Sunday, December 22, 2024
  • ទំព័រដើម

ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្តបត់ឆ្លងផ្លូវ មិនប្រយ័ត្ន ម៉ូតូលឿនបុកពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

  ភ្នំពេញ: បុរសជនជាតិចិនម្នាក់រួមដំណើរនឹងនារីជនជាតិចិនម្នាក់ទៀតបើករថយន្តកាមរីមួយគ្រឿងបត់ឆ្លងផ្លូវក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀង ខាងមុខពេញទំហឹងបណ្ដាលឲ្យដួលទៀតបោកទៅលើសួនចិញ្ចើមផ្លូវរងរបួសធ្ងន់ធ្ងរ។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០២១ នៅចំណុចមុខបុរីអេវូដ តាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរនិងនារីជនជាតិចិនម្នាក់ទៀតបើករថយន្តកាមរីពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AV-9733ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងផ្លូវក្នុងល្បឿនលឿនមិនប្រយ័ត្ន ខណ:នោះក៏មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1K-7631ជិះដោយបុរសម្នាក់បញ្រ្ចាសទិសដៅគ្នាទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តផ្នែកខាងមុខខាងស្ដាំពេញទំហឹងបណ្តាលឲ្យដួលខ្ទាតទៅលើសួនចិញ្ចើមផ្លូវបោកក្បាលរងរបួសធ្ងន់ធ្ងរ ភ្លាមនោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាម។ចំណែកតៃកុងរថយន្តជាជនជាតិចិនត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ច។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែឲ្យទៅឈ្មួញកំរិតណា ទើបជីកជម្រៅលើស២០ម៉ែត្រ មិនមានវិធានការ

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋបានខ្សឹបថា ឈ្មួញដុះស្លែដែលពូកែខាងជីកដីលក់ប្រចាំក្រុងសិរីសោភ័ណ មានឈ្មោះហុក និងឈ្មោះសុខា ដែលបានប្រកបរបរអាជីវកម្មជីកដីលក់ រាប់ឆ្នាំស្ទើរដុះស្លែ ដែលរណ្តៅដីនីមួយៗ ជីកគឺជ្រៅៗខ្លាំងណាស់ មិនគោរពតាមការកំណត់ ឬច្បាប់ទម្លាប់អ្វីនោះទេ។ បើតាមប្រភពមន្ត្រីជំនាញប្រាប់ថា រណ្តៅរបស់ឈ្មួញឈ្មោះហុក ខាងលើនេះ គឺសុំអជ្ញាបណ្ណសិប្បកម្មធនធានរ៉ែចេញដោយរដ្ឋបាលខេត្តខេត្តបន្ទាយមានជ័យ ដែលអាចជីជម្រៅត្រឹម៥ម៉ែត្រតែប៉ុណ្ណោះ តែបែរជាឈ្មួញ ជីកឡើងចាស់ដៃតែម្តង ដែលរណ្តៅនីមួយៗមានជម្រៅមិនក្រោម ២០ម៉ែត្រនោះទេ។ ប្រជាពលរដ្ឋបានខ្សឹបឲ្យឮថា សព្វថ្ងៃនេះ មេឈ្មួញដីដុះស្លែ ឈ្មោះហុក និងឈ្មោះសុខា កំពុងជីក រណ្តៅដីពីរកន្លែង នៅខាងជើងភ្នំកងវ៉ា ស្ថិតនៅក្នុងភូមិកងវ៉ា សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលក្នុងមួយ ថ្ងៃៗ សកម្មភាពជីកដី និងដឹកជញ្ជូនដី មិនក្រោម ពី១០០រថយន្តនោះទេ។ ចំណែកការដឹកដីទៀតសោត មិនបានគ្របឱ្យបានត្រឹមត្រូវនោះទេ...

អភិបាលខេត្តកោះកុង ចូលរួមចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ ១៥០ គ្រួសារ ក្នុងសង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង

  កោះកុង÷ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង អញ្ជើញចូលរួមពិធីចែកអំណោយសង្រ្គោះបន្ទាន់ ជូនគ្រួសារដែលប៉ះពាល់ និងងាយរងគ្រោះដោយជំងឺកូវីដ-១៩ ចំនួន ១៥០ គ្រួសារ នៅសង្កាត់ស្ទឹងវែង សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ នៅព្រឹកថ្ងៃ ទី៥ ខែធ្នូ ឆ្នាំ ២០២១ ក្រោមអធិបតីភាព ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណ: កម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហ ភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា។ ក្នុងនាមអាជ្ញាធរខេត្ត សូមថ្លែងអំណរ គុណចំពោះឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណ:កម្មការទី៨ នៃរដ្ឋ សភា អនុប្រធានសហភាពសហព័ន្ធយុវ...

