បន្ទាយមានជ័យ៖ កម្មករសំណង់ម្នាក់ដាច់ខ្យល់ស្លាប់លើម៉ូតូឌុប បន្សល់កូនតូច02នាក់ សមត្ថកិច្ចកំពុងប្រកាសរកសាច់ញាតិ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោ21,30នាទីយប់ថ្ងៃទី09 ខែវិច្ឆិកា ឆ្នាំ2021 នៅលើផ្លូវជាតិលេខ5 មុខការ៉ាស់សាំងPTT ក្នុងភូមិបាលិលេយ្យ សង្កាត់.ក្រុងប៉ោយប៉ែត។
អាជ្ញាធរភូមិបានប្រាប់ថា ជនរងគ្រោះឈ្មោះ សិង្គ ភ័ណ្ណារ៉ា ភេទប្រុស អាយុ 53ឆ្នាំ ជាកម្មករសំណង់ ដែលបន្សល់កូនចំនួន02នាក់ កូនប្រុសបង ឈ្មោះ សិង្គ ផាណាត់ អាយុ12ឆ្នាំ កូនស្រីទី2ឈ្មោះ សិង្គ ធារី អាយុ09ឆ្នាំ ទាំង03នាក់ឳពុកកូន ស្នាក់នៅបន្ទប់ជួលមួយកន្លែងក្នុងភូមិកើតហេតុខាងលើ។
ប្រភពសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា បើយោងតាមព័ត៌មានពីអ្នកជិតខាងថា មុនដំបូងជនរងគ្រោះបានទល់លាមក2ថ្ងៃមកហើយ ទើបមិនស្រួលខ្លួន បានសម្រេចហៅម៉ូតូឌុប ឲ្យដឹកខ្លួនមកពេទ្យ តែមិនទាន់ដល់ពេទ្យផង ក៏ដាច់ខ្យល់ស្លាប់តែម្តង។ ប្រភពដដែលបន្ថថា ដោយសារគាត់បានបែកបាក់គ្នាជាមួយប្រពន្ធទើប ជនរងគ្រោះត្រូវចិញ្ចឹមកូន02នាក់ តែម្នាក់ឯង ចំណែកប្រពន្ធបានទៅនៅភ្នំពេញ។
ក្រោយពេលកើតហេតុ សពត្រូវអាជ្ញាធរ និងសមត្ថកិច្ចនគរបាល សម្រេចយកសពទៅរក្សាទុកនៅវត្តបាលិលេយ្យ រងចាំសាច់ញាតិ ចំណែកកូនប្រុស.ស្រី 02នាក់ ត្រូវបានអាជ្ញាធរយកទៅសំរាកនៅបន្ទប់ជួល ស្វែងរកសាច់ញាតិ នៅពេលព្រឹកបន្តទៀត៕ដោយ ក្តាមស្រែ