្អែកយើងនឹងបន្តធ្វើទៀតរហូតដល់ចប់ គោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យ...
ផ្សាយពាណិជ្ជកម្ម