Monday, December 23, 2024
  • ទំព័រដើម

chhaydara

ត្រីងៀតឆ្លៀតពង! ខណៈអាជ្ញាធរខេត្តឱ្យផ្អាកអាជីវកម្មមានហានិភ័យខ្ពស់នៃការឆ្លងកូវីដ១៩ បែរជាមានអ្នកដើរសុំថវិកាពីអាជីវករជាថ្លៃចុះផ្សព្វផ្សាយថាខេត្តឱ្យបើកអាជីវកម្មទៅវិញ

បាត់ដំបង៖ ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ូច អ៊ំភីនីហ្សារ៉ា នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារអធិការកិច្ចមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានសហការជាមួយគណៈបញ្ជាការឯកភាពក្រុងបាត់ដំបង និងសាលាសង្កាត់រតនៈ  ចុះផ្សព្វផ្សាយសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង តាមអាហារដ្ឋាន និងតូបលក់អាហារលើសួនតាមបណ្តោយមាត់ស្ទឹងសង្កែ ឱ្យផ្អាកការលក់ដូរនៅលើទីតាំងសួនសាធារណៈជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងសាជាថ្មី និងបានចុះពិនិត្យពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងសេចក្តីសម្រេចតាមភោជនីយដ្ឋាន អាហារដ្ឋានក្នុងក្រុងបាត់ដំបង ក្នុងន័យដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍បន្តទៀត ។ លោក អ៊ូច អ៊ំភីនីហ្សារ៉ា បានបញ្ជាក់ថា តាមរយៈនៃការចុះអង្កេតនេះពិនិត្យឃើញថា អាជីវកម្មមួយចំនួនធំ បានផ្អាកដំណើរការរបស់ខ្លួនជាបណ្តោះអាសន្នហើយ និងមួយចំនួនទៀតបានចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់មន្រ្តីជំនាញ ។ លោកបានបញ្ជាក់ថា អ្វីដែលគួរកត់សំគាល់នោះ គឺក្នុងនារាត្រីនេះ សង្កេតឃើញថាមានសភាពស្ងប់ស្ងាត់មិនអ៊ូអរដូចពេលមុននោះឡើយ ហើយក្រុមការងារក៏បានធ្វើការណែនាំបន្ថែមដល់ម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះ...

សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់! ជំនន់ទឹកភ្លៀងអាចនឹងកើតមានក្នុងភូមិសាស្ត្រ នៃខេត្តមួយចំនួន

ភ្នំពេញ៖ នៅតំបន់វាលទំនាប តំបន់ខ្ពង់រាប ជួរភ្នំដងរែក តំបន់ជួរភ្នំក្រវាញ និងតំបន់មាត់សមុទ្រ អាចនឹងកើតមានជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី២០-២៣ ខែកញ្ញា ឆ្នាំ២០២១ ដោយសារប្រព័ន្ធសម្ពាធទាបអាចនឹងអូសកាត់បញ្ឆិតលើកម្ពុជា និងថ្ងៃទី២៥ អាចនឹងមានកូនព្យុះទី១៥ កើតឡើង ដែលអាចនឹងបង្កឥទ្ធិពលដល់កម្ពុជា។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។ យោងតាមការព្យាករ លក្ខណៈបែបនេះ នឹងធ្វើឱ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ មានស្ថានភាព ដូចខាងក្រោម៖ តំបន់វាលទំនាប៖ ផ្ទៃមេឃមានពពកច្រើន មានភ័ព្ទ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង...

ចាប់បញ្ជូនមេខ្យល់ប្រុស.ស្រីចំនួន03នាក់ នាំពលករខ្មែរលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់

  ខេត្តបន្ទាយមានជ័យ៖ មេខ្យល់ប្រុស.ស្រីចំនួន03នាក់ នាំពលករខ្មែរលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ចំនួន24នាក់ និងក្មេង02នាក់ ត្រូវបានកម្លាំងវរការពាំរព្រំដែនគោកលេខ503 យោធភូមិភាគទី5 ចាប់បញ្ចូនទៅកាន់ការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់បន្តនៅរសៀលថ្ងៃទី18 ខែកញ្ញា ឆ្នាំ 2021។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា មេខ្យល់3នាក់ 1.ឈ្មោះ តុង កុត ភេទប្រុស អាយុ47ឆ្នាំ មុខរបររត់តាក់ស៊ី 2.ឈ្មោះ មឿយ ផល្លី ភេទស្រី អាយុ41ឆ្នាំ ត្រូវជាប្រពន្ធ អ្នកទាំង2រស់នៅភូមិត្រាំកង់ ឃុំជន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប 3.ឈ្មោះ ស្មឿន លីហ៊ាង ភេទប្រុស អាយុ37ឆ្នាំ...

បង្ក្.រាបករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា ឃា.ត់ខ្លួនជនសង្ស័.យចំនួន.៤នាក់ នៅខណ្ឌឬស្សីកែវ

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគ្រឿងញៀនកាលពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១  នៅចំណុចមាត់ច្រាំងទន្លេក្រុម៣ ភូមិ១សង្កាត់ច្រាំងចំរ៉េះ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះសុះ  ហ្វារី អាយុ ២០ឆ្នាំជនជាតិ ខ្មែរមានទីលំនៅ ភូមិ៣សង្កាត់ច្រាំងចំរេះ១ខណ្ឌឬស្សីកែវ រាជធា នីភ្នំពេញ មុខរបរ មិនពិតប្រាកដ  ។ សម្ភារៈដក ហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿង ញៀន ចំនួន ០៥ កញ្ចប់។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី។ ចំណែកករណីទី២ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីជួញ ដូរថ្នាំញៀនកាលពីម៉ោង១០និង៣០នាទី យប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិ ច្រាំងចំរ៉េះ...

ផ្ទះឈើមួយខ្នងនៅស្រុកថ្មពួក ត្រូវបានអគ្គីភ័យឆាបឆេះគ្មានសល់

  បន្ទាយមានជ័យ៖ អគ្គីភ័យឆាបឆេះផ្ទះឈើមួយខ្នងគ្មានសល់ ហេតុការណ៍នេះ កើតឡើងវេលាម៉ោង10 និង30 នាទី ថ្ងៃទី18 ខែកញ្ញា ឆ្នាំ 2021 នៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចនគរបាលស្រុកថ្មពួកបានឲ្យដឹងថាផ្ទះមួយខ្នងដែលឆាបឆេះនេះ ធ្វើអំពីឈើប្រក់ស័ង្កសីមានទំហំ 07ម៉ែត្រគុណ08ម៉ែត្រ ត្រូវបានអគ្គីភ័យឆេះអស់ទាំង ស្រុង។ ម្ចាស់ផ្ទះឈ្មោះ លឿន ឡឹបភេទប្រុសអាយុ 42ឆ្នាំរស់ នៅភូមិភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ (ម្ចាស់មិនបាននៅផ្ទះទេ ធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃដោយទុកឲ្យកូនប្រុសម្នាក់អាយុ13ឆ្នាំ នៅចាំផ្ទះ) ។ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងប្រចាំបញ្ជាអធិការដ្ឋាននិងប៉ុស្តិ៍បាន ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានប្រើប្រាស់រថយន្តពន្លត់អគីភ័យ របស់អធិការដ្ឋានចំនួន1គ្រឿង ចុះជួយអន្តរាគមន៍បាញ់ទឹក01រថយន្តដើម្បីពន្លត់និងទប់ស្កាត់មិនឲ្យឆ្លងរាលដាលទៅផ្ទះអ្នកជិតខាង។ កូនម្ចាស់ផ្ទះ បានប្រាប់សមត្ថកិច្ចថា...

ប្រហិត និងហតដកជិត២០តោន នាំចូលពីថៃដោយខុសច្បាប់ ត្រូវបានបង្ក្រាប

កំពង់ចាម៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ចុះស្ទាក់ចាប់រថយន្តមួយគ្រឿង បានដឹកផលិតផលកែច្នៃពីសត្វ(ប្រហិត)ចំនួនសរុប ១៨,៤៥៤គីឡូក្រាម (ហតដកសាច់ក្ដាម៧,៥០៤គីឡូក្រាម និងហតដកសាច់មាន់ ១០,៩៥០គីឡូក្រាម) នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម នៅវេលាម៉ោង០០:១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។ មន្ត្រីជំនាញ បានឱ្យដឹងថា រថយន្តខាងលើ បាននាំចូលផលិតផលមានដើមកំណើតពីសត្វ(ប្រហិត) មកពីប្រទេសថៃ តាមច្រកអូរស្មាច់ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។ វត្ថុតាងបទល្មើសខាងលើនេះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ឣគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ តារា    

លោកយាយ លោកតា រស់នៅក្នុងខេត្តរតនគិរី ដែលបានស្មគ្រចិត្តចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៣នាក់ ទទួលបានរង្វាន់លើកទឹកចិត្តពី សម្តេចតេជោ ហ៊ុន សែន

នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានបន្តបំពេញបេសកកម្មនៅខេត្តរតនគិរីដើម្បី នាំយករង្វាន់លើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូន លោកយាយ លោកតា ចំនួន ៣នាក់ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រស់នៅខេត្តរតនគិរី។ ១.លោកយាយ ហ្វឿយ ផាន់ ព្រះជន្ម ១០៥ឆ្នាំ រស់នៅភូមិបាក់កែ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី ២.លោកយាយ ទៀង យ៉ល ព្រះជន្ម ១០២ឆ្នាំ រស់នៅឃុំចាអ៊ុង ស្រុកអូជុំ ខេត្តរតនគិរី ៣.លោកតា...

ស្ថានីយប្រេងឥន្ធនៈចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានរកឃើញលក់មិនគ្រប់លីត្រ

កំពង់ស្ពឺ៖ មន្ត្រីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(កបប) សាខាខេត្តកំពង់ស្ពឺ សហការជាមួយមន្ត្រីជំនាញមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈមួយចំនួនដែលបាននិងកំពុងបើកអាជីវកម្មនៅតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តដើម្បីពិនិត្យពីសុច្ចរិតភាព និងការអនុវត្តអនុលោមភាពក្នុងអាជីវកម្ម នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ លោក ចាន់ សារ៉ាវុធ ប្រធានសាខា(កបប)ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្នុងប្រតិបត្តិការត្រួតពិនិត្យនោះ មន្ត្រីជំនាញបានត្រួតពិនិត្យលើស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន៧ទីតាំងក្នុងក្រុងច្បារមន និងស្រុកសំរោងទង។ ក្នុងចំណោមទីតាំងទាំង៧នោះ មន្ត្រីជំនាញបានរកឃើញម្ចាស់ទីតាំងចំនួន៥បានរកស៊ីប្រគួតប្រជែងមិនសុច្ចរិតកេងប្រវ័ញ្ចបរិមាណលីត្រ និងបច្ចេកទេសគុណភាពប្រេងមិនអនុលោមលើផ្នែកគុណភាព និងរង្វាសរង្វាល់។ លោកប្រធានសាខា(កបប)ក៏បានបញ្ជាក់ផងដែរថា ចំពោះស្ថានីយ និងដេប៉ូប្រេងដែលមិនអនុលោមភាពទាំង៥ខាងលើមន្ត្រីបានធ្វើការណែនាំ និងផាកពិន័យតាមច្បាប់ដើម្បីប្រមូលថវិកាចូលកញ្ចប់ថវិកាជាតិ។ ក្នុងករណីមិនអនុវត្តតាមការផាកពិន័យនេះទេ មន្ត្រីជំនាញនឹងធ្វើការបិទអាជីវកម្មទាំងស្រុងហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ដោយ តារា

បាញ់រះបណ្តាលអោយស្ត្រីម្នាក់រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណះខ្មាន់កាំភ្លើងពីរនាក់ ជិះម៉ូតូឌុបគ្នា

ស្ត្រីម្នាក់រងរបួសដោយគ្រាប់កាំភ្លើង  ខណៈកំពុងហូបបាយនៅមុខផ្ទះ  ស្រាប់តែមានបុរសពីរនាក់ជិះម៉ូតូ មួយគ្រឿងដកកភ្លេីងបាញ់រះទៅលើរថយន្តរបស់កូនប្រសាររបស់នាងដែលបានកាត់ពីមុខពួកគេ ស្ថិតនៅស្រុក ខនកាលពីយប់ថ្ងៃព្រហស្បតិ៍។ ស្ត្រីរងគ្រោះមានឈ្មោះ Lonlada Thanitsawong អាយុ ៥៨ ឆ្នាំត្រូវរបួសជើងហើយប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ។ កូនប្រសាររបស់នាងឈ្មោះ Pongsathorn Khiewklang បានប្រាប់ប៉ូលីសថាខណៈពេលដែល គាត់កំពុងបើកឡានរបស់គាត់ទៅផ្ទះម្តាយក្មេកមានបុរសពីរនាក់ជិះម៉ូតូតាមគាត់តែគាត់មិនបានយកចិត្តទុកដាក់ចំពោះពួកគេទេ។ លោកបានបន្តថាបុរសទាំងពីរនាក់បានតាមគាត់រហូតមកដល់ផ្ទះម្តាយក្មេករបស់ គាត់ជាកន្លែងដែលគាត់និងសមាជិកគ្រួសារផ្សេងទៀតកំពុងរីករាយជាមួយអាហារពេលយប់នៅមុខផ្ទះ។ហើយបុរសពីរនាក់បានជិះម៉ូតូឈប់ប្រហែល ១៥០ ម៉ែត្រពីមុខផ្ទះដកយកកាំភ្លើងរះទៅលើឡានរបស់គាត់ រួចក៏ជិះរត់គេចបាត់។ ប៉ូលីសបាននិយាយបន្ទាប់ពីសួរចម្លើយសាក្សីនៅតំបន់នោះថាពួកគេគិតថាបុរសដែលបាញ់កាំភ្លើងនោះទើបតែត្រូវបានដោះលែងពីពន្ធនាគារថ្មីៗនេះបន្ទាប់ពីត្រូវបានផ្តន្ទាទោសពីបទល្មើសប្រើប្រាស់អាវុធ។ ប៉ូលីសបានកំពុងពិនិត្យមើលវីដេអូកាមេរ៉ានៅក្នុងតំបន់ហើយនឹងតាមរកអ្នកបាញ់និងបក្ខពួករបស់វា៕

ឆេះផ្ទះឆ្នៃពីទូកុងតឺន័រ ជាប់ផ្លូវថៃហ្គរ ផ្អើលសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាំងយប់

  ភ្នំពេញ ៖ អគ្គីភ័យមួយបានឆាបឆេះផ្ទះឆ្នៃពីទូកុងតឺន័រដ៏ធំ ដែលនៅជាប់ផ្លូវថៃហ្គរ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អេីលប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោង១ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ទិត្យ ភក្តី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបប បុកគ្រិះ ។ តាមសម្ដីបុរសជាម្ចាស់ផ្ទះរងគ្រោះបានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃកេីតហេតុ រូបគាត់និងប្រពន្ធកូន បានសម្រាកក្នុងផ្ទះដូចសព្វដង ។ ក្រោយមកស្រាប់តែមានផ្សែងហុយពីខាងក្រៅផ្ទះ រួចគាត់ក៏ចេញមកមេីលស្រាប់តែភ្លេីងឆាបឆេះសម្ភារៈមួយចំនួន ទេីបបុរសជាម្ចាស់ផ្ទះបានយកបំពង់ពន្លត់អគ្គីភ័យមកបាញ់អស់ចំនួន៣បំពង់ តែមិនរលត់ ក៏ទាក់ទងទៅអាជ្ញាធរមូលដ្ឋានឲ្យជួយចេញរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់ ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលេីនេះភ្លាមៗ រដ្ឋបាលខណ្ឌច្បារអំពៅ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន១គ្រឿង និងមានរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងទៀតរបស់ក្រុមហ៊ុនបុរីប៉េងហួត ចុះមកជួយបាញ់ទឹកពន្លត់ដែរ តែក្នុងករណីអគ្គីភ័យខាងលេីនេះ អាជ្ញធរមូលដ្ឋានបានប្រេីពេលតែកន្លះម៉ោង និងប្រេីប្រាស់ទឹកតែ១ឡានប៉ុណ្ណោះ...

About Me

284 POSTS
0 COMMENTS
- Advertisement -

Latest News

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ...
- Advertisement -

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ របស់លោកឧកញ៉ា តែ តាំងប៉ ដែលបានទម្លាយចេញជាសាធារណៈ កាលពីថ្ងៃទី១១...

ជនជាតិវៀតណាមម្នាក់ព្រហឺនជ្រុល ហ៊ានលួចរថយន្តគេហើយបើកបំបុកបារ៉ាស ដើម្បីរត់គេចខ្លួន

ព្រះសីហនុ ៖ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដោយជនសង្ស័យ០១នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7...

ឆក់ទូរស័ព្ទបានហើយ រត់មិនរួច សមត្ថកិច្ចប្របួចបានម្នាក់ នៅខណ្ឌសែនសុខ

  ភ្នំពេញ: ជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងមួយគ្រឿង បានសម្រេច រួចបានជិះម៉ូតូគេចខ្លួន ត្រូវបានជនរងគ្រោះនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លូន។ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី ១៥ ខែកម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាស្កុបពីមួយ គ្រឿងពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-2899ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម៉ាក iphone 13ប្រូ មួយគ្រឿងបានសម្រេច ភ្លាមនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់ខ្លួន តែត្រូវបានជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយនិងស្រែចោរៗក៍ផ្អើលមកកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាននាំគ្នាដេញ...

អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើផ្លាកយីហោដែលរំលោភ លើចំណីផ្លូវសាធារណៈជុំវិញផ្សារបឹងឈូក

បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្ត ដែលដឹកនាំដោយរដ្ឋបាលក្រុងបាត់ដំបង បានចុះអនុវត្តវិធានការក្តៅដោយនាំទាំងក្រុមជាងចុះរុះរើកាត់ផ្លាកយីហោ និងរនាំងដែកដែល អាជីវករផ្ទះល្វែងកែច្នៃតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅខាងមុខផ្ទះជុំវិញបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ លោក សេក ចិត្រា អភិបាលរងក្រុងបាត់ដំបងបានអោយដឹងថា មុននិងឈានដល់ការដាក់កម្លាំងចុះរុះរើនិងកាត់ដោយផ្ទាល់នេះដោយសាររយៈពេលកន្លងមកខាងអាជ្ញាធរយើងបានចុះធ្វើការជូនដំណឹងនិងណែនាំទៅដល់ពួកគាត់ជាអាជីវករច្រើនដងមកហើយពាក់ព័ន្ធជុំវិញផ្សារនេះ ហើយការជូនដំណឹងជាចុងក្រោយគឺនៅថ្ងៃសុក្រកន្លងទៅ ទើបថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះមកអនុវត្តតែម្ដង។ លោកបន្តថាការចុះអនុវត្តនេះ គឺយើងអនុវត្តរហូតជុំវិញផ្សារបឹងឈូកតែម្តង ដែលថ្ងៃនេះយើងធ្វើបានប៉ុណ្ណា ថ្ងៃស្អែកយើងនឹងបន្តធ្វើទៀតរហូតដល់ចប់ គោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យ...
ផ្សាយពាណិជ្ជកម្ម