Monday, December 23, 2024
  • ទំព័រដើម

ទំព័រដើម

លោកយាយ លោកតា រស់នៅក្នុងខេត្តរតនគិរី ដែលបានស្មគ្រចិត្តចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៣នាក់ ទទួលបានរង្វាន់លើកទឹកចិត្តពី សម្តេចតេជោ ហ៊ុន សែន

នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានបន្តបំពេញបេសកកម្មនៅខេត្តរតនគិរីដើម្បី នាំយករង្វាន់លើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូន លោកយាយ លោកតា ចំនួន ៣នាក់ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រស់នៅខេត្តរតនគិរី។ ១.លោកយាយ ហ្វឿយ ផាន់ ព្រះជន្ម ១០៥ឆ្នាំ រស់នៅភូមិបាក់កែ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី ២.លោកយាយ ទៀង យ៉ល ព្រះជន្ម ១០២ឆ្នាំ រស់នៅឃុំចាអ៊ុង ស្រុកអូជុំ ខេត្តរតនគិរី ៣.លោកតា...

ស្ថានីយប្រេងឥន្ធនៈចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានរកឃើញលក់មិនគ្រប់លីត្រ

កំពង់ស្ពឺ៖ មន្ត្រីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(កបប) សាខាខេត្តកំពង់ស្ពឺ សហការជាមួយមន្ត្រីជំនាញមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈមួយចំនួនដែលបាននិងកំពុងបើកអាជីវកម្មនៅតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តដើម្បីពិនិត្យពីសុច្ចរិតភាព និងការអនុវត្តអនុលោមភាពក្នុងអាជីវកម្ម នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ លោក ចាន់ សារ៉ាវុធ ប្រធានសាខា(កបប)ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្នុងប្រតិបត្តិការត្រួតពិនិត្យនោះ មន្ត្រីជំនាញបានត្រួតពិនិត្យលើស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន៧ទីតាំងក្នុងក្រុងច្បារមន និងស្រុកសំរោងទង។ ក្នុងចំណោមទីតាំងទាំង៧នោះ មន្ត្រីជំនាញបានរកឃើញម្ចាស់ទីតាំងចំនួន៥បានរកស៊ីប្រគួតប្រជែងមិនសុច្ចរិតកេងប្រវ័ញ្ចបរិមាណលីត្រ និងបច្ចេកទេសគុណភាពប្រេងមិនអនុលោមលើផ្នែកគុណភាព និងរង្វាសរង្វាល់។ លោកប្រធានសាខា(កបប)ក៏បានបញ្ជាក់ផងដែរថា ចំពោះស្ថានីយ និងដេប៉ូប្រេងដែលមិនអនុលោមភាពទាំង៥ខាងលើមន្ត្រីបានធ្វើការណែនាំ និងផាកពិន័យតាមច្បាប់ដើម្បីប្រមូលថវិកាចូលកញ្ចប់ថវិកាជាតិ។ ក្នុងករណីមិនអនុវត្តតាមការផាកពិន័យនេះទេ មន្ត្រីជំនាញនឹងធ្វើការបិទអាជីវកម្មទាំងស្រុងហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ដោយ តារា

បាញ់រះបណ្តាលអោយស្ត្រីម្នាក់រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណះខ្មាន់កាំភ្លើងពីរនាក់ ជិះម៉ូតូឌុបគ្នា

