ភ្នំពេញ: រថយន្តនីសាន់មួយគ្រឿងពាក់ស្លាកលេខនគរបាលបានបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់មួយកង់ កាលពីវេលាម៉ោង២ និង២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែ វិច្ឆិកាឆ្នាំ២០២១ នៅចំណុចស្តុបក្តាន់ពី តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។រួចម្ចាស់រថយន្តបានហៅរថយន្តស្ទូចមកដឹកយកមកទម្លាក់ចោល នៅមុខកាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តនីសាន់មួយគ្រឿងពណ៌ខ្លាញ់ក្តាមពាក់ស្លាកលេខនគរបាល2-2320 ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តបង្កបានខូចខាតផ្នែកខាងមុខនឹងបែកកង់ខាងឆ្វេងទៅមុខលែងរួច។
ក្រោយកើតហេតុម្ចាស់បានហៅរថយន្តស្ទូចមកដឹកយកទៅទម្លាក់ចោលនៅមុខ ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រួចម្ចាស់គេចខ្លួនបាត់៕ដោយ កុសល់