វិនាសកម្មព្រៃឈើនៅខេត្តមណ្ឌលគិរី ចាប់ផ្ដើមផ្ទុះឡើងសាជាថ្មី វិញក្រោយលោកថងសាវុនប្រកាសចូលកាន់មុខតំណែងជាចៅហ្វាយខេត្ត

ខេត្តមណ្ឌលគិរី : ក្រោយពីមានការស្ងប់ស្ងាត់អស់មួយរយៈពេល រឿងបទល្មើសព្រៃឈើ ក៏ដូចជាការកាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋ ស្ទើរគ្រប់កន្លែងកន្លងមក ឥឡូវនេះគេសង្កេតឃើញថា ជំងឺចាស់ ចាប់ផ្ដើម រើឡើងវិញហើយ។ ជាក់ស្ដែងកាលពីថ្ងៃទី 28 ខែវិច្ឆិកាឆ្នាំ 2021 ក្រុមអ្នកសារព័ត៌មានយើងជាច្រើនអង្គភាព បានទៅដល់ភូមិ អូររវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ពេលនោះក៏បានប្រទះឃើញបទល្មើសការកាប់ទន្ទ្រានរុករានដីព្រៃ យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយប្រើប្រាស់គ្រឿងចក្រ ( អេស្កាវ៉ាទ័រ ) ត្រង់ចំណុចភូមិ អូររវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលកំពុងតែធ្វើសកម្មភាពយ៉ាងសកម្ម ហាក់បីដូចជាមានច្បាប់អនុញ្ញាតត្រឹមត្រូវណាស់អញ្ចឹង។ ជាមួយគ្នានោះដែរ ក្រុមអ្នកសារព័ត៌មានយើង បានទូរស័ព្ទទៅលោក ឌឹម នី អភិបាលនៃគណៈអភិបាលស្រុកកោះញែក និង លោក...

បុរសម្នាក់ ជិះម៉ូតូមិនប្រយ័ត្ន ជ្រុលទៅបុកកន្ទុយ រឺម៉ករថយន្តចតចោល ពីក្រោយពេញទំហឹងបណ្តាលឲ្យបា–ក់កស្លា–ប់

  ភ្នំពេញ: បុរសម្នាក់បានបាក់កស្លាប់ នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាឌម៌បន្ទាប់ពីជិះម៉ូតូមួយគ្រឿងជ្រុលទៅបុកកន្ទុយរឺម៉ករថយន្ត ចតចោលតាមចិញ្ចើមផ្លូវពីក្រោយ កាលពីវេលាម៉ោង៨និង៣០ នាទីយប់ថ្ងៃទី ៤ខែធ្នូឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវតុង ខាងក្រោយបុរីសន្តិភាព២ សង្កាត់ពងទឹកខណ្ឌដង្កោ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ គូច ចិត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងដែក ស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅឯស្រុកទ្រាំង ខេត្តតាកែវ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមិនកើតហេតុគេឃើញកន្ទុយរឺម៉ករថយន្ត ចតនៅចំណុចខាងកើតហេតុខាងលើរយៈពេលជាច្រើនថ្ងៃមកហើយដោយក្នុងទិសដៅត្បូងជើង លុះដល់ម៉ោងកើតហេតុខាងលើ ក៍មានបុរសម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1JA-4622 ធ្វើដំណើរទៅដៅពីជើងទៅត្បូងបានជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្តាលជនរងគ្រោះដួលបោកក្បាលបាក់ កស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូនិងកន្ទុយរឺម៉ករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចក៏ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

