Monday, December 23, 2024
  • ទំព័រដើម

ព្រឹត្តិការណ៍សង្គម

រថយន្តហាយលេនឌ័រ ប្រលះរបាំងថ្មពុះចែកទ្រូងផ្លូវបាកអស់មួយកង់ នៅស្តុបក្តាន់ពី

ភ្នំពេញ: រថយន្តហាយលេនឌ័រមួយគ្រឿងបោះពួយក្នុងល្បឿនលឿនបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តដាច់កាឡេកង់ នឹងរងការខូចខាតយ៉ាងដំណំ ទៅមុខលែងរួច។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ៣ ទៀបភ្លឺ ឈានចូលថ្ងៃទី ១៥ខែវិច្ឆិកាឆ្នាំ២០២១ នៅចំណុចស្តុបក្តាន់ពី តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តហាយលេនឌ័រ មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AT-6296ធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជិត ៣០ ម៉ែត្រដាច់កាឡេកង់ខាងមុខ នឹងរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង ទៅមុខលែងរួច។ ក្រោយកើតហេតុម្ចាស់រថយន្តបានគេចចេញពីកន្លែងកើតហេតុបាត់ បន្សល់តែរថយន្តនៅកន្លែងកើតហេតុ ត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

ឃាត់ខ្លួនបុរសម្នាក់ ករណីហិង្សាដោយចេតនា មានទម្ងន់ទោស

  បាត់ដំបង៖ កម្លាំងអធិការនគរបាលស្រុកសង្កែ ឃាត់ខ្លួនបុរសម្នាក់ ប្រើពូថៅកាប់ទៅលើយុវជនម្នាក់ បណ្តាលឲ្យរងរបួស ស្ថិតនៅត្រង់ចំណុចក្រុមទី១៥ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្ដ បាត់ដំបង។ ធ្វើការណ៍ឃាត់ខ្លួន កាលពីនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៨និង០០នាទី ។ យោងតាមរបាយការណ៍របស់នគរបាលស្រុកសង្កែ បានឲ្យដឹងថា បានធ្វើការបង្ក្រាបឃាត់ខ្លួន ករណីហិង្សាដោយចេតនាទម្ងន់ទោស មួយកើតឡើងបង្កដោយជនសង្ស័យចំនួន ០១នាក់ឈ្មោះ សឿត វិសាល ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិអូដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ ជនដៃដល់បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះ ១នាក់ឈ្មោះ គីរី ប្រណី ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅក្រុមទី១៥ ភូមិអូរដំបង...

ជនជាតិថៃជាង60នាក់ ដែលលួចឆ្លងដែន ធ្វើការខុសច្បាប់នៅក្រុងប៉ោយប៉ែត ត្រូវចាប់បានបញ្ជូនប្រទេសខ្លួនវិញ

បន្ទាយមានជ័យ៖ ជនជាតិថៃជាង60នាក់ ដែលលួចឆ្លងដែនធ្វើការដោយខុសច្បាប់ នៅក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់បញ្ជូនទៅភាគីថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2021។ លោក ឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងរងនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ប្រជាជនថៃដែលសមត្ថកិច្ចកម្ពុជាចាប់បញ្ជូនទៅខាងភាគីថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានចំនួនសរុប67នាក់ ស្រី24នាក់។ ដែលជនជាតិថៃទាំងនោះ គឺលួចឆ្លងដែនមកធ្វើការដោយខុសច្បាប់ ដូច្នេះសមត្ថកិច្ចកម្ពុជា មានតួនាទីចាប់បញ្ចូនពួកគាត់ចេញទៅប្រទេសគាត់វិញ ដូចថៃបញ្ជូនកម្ពុជាយើងមកដែរ។ លោកបញ្ជាក់ថា ករណីនេះ មិនមែនជាករណីចាប់បង្ខាំង និងធ្វើការជំរិតនោះទេ ជាទន្លាប់របស់ជនជាតិថៃ នៅពេលដែលគាត់មកធ្វើការបានមួយរយៈ ហើយពួកគាត់ចង់ទៅប្រទេសខ្លួនវិញ និងពិបាកក្នុងការឆ្លងដែនដោយខុសច្បាប់ ហើយដើម្បីបង្កលក្ខណៈងាយស្រួល ពួកគាត់ត្រូវរកវិធីមួយប្តឹងទៅសមត្ថកិច្ច ឬក៏ស្ថានទូតឲ្យជួយអន្តរាគមន៍ចាប់បញ្ចូនពួកគាត់ទៅប្រទេសខ្លួនវិញ ដោយមិនចាំបាច់ចំណាយប្រាក់។ លោកបញ្ជាក់ថាបន្ថែមថា ប្រជាជនថៃចំនួន67នាក់ដែលសមត្ថកិច្ច ចាប់បញ្ជូនទៅកាន់ប្រទេសថៃវិញនេះ លួចសំងំធ្វើការនៅតាមអាគារជួលចំនួន4កន្លែង នៅក្នុងក្រុងប៉ោយប៉ែត និងជនជាតិថៃមួយចំនួនទៀតចាប់មកពីរាជធានីភ្នំពេញ៕ដោយ ក្តាមស្រែ ...

ឃាត់ខ្លួនក្រុម អ្នកលេងកាំបិទដាវ ទាំងជក់និងលក់គ្រឿងញៀន នៅស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកមង្គលបូរី ចុះបង្ក្រាបក្រុមកក្មេងស្ទាវមួយក្រុម ជាអ្នកលេងកាំបិទដាវ ទាំងជក់និងលក់គ្រឿងញៀន ចំនួន7នាក់ជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2021 នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថា បន្ទាប់ពីលោកបានដឹកនាំកម្លាំងល្បាត ដល់ចំណុចភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី ជួបក្រុមជនសង្ស័យ5នាក់ ដកហូតបានវត្ថុតាងម្សៅក្រាម ពណ៌សថ្លា សង្ស័យជាថ្នាំញៀន(ម៉ាទឹកកក)ចំនួន4ថង់តូច,កាំបិត7,ទូរស័ព្ទដៃចំនួន៣គ្រឿង។ យោងតាមការបំភ្លឺរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចបានបន្តឃាត់ខ្លួនអ្នកលក់ថ្នាំញៀនបានចំនួន2នាក់ទៀតបន្ថែមទៀត 1.ឈ្មោះ ទួន ចាន់ទីន ភេទប្រុសអាយុ36ឆ្នាំ 2.ឈ្មោះពៅ សីហា ហៅ គីរី ភេទប្រុសអាយុ 24ឆ្នាំ នៅភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។ ក្នុងនោះដកហូតបានវត្ថុតាង ម្សៅក្រាម ពណ៌សថ្លា...

យ៉ា-ងហោ-ចណា-ស់ មនុស្សម្នា-ក់បានស្លា-ប់ភ្លា-មៗនៅនឹងកន្លែងកើតហេតុ បង្កដោយរថយន្តដឹកសំរាមមួយគ្រឿង

  ខេត្តព្រះសីហនុ៖(ព័ត៌មានអាប់ដែតបន្ថែម)មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរន្ធត់រវាងរថយន្តធន់ធំមួយគ្រឿងបានបុកជាមួយនឹងម៉ូតូរួចជ្រុលចង្កូតបុករះជាមួយនិងរថយន្ត ០៣ គ្រឿងទៀតបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ភ្លាម ភ្លាម នៅនឹងកន្លែងហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើង នៅវេលាម៉ោងជាង១: ៣០ នាទីរសៀលថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២១នេះតាមបណ្តោយផ្លូវជាតិលេខ៤ ម្តុំខាងមុខរោងចក្រក្រោន ស្ថិតក្នុងសង្កាត់១ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ ។ យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់មកបណ្ដាញសារព័ត៌មានFK.NEWS យើងបានអោយដឹងថា មុនពេលកើតហេតុមានរថយន្តធុនធំដឹកសំរាមមួយគ្រឿង បើកបរទិសដៅពីក្បាលឆាយសំដៅមកក្រុងព្រះសីហនុ រួចបានឆ្លងផ្លូវទៅខាងឆ្វេងមិនបានប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកជាមួយនឹងម៉ូតូដែលរៀបឆ្លងថ្នល់ ហើយរថយន្ដខាងលើក៏បន្តទៅបុកជាមួយនឹងរថយន្តព្រុសដែលពាក់ស្លាកលេខ ភ្នំពេញ 2BN-9072 ពេញទំហឹងបណ្ដាលរងការខូចខាតស្ទើរតែទាំងស្រុង ហើយក៏បន្តទៅជ្រុលកូរ៉េទៅបុកជាមួយនឹងរថយន្តគ្រឿងទៀតដោយរថយន្តមិនទាន់អស់ល្បឿនក៏ទៅបុកបន្ថែមទៀតជាមួយនឹងរថយន្តម៉ាកស្តារិច ពាក់ស្លាកលេខ ភ្នំពេញ 2AN-6973 បណ្ដាលឲ្យរថយន្ត starvic ខូចខាតផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំ។ ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានបញ្ជាក់ថាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានបណ្ដាលឱ្យនារីម្នាក់ដែលជាភាគីខាងម្ចាស់ម៉ូតូបានដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះនិងរថយន្តខាងជនរងគ្រោះចំនួន ០៣ បានខូចខាតស្ទើរតែទាំងស្រុងចំណែកអ្នកបានរស់នៅណារងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែម្ដង។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានវាស់វែងស្ទូចយករថយន្តទាំងសង្ខាងនឹងវត្ថុតាងទាំងអស់ដើម្បីយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់។ដោយ វ៉ាន់នី

រថយន្ត lexus 300 ប្រលះទ្រូងផ្លូវ ខ្ទេចមួយកំណាត់មុខ ទៅលែងមុខរួច

  ភ្នំពេញ: រថយន្ត lexus rx300 មួយគ្រឿងបោះពួយមេឃកំពុងភ្លៀង ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់មួយ កង់ ឯរថយន្តខ្ទេចមួយកំណាត់មុខ ទៅលេងរួច ចំណែកតៃកុងបានគេចខ្លួនបាត់។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវ ១១៣ ក្នុងសង្កាត់បឹងកេងកងទី ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ត lexus rx330 មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2Q-5168ធ្វើដំណើរតាមបណ្តោយផ្លូវ១១៣ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើ បានឆ្លងផ្លូវព្រះសីហនុបត់ឆ្វេងដៃឆ្ពោះទិសខាងលិច ក៏ជ្រុលទៅបុកនិងក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបានបាក់អស់មួយកង់ ឯរថយន្តខ្ទេចមួយកំណាត់មុខ ទៅលែងរួច។ភ្លាមនោះតៃកុងរថយន្តបានចេញពីកន្លែងកើតហេតុបាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ​ កុសល់

បុរសម្នាក់ជិះម៉ូតូប៉ះបង្កាន់ដៃស្ពានអាកាស 7 មករាធ្លាក់ចុះក្រោមរងរបួសធ្ងន់

  ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូ zoomer-x មួយគ្រឿងទៅប៉ះនឹងបង្កាន់ដៃស្ពានអាកាស7មករា បណ្ដាលឲ្យធ្លាក់មកក្រោមបោកនិងថ្នល់ កាលពីវេលាម៉ោង១២និង៥០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ខែវិច្ឆិកាឆ្នាំ ២០២១ នៅចំណុចស្ពានអាកាស7មករា តាមបណ្ដោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូzoomer-xមួយគ្រឿងពណ៌ទឹកក្រូចលាយសពាក់ស្លាកលេខភ្នំពេញ1GI-8911ធ្វើដំណើរឡើងលើស្ពានអាកាស 7 មករាតាមបណ្ដោយផ្លូវហព័ន្ធរុស្ស៊ីទិសដៅពីលិចទៅកើត លុះមកផ្លូវដល់បំបែកចុងស្ពានបានបត់ស្ដាំដៃចុះមកផ្លូវកម្ពុជាក្រោម លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃប៉ះបង្កាន់ដៃស្ពាន បណ្ដាលអោយធ្លាក់ចុះមកក្រោមបោកនិងថ្នល់ បណ្ដាលឲ្យរងរបួសធ្ងន់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់និងរថយន្តសង្គ្រោះបន្ទាន់បានមកយកជនរងគ្រោះទៅសង្គ្រោះ តែជនរងគ្រោះមិនព្រមឡើងរថយន្តសង្គ្រោះបន្ទាន់នោះទេ បានទាមទារត្រឡប់ទៅផ្ទះវិញដោយខ្លួន តែសមត្ថកិច្ចមិនព្រមខ្លាចជនរងគ្រោះធ្វើដំណើរទៅខ្លាចជួបគ្រោះទៀត ទើបសមត្ថកិច្ច សួរនាំជនរងគ្រោះរកលេខទូរស័ព្ទ រួចសមត្ថកិច្ចបានទំនