ប្រហិត និងហតដកជិត២០តោន នាំចូលពីថៃដោយខុសច្បាប់ ត្រូវបានបង្ក្រាប

118

កំពង់ចាម៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ចុះស្ទាក់ចាប់រថយន្តមួយគ្រឿង បានដឹកផលិតផលកែច្នៃពីសត្វ(ប្រហិត)ចំនួនសរុប ១៨,៤៥៤គីឡូក្រាម (ហតដកសាច់ក្ដាម៧,៥០៤គីឡូក្រាម និងហតដកសាច់មាន់ ១០,៩៥០គីឡូក្រាម) នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម នៅវេលាម៉ោង០០:១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

មន្ត្រីជំនាញ បានឱ្យដឹងថា រថយន្តខាងលើ បាននាំចូលផលិតផលមានដើមកំណើតពីសត្វ(ប្រហិត) មកពីប្រទេសថៃ តាមច្រកអូរស្មាច់ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។ វត្ថុតាងបទល្មើសខាងលើនេះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ឣគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ តារា