ស្ត្រីម្នាក់ បើករថយន្តបុកជាមួយម៉ូតូ បណ្តាលឲ្យបានរេចង្កូតទៅបុកចូលការ៉ាស លក់រថយន្ដបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ស្តី្រម្នាក់បើករថយន្ត toyota prius មួយគ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកជាមួយនឹងម៉ូតូឌ្រីមសង់មួយគ្រឿង បណ្ដាលរេចង្កូតបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដី រួចបន្តទៅបុកចូលការ៉ាសលក់រថយន្តមួយកន្លែងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ណាល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ខែធ្នូឆ្នាំ ២០២១ នៅចំណុចមុខការ៉ាស់លក់រថយន្តមួយកន្លែងតាមបណ្ដោយផ្លូវ ២០០៤ កែងនឹងផ្លូវ ឌួងងៀប ស្ថិតក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០២២ មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1AG-0552 ធ្វើដំណើរតាមបណ្តោយផ្លូវឌួងងៀប ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ ២០០៤ បានបត់ស្ដាំដៃទៅទិសខាងកើត ខណៈនោះក៏មានស្ត្រីម្នាក់បើករថយន្ត toyota prius មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BA-5467ធ្វើដំណើរតាមបណ្តោយផ្លូវ ២០០៤ទិសដៅពីលិចទៅកើតបានជ្រុលទៅបុកជាមួយម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឱ្យម៉ូតូវៀចជាពីរនិងបាក់កន្ទុយខាងក្រោយរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកស្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដី រួចបន្តទៅបុកចូលការ៉ាស់លក់រថយន្ដបណ្ដាលឱ្យទ្វារដែកចំនួន ៤ទៅ ៥ផ្ទាំងរងការខូចខាតនិងរថយន្តមួយគ្រឿងដាក់តាំងលក់បណ្ដាលឱ្យបែកស្តុបនិងខូចខាតបន្តិចបន្តួច។ ភ្លាមនោះគេឃើញម្ចាស់ម៉ូតូបានរត់ពីខ្លួនចេញពីកន្លែងកើតហេតុបាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកកន្លែងកើតហេតុ បានឲ្យភាគីរថយន្តបង្កធ្វើការសម្រុះសម្រួលគ្នានិងភាគីម្ចាស់ការ៉ាស់រថយន្ត អស់រយៈពេលជិតមួយម៉ោង ដោយភាគីទាំងពីរ បានព្រមព្រៀងគ្នា ដោយខាងភាគីរថយន្តបង្កបានចេញសំណង៥០០ដុល្លារទៅឲ្យខាងភាគីម្ចាស់ការ៉ាស់រថយន្ត ដើម្បីបញ្ចប់រឿង...

អាជ្ញាធរស្រុកមណ្ឌលសីមាបានចូលរួមកិច្ចប្រជុំរួចទទួលស្គាល់ថា លោក ហង្ស តារា ពិតជាបានចាក់ដីចូលចំណីព្រែកពិតមែន ហើយខាងស្រុកនិងរាយការណ៍ទៅថ្នាក់ខេត្តដើម្បីសុំគោលការណ៍

  កោះកុង ÷ ក្រោយមានការចុះផ្សាយតាមបណ្ដាញសង្គមនានាជាច្រើនលើក ទៅលើ ករណីបំពានចំណីព្រែកតាមបណ្តោយព្រែកកោះប៉ោ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ឃើញថានៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរស្រុកមណ្ឌលសីមា និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះទៅធ្វើការត្រួតពិនិត្យនៅលើទីតាំងជាក់ស្តែង ក្រោមការចូលរួមពីសំណាក់លោក ហង្ស តារា ដែលជាម្ចាស់ទីតាំង ។ ក្រោយការចុះពិនិត្យ លោក ប៉ែន ប៊ុនឈួយ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានបញ្ជាក់ថា ជាលទ្ធផលក្រោមការពិនិត្យពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ឃើញថា លោក ហង្ស តារា ពិតជាបានចាក់ដីចូលចំណីព្រែក និងមិនបានសុំច្បាប់អនុញ្ញាតពីសំណាក់អាជ្ញាធរនោះឡើយ ហើយចំពោះការចាក់ចូលមានទំហំប៉ុណ្ណានោះ គឺលោកពុំអាចបញ្ជាក់បានទេ ។ លោកអភិបាលរងបញ្ជាក់ថា ចំពោះករណីបំពានចូលចំណីព្រែកខាងលើ លោក និងធ្វើរបាយការណ៏ជូនលោកជំទាវអភិបាលខេត្តដើម្បីសុំគោលការណ៍បន្ត ។ ដោយឡែក...

ចេញពីផឹកជិះម៉ូតូដឹកនារីម្នាក់ជូនទៅផ្ទះជ្រុលទៅបុករះខឿនសួនចែកទ្រូងផ្លូវដួលបោ-កក្បា-លស្លា-ប់ យា៉ងអាណោ-ចអាធ-ម៌

  ភ្នំពេញ: បុរសម្នាក់ចេញពីផឹកសុីនៅហាងកុងតឺន័រមួយកន្លែងរួចដឹកនារីម្នាក់ជាបុគ្គលិកហាងជូនទៅផ្ទះ ជិះម៉ូតូជ្រុលទៅបុករះខឿនសួនចែកទ្រូងផ្លូវដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័មឯនារីអ្នករួមដំណើររងរបួសស្រាល។ ហេតុការណ៍នេះកើតឡើកងកាលពីវេលាម៉ោង២ យប់រំលងទៀតឈានចូលថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០២១ នៅចំណុចមុខបុរីឡុងនី តាមបណ្តោយផ្លូវបេតុទួពង្រ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះសុខបញ្ញា ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរជាអ្នកលក់ផលិតផល ស្នាក់នៅបុរីពិភពថ្មីចំការដូង នៅខណ្ឌដង្កោ មានស្រុកកំណើតស្រុកកំពង់បែក ខេត្តព្រៃវែង។ចំណែកនារីអ្នករួមដំណើររងរបួសស្រាលមិនស្គាល់អត្តសញ្ញាណបន្ទាប់មកបានចេញពីកន្លែងកើតហេតុបាត់។ តាមការរៀបរាប់ពីបុរសម្នាក់ដែលអះអាងថាជាមេការនៅហាងផឹកស៊ីកុងតឺន័របានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីកពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1FM-8194បានចូលទៅផឹកស៊ីនៅហាងទូកុងទីន័រមួយកន្លែងរួមនឹងមិត្តភក្កិពីរបីនាក់ទៀត ខណៈនាំគ្នាផឹកស៊ីបានស្គាល់នារីម្នាក់ដែលជាបុគ្គលិកបម្រើការនៅហាងកើតហេតុខាងលើ។ប្រភពដដែរបានបន្តទៀតថាក្រោយពីផឹកស៊ីចប់ស្រាប់តែជនរងគ្រោះបានឌុបនារីជាបុគ្គលិកដើម្បីជូនទៅផ្ទះ ដោយធ្វើដំណើរទៅដៅពីជើងទៅត្បូង លុះជិះមកដល់ចំណុចកើតហេតុខាងលើជនរងគ្រោះបានដកទូរស័ព្ទនិយាយស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករះខឿនសួន ចែកទ្រូងផ្លូវបណ្ដាលឱ្យដួលអូសជាច្រើនម៉ែត្រដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងណាដោយអាធ័មតែម្ដង ចំណែកនារីអ្នករួមដំណើរបានរងរបួសស្រាល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ ដោយ កុសល់

រថយន្តRange Roverបេីកបុករថយន្តFor Tunerចតស្ងៀមពីក្រោយ រុញជិត១០ម៉ែត្របណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: បុរសជនជាតិចិម្នាក់សង្ស័យស្រវឹងស្រាបេីករថយន្តRam Roverមូយគ្រឿងក្នុងល្បឿនលឿនជ្រុលបុករថយន្តFor Tuneerមួយគ្រឿងទៀតដែលកំពុងចតស្ងៀមរនៅមុខគ្លីនិកមួយកន្លែងងចាំប្រពន្ធពិនិត្យសុខភាព ចំពីក្រោយពេញទំហឹងរុញទៅមុខជិត១០ ម៉ែត្របណ្តាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង២១ និង៣០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុខទល់មុខនឹងក្លីនិក អង់ដ្រូគ្រីន ស្ថិតតាមបណ្តោយផ្លូវលេខ៦០៨ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តForTunerមួយគ្រឿងពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AO-2030បានចតនៅចំណុចកន្លែងកើតហេតុខាងលើ ក្នុងទិសដៅកើតលិច ដើម្បីរងចាំប្រពន្ធចូលពិនិត្យសុខភាព។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានបុរសជនជាតិចិនម្នាក់បើករថយន្ត Range Rover មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2H-9799 ស្របទិសដៅគ្នាពីលិចទៅកើតក្នុងល្បឿន ក៏រេចង្កូតជ្រុលបុកពីក្រោយរថយន្តរងគ្រោះពេញទំហឹងរុនទៅមុខជិត១០ ម៉ែត្រ បណ្តាលឲ្យរថយន្តគៀបជាប់គ្នាតែម្តង ដោយរថយន្តបង្ក រងការខូចខាតផ្នែកខាងមុខថ្ពាល់ខាងស្តាំ ចំណែករថយន្តរងគ្រោះ រងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ។ សំណាងល្អមិនមានបណ្តាលឱ្យរងរបួសដល់មនុស្សណាម្នាក់ឡើយ។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ខមូលដ្ឋាន បានចុះមកដល់បានភាគីទាំងពីរធ្វើការសម្របសម្រួលប៉ុន្តែដោយសារ មិនត្រូវរូវគ្នា សមត្ថកិច្ចមូលដ្ឋាន...

រថយន្តពីរគ្រឿងបុកគ្នា ត្រង់ចំណុចស្តុបណតប្រីត បណ្ដាលឲ្យបុរសម្នាក់រងរបួសបែកចុងចិញ្ចើម ភាគីទាំងពីរជជែកគ្នាយកត្រូវរៀងខ្លួន

  ភ្នំពេញ: រថយន្តកូរ៉ូឡាបុកគ្នាជាមួយរថយន្តធុនត្រាត្រង់ចំណុចស្តុបបំបែកជាបួនបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំនិងរងរបួសបុរសម្នាក់បែកចុងចិញ្ចើមខាង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់ រំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ ២០២១ នៅចំណុចស្តុបណយប្រីតតាមបណ្តោយផ្លូវ ២០០៤ កែងនិងផ្លូវណតប្រីត ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉ូឡាពណ៌សមួយគ្រឿងពាក់ស្លាកលេខបាត់ដំបង2B-5738ធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រីតទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចស្តុបបែនជាបួនបានជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តម៉ាកធុនត្រាពណ៌សពាក់ស្លាកលេខភ្នំពេញ2BI-6129 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ២០០៤ ទិសដៅពីកើតទៅលិច បញ្ឆិតផ្នែកខាងមុខចំហៀងខាងស្តាំរពេញទំហឹងបណ្ដាលឲ្យម្ចាស់រថយន្តកូរ៉ូឡារងតបួសបែកចុងចិញ្ចើមម្ខាងចំណែករដយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោងទើបភាគីទាំងពីរព្រមព្រៀងយករថយន្តទៅជួសជុលរៀងរៀងខ្លួនដើម្បីបញ្ចប់រឿង៕ដោយ កុសល់
- Advertisement -

Latest News

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ...
- Advertisement -

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ របស់លោកឧកញ៉ា តែ តាំងប៉ ដែលបានទម្លាយចេញជាសាធារណៈ កាលពីថ្ងៃទី១១...

ជនជាតិវៀតណាមម្នាក់ព្រហឺនជ្រុល ហ៊ានលួចរថយន្តគេហើយបើកបំបុកបារ៉ាស ដើម្បីរត់គេចខ្លួន

ព្រះសីហនុ ៖ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដោយជនសង្ស័យ០១នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7...

ឆក់ទូរស័ព្ទបានហើយ រត់មិនរួច សមត្ថកិច្ចប្របួចបានម្នាក់ នៅខណ្ឌសែនសុខ

  ភ្នំពេញ: ជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងមួយគ្រឿង បានសម្រេច រួចបានជិះម៉ូតូគេចខ្លួន ត្រូវបានជនរងគ្រោះនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លូន។ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី ១៥ ខែកម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាស្កុបពីមួយ គ្រឿងពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-2899ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម៉ាក iphone 13ប្រូ មួយគ្រឿងបានសម្រេច ភ្លាមនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់ខ្លួន តែត្រូវបានជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយនិងស្រែចោរៗក៍ផ្អើលមកកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាននាំគ្នាដេញ...

អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើផ្លាកយីហោដែលរំលោភ លើចំណីផ្លូវសាធារណៈជុំវិញផ្សារបឹងឈូក

បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្ត ដែលដឹកនាំដោយរដ្ឋបាលក្រុងបាត់ដំបង បានចុះអនុវត្តវិធានការក្តៅដោយនាំទាំងក្រុមជាងចុះរុះរើកាត់ផ្លាកយីហោ និងរនាំងដែកដែល អាជីវករផ្ទះល្វែងកែច្នៃតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅខាងមុខផ្ទះជុំវិញបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ លោក សេក ចិត្រា អភិបាលរងក្រុងបាត់ដំបងបានអោយដឹងថា មុននិងឈានដល់ការដាក់កម្លាំងចុះរុះរើនិងកាត់ដោយផ្ទាល់នេះដោយសាររយៈពេលកន្លងមកខាងអាជ្ញាធរយើងបានចុះធ្វើការជូនដំណឹងនិងណែនាំទៅដល់ពួកគាត់ជាអាជីវករច្រើនដងមកហើយពាក់ព័ន្ធជុំវិញផ្សារនេះ ហើយការជូនដំណឹងជាចុងក្រោយគឺនៅថ្ងៃសុក្រកន្លងទៅ ទើបថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះមកអនុវត្តតែម្ដង។ លោកបន្តថាការចុះអនុវត្តនេះ គឺយើងអនុវត្តរហូតជុំវិញផ្សារបឹងឈូកតែម្តង ដែលថ្ងៃនេះយើងធ្វើបានប៉ុណ្ណា ថ្ងៃស្អែកយើងនឹងបន្តធ្វើទៀតរហូតដល់ចប់ គោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យ...
ផ្សាយពាណិជ្ជកម្ម