ស្ត្រីម្នាក់រងរបួសដោយគ្រាប់កាំភ្លើង  ខណៈកំពុងហូបបាយនៅមុខផ្ទះ  ស្រាប់តែមានបុរសពីរនាក់ជិះម៉ូតូ មួយគ្រឿងដកកភ្លេីងបាញ់រះទៅលើរថយន្តរបស់កូនប្រសាររបស់នាងដែលបានកាត់ពីមុខពួកគេ ស្ថិតនៅស្រុក ខនកាលពីយប់ថ្ងៃព្រហស្បតិ៍។ ស្ត្រីរងគ្រោះមានឈ្មោះ Lonlada Thanitsawong អាយុ ៥៨ ឆ្នាំត្រូវរបួសជើងហើយប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ។ កូនប្រសាររបស់នាងឈ្មោះ Pongsathorn Khiewklang បានប្រាប់ប៉ូលីសថាខណៈពេលដែល គាត់កំពុងបើកឡានរបស់គាត់ទៅផ្ទះម្តាយក្មេកមានបុរសពីរនាក់ជិះម៉ូតូតាមគាត់តែគាត់មិនបានយកចិត្តទុកដាក់ចំពោះពួកគេទេ។ លោកបានបន្តថាបុរសទាំងពីរនាក់បានតាមគាត់រហូតមកដល់ផ្ទះម្តាយក្មេករបស់ គាត់ជាកន្លែងដែលគាត់និងសមាជិកគ្រួសារផ្សេងទៀតកំពុងរីករាយជាមួយអាហារពេលយប់នៅមុខផ្ទះ។ហើយបុរសពីរនាក់បានជិះម៉ូតូឈប់ប្រហែល ១៥០ ម៉ែត្រពីមុខផ្ទះដកយកកាំភ្លើងរះទៅលើឡានរបស់គាត់ រួចក៏ជិះរត់គេចបាត់។ ប៉ូលីសបាននិយាយបន្ទាប់ពីសួរចម្លើយសាក្សីនៅតំបន់នោះថាពួកគេគិតថាបុរសដែលបាញ់កាំភ្លើងនោះទើបតែត្រូវបានដោះលែងពីពន្ធនាគារថ្មីៗនេះបន្ទាប់ពីត្រូវបានផ្តន្ទាទោសពីបទល្មើសប្រើប្រាស់អាវុធ។ ប៉ូលីសបានកំពុងពិនិត្យមើលវីដេអូកាមេរ៉ានៅក្នុងតំបន់ហើយនឹងតាមរកអ្នកបាញ់និងបក្ខពួករបស់វា៕

ឆេះផ្ទះឆ្នៃពីទូកុងតឺន័រ ជាប់ផ្លូវថៃហ្គរ ផ្អើលសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាំងយប់

  ភ្នំពេញ ៖ អគ្គីភ័យមួយបានឆាបឆេះផ្ទះឆ្នៃពីទូកុងតឺន័រដ៏ធំ ដែលនៅជាប់ផ្លូវថៃហ្គរ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អេីលប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោង១ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ទិត្យ ភក្តី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបប បុកគ្រិះ ។ តាមសម្ដីបុរសជាម្ចាស់ផ្ទះរងគ្រោះបានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃកេីតហេតុ រូបគាត់និងប្រពន្ធកូន បានសម្រាកក្នុងផ្ទះដូចសព្វដង ។ ក្រោយមកស្រាប់តែមានផ្សែងហុយពីខាងក្រៅផ្ទះ រួចគាត់ក៏ចេញមកមេីលស្រាប់តែភ្លេីងឆាបឆេះសម្ភារៈមួយចំនួន ទេីបបុរសជាម្ចាស់ផ្ទះបានយកបំពង់ពន្លត់អគ្គីភ័យមកបាញ់អស់ចំនួន៣បំពង់ តែមិនរលត់ ក៏ទាក់ទងទៅអាជ្ញាធរមូលដ្ឋានឲ្យជួយចេញរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់ ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលេីនេះភ្លាមៗ រដ្ឋបាលខណ្ឌច្បារអំពៅ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន១គ្រឿង និងមានរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងទៀតរបស់ក្រុមហ៊ុនបុរីប៉េងហួត ចុះមកជួយបាញ់ទឹកពន្លត់ដែរ តែក្នុងករណីអគ្គីភ័យខាងលេីនេះ អាជ្ញធរមូលដ្ឋានបានប្រេីពេលតែកន្លះម៉ោង និងប្រេីប្រាស់ទឹកតែ១ឡានប៉ុណ្ណោះ...

អាជ្ញាធរខណ្ឌចំការមន ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី ក្បែរស្ពានហង្ស(កោះពេជ្រ) ឃាត់ខ្លួនមនុស្សប្រុសស្រី៧នាក់

  ភ្នំពេញ ៖ មនុស្សប្រុសស្រី៧នាក់ ដែលជាអ្នកមេីលការខុសត្រូវនិងអ្នកលេងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងក្នុងមជ្ឈមណ្ឌល ជីន សសេង ទីក្រុងអានីម ក្បែរស្ពានហង្ស កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងខាងលេីនេះបានលួចលាក់បេីកលេងហ្គេមបាញ់ត្រីជាច្រេីនថ្ងៃ ខែមកហេីយ ទេីបនៅយប់ថ្ងៃទី១៧ កញ្ញា នេះ កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌចំការមនធ្វេីការចុះបង្ក្រាបឃាត់ខ្លួនមនុស្សប្រុសស្រី៧នាក់បញ្ចូនទៅកានអធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីអនុវត្តន៍តាមនីតិវិធី ច្បាប់ ។ ចំណែកវត្ថុតាងទាំងប៉ុន្មាននៅក្នុងទីតាំងខាងលេី គឺអាជ្ញាធរបិតទ្វាចាក់សោរទុកចោលជា បណ្ដោះអាសន្ន ។ គួរបញ្ចាក់ផងដែរថា ទីតាំងហ្គេមបាញ់ត្រីខាងលេីនេះ មិនត្រឹមតែជាល្បែងខុសច្បាប់នោះទេ ថែមទាំងល្មេីសនិងសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ផងដែរ ៕ដោយ កុសល់

វិទ្យាល័យ ហ៊ុនសែនមិត្តភាពខេត្តព្រះសីហនុ ត្រូវបានជាប់ជ័យលាភីមាស ជាសាលាមេត្រីបរិស្ថាន ថ្នាក់ជាតិលើកទី ៣សម្រាប់ឆ្នាំ២០២១

ព្រះសីហនុ៖​ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញប្រគល់រង្វាន់ជ័យលាភីមាសសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងសម្ពោធសួនជីវៈចម្រុះ សួនព្រឹទ្ធាចារ្យ ជុំ ហ៊ល សួនអំណានព្រឹទ្ធាចារ្យ លឹម ណៃ និងតារាងប៉េតង់ ស្ថិតនៅក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ​កាលពីរសៀលថ្ងៃទី ១៧ ខែកញ្ញា។ ក្នុងឱកាសនោះ លោក សាយ សំអាល់ បានថ្លែងការកោតសរសើរចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា នៅវិទ្យាល័យហ៊ុន សែន មិត្តភាព ដែលបានខិតខំប្រឹងប្រែងថែរក្សាការពារបរិស្ថានរហូតទទួលបានជ័យលាភីមាសសាលាមេត្រីបរិស្ថានឆ្នាំ២០២១ ពីក្រសួងបរិស្ថាន លើការបញ្ជ្រាបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រលាញ់បរិស្ថាន...

សត្វត្រយ៉ងចង្កំក-ស ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ត្រូវប្រទះឃើញក្នុងព្រៃខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៅថ្ងៃទី១៧ កញ្ញា ២០២១ ​បានបង្ហាញពីវត្តមានសត្វត្រយ៉ងចង្កំក-សដ៏កម្រ ដែលត្រូវបានប្រទះឃើញក្នុងដែនជម្រកសត្វព្រៃស្រែពករបស់ខេត្តមណ្ឌលគិរី ក្នុងពេលចុះស្រាវជ្រាវប្រមូលទិន្នន័យធ្វើបច្ចុប្បន្នភាពធនធានធម្មជាតិនិងសត្វព្រៃនាពេលថ្មីៗនេះ។ មន្រ្តីឧទ្យានុរក្សផ្នែកស្រាវជ្រាវសត្វព្រៃនិងជីវៈចម្រុះ ដោយមានការចូលរួមនិងគាំទ្រពីគម្រោងស្រាវជ្រាវរបស់អង្គការ WWF បានចុះសិក្សាស្រាវជ្រាវទីតាំងទ្រនំ និងធ្វើជំរឿនត្រយ៉ងចង្កំក-ស នៅក្នុងដែនជម្រកសត្វព្រៃស្រែពក។ ក្នុងនោះបានប្រទះឃើញទីតាំងទ្រនំត្រយ៉ងចង្កំក  ស ចំនួន៣កន្លែង និងមានសត្វត្រយ៉ងចង្កំក-សចំនួន១១ក្បាល និងបានឃើញកុកពាក់អំបោះចំនួន ០៤ក្បាល ផងដែរ។ យោងតាមការបញ្ជាក់ពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថា សត្វត្រយ៉ងចង្កំក-ស  ភាគច្រើនពួកវាមានទីជម្រកនៅតាមតំបន់ ខ្ពង់រាប ព្រៃភ្នំ ជាព្រៃរបោះ នឹងព្រៃស្រោង ដែលសំបូរទៅដោយប្រភពទឹក ដូចជា ថ្លុក ត្រពាំង បឹងបួ អូរ ព្រែក ស្ទឹង និងទន្លេ ជាដើម។ សត្វត្រយ៉ងចង្កំក-ស វាក៏ជាប្រភេទសត្វបក្សីមានដោយកម្រផងដែរ។ ប៉ុន្តែវាក៏មានវត្តមានតិចតួចនៅរដ្ឋខ្លះនៃប្រទេសឥណ្ឌា និងមួយចំនួនតូចទៀតនៅប្រទេស ឥណ្ឌូណេស៊ី...

ទាហានឈុតខ្មៅថៃឃាត់ខ្លួន ពលករខ្មែរចំនួន០៨ ដែលលួចឆ្លងដែនចូលទៅថៃ តាមរយៈមេខ្យល់

ព្រំដែនកម្ពុជា ថៃ ៖ ទាហានឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរចំនួន ៨នាក់ នៅភូមិសាស្រ្តពីរកន្លែងផ្សេងគ្នា ខណៈពេលដែលពួកគេលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ ដោយខុសច្បាប់។ ពលករខ្មែរបានចំនួន ៦នាក់ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ត្រូវកម្លាំងយោធាព្រំដែនលេខ ១៣ និងកម្លាំងកងរយលេខ ១៣០២ បានស្ទាក់ចាប់។ ចំណែកពលករ២នាក់ទៀត បានរត់គេចខ្លួន ត្រង់ចំណុច ភូមិថាន់ចៃ ក្នុងឃុំថាប់ព្រិច ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប៉ុន្តែនៅទីបំផុត កម្លាំងកងរយបានតាមចាប់ខ្លួនពលករដែលរត់គេចយកមកវិញដល់ត្រង់ចំណុវផ្លូវបំបែកថាន់ចៃ។ ពលករទាំងអស់បានសារភាពថា ពួកគេត្រូវបានមេខ្យល់ណាត់ឱ្យជួបជុំគ្នានៅក្នុង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុនពេលចេញដំណើរឆ្លងដែន ដោយបង់ប្រាក់ទៅឱ្យមេខ្យល់ក្នុងម្នាក់ៗចាប់ពី ៣.០០០ ទៅ ៤.០០០ បាត។ ក្រោយពីបានត្រួតពិនិត្យសុខភាពរួចមក ពលករទាំងអស់ ត្រូវបានទាហានឈុតខ្មៅថៃប្រគល់ទៅឱ្យកម្លាំងអធិការ ខ្លងណាំសៃ...

អ្នករស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ អាចនឹងត្រូវប្រឈមការផាកពិន័យ ការប្ដឹងទៅតុលាការ និងផ្អាកអាជីវកម្ម ប្រសិនបើមិន ញែក វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមសំណល់រឹង ទៅតាមប្រភេទសំរា

ភ្នំពេញ ៖ អ្នករស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ អាចនឹងត្រូវប្រឈមការផាកពិន័យ ការប្ដឹងទៅតុលាការ និងផ្អាកអាជីវកម្ម បណ្ដោះអាសន្នជាដើម ប្រសិនបើមិនញែកវេចខ្ចប់ទុកដាក់ និងបញ្ចេញសំរាមសំណល់រឹងទៅតាមប្រភេទសំរាម។ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះតទៅ។ យោងតាមសេចក្តីណែនាំ របស់សាលារាជធានីភ្នំពេញ ចេញកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ការធ្វើកំណែទម្រង់នៃការគ្រប់គ្រងសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ចាប់ពីដើមខែរហូតដល់ចុងខែ ទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះ ការដេញថ្លៃជ្រើសរើសក្រុមហ៊ុនថ្មី ដើម្បីផ្តល់សេវាសំអាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងនៅរាជធានីភ្នំពេញ ក៏បានធ្វើរួចរាល់ផងដែរ។ ដើម្បីឱ្យការអនុវត្តប្រព័ន្ធថ្មីនៃការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំអំពីការញែក ការវេចខ្ចប់ ការទុកដាក់ និងការបញ្ចេញសំរាម...

ខេត្តកំពង់ធំ បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩លើកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ

កំពង់ធំ៖  អាជ្ញាធរខេ្តកំពង់ធំបានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ដល់កុមារ និងយុវវ័យមានអាយុចាប់ពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំដែលរស់នៅក្រុងស្រុកទាំង៩ក្នុងខេត្តកំពង់ធំនៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២១។ លោក សុខ លូ អភិបាលកំពង់ធំ បានឲ្យដឹងថាការច៉ាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមារ គឺធ្វើឡើងនៅទូទាំង៩ក្រុងស្រុកក្នុងខេត្តដោយបែងចែក​ទៅតាមអង្គភាព​និងក្រុងស្រុក។  ដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងគណៈកម្មការចាក់វ៉ាក់សាំងបានសម្រេចផ្តល់វ៉ាក់សាំងការពារកូវីដ១៩ជាបន្តបន្ទាប់ សម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋនិងកុមារ។ លោកអភិបាលខេត្តបានអំពាវនាវដល់ មាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលមានកូនចៅគ្រប់អាយុសូមយកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នានិងបន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសអនុវត្តវិធានការ ៣កុំ៣ការពារឱ្យបានត្រឹមត្រូវ ពេលនាំកូនមកចាក់វ៉ាក់សាំង សូមរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស មានអាកុលជាប់ខ្លួន ដើម្បីរួមគ្នាកាត់ ផ្តាច់ការចម្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍របស់យើង។  លោក សុខ លូ ក៏បានអំពាវនាវប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងនាពេលនេះត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម។  ជាមួយគ្នានោះដែរអាណាព្យាបាល មាតាបិតានិងកុមារមានភាពសប្បាយរីករាយយ៉ាងខ្លាំងដោយទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយបានថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន  សែន...
- Advertisement -

Latest News

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ...
- Advertisement -

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ របស់លោកឧកញ៉ា តែ តាំងប៉ ដែលបានទម្លាយចេញជាសាធារណៈ កាលពីថ្ងៃទី១១...

ជនជាតិវៀតណាមម្នាក់ព្រហឺនជ្រុល ហ៊ានលួចរថយន្តគេហើយបើកបំបុកបារ៉ាស ដើម្បីរត់គេចខ្លួន

ព្រះសីហនុ ៖ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដោយជនសង្ស័យ០១នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7...

ឆក់ទូរស័ព្ទបានហើយ រត់មិនរួច សមត្ថកិច្ចប្របួចបានម្នាក់ នៅខណ្ឌសែនសុខ

  ភ្នំពេញ: ជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងមួយគ្រឿង បានសម្រេច រួចបានជិះម៉ូតូគេចខ្លួន ត្រូវបានជនរងគ្រោះនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លូន។ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី ១៥ ខែកម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាស្កុបពីមួយ គ្រឿងពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-2899ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម៉ាក iphone 13ប្រូ មួយគ្រឿងបានសម្រេច ភ្លាមនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់ខ្លួន តែត្រូវបានជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយនិងស្រែចោរៗក៍ផ្អើលមកកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាននាំគ្នាដេញ...

អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើផ្លាកយីហោដែលរំលោភ លើចំណីផ្លូវសាធារណៈជុំវិញផ្សារបឹងឈូក

បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្ត ដែលដឹកនាំដោយរដ្ឋបាលក្រុងបាត់ដំបង បានចុះអនុវត្តវិធានការក្តៅដោយនាំទាំងក្រុមជាងចុះរុះរើកាត់ផ្លាកយីហោ និងរនាំងដែកដែល អាជីវករផ្ទះល្វែងកែច្នៃតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅខាងមុខផ្ទះជុំវិញបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ លោក សេក ចិត្រា អភិបាលរងក្រុងបាត់ដំបងបានអោយដឹងថា មុននិងឈានដល់ការដាក់កម្លាំងចុះរុះរើនិងកាត់ដោយផ្ទាល់នេះដោយសាររយៈពេលកន្លងមកខាងអាជ្ញាធរយើងបានចុះធ្វើការជូនដំណឹងនិងណែនាំទៅដល់ពួកគាត់ជាអាជីវករច្រើនដងមកហើយពាក់ព័ន្ធជុំវិញផ្សារនេះ ហើយការជូនដំណឹងជាចុងក្រោយគឺនៅថ្ងៃសុក្រកន្លងទៅ ទើបថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះមកអនុវត្តតែម្ដង។ លោកបន្តថាការចុះអនុវត្តនេះ គឺយើងអនុវត្តរហូតជុំវិញផ្សារបឹងឈូកតែម្តង ដែលថ្ងៃនេះយើងធ្វើបានប៉ុណ្ណា ថ្ងៃស្អែកយើងនឹងបន្តធ្វើទៀតរហូតដល់ចប់ គោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យ...
ផ្សាយពាណិជ្ជកម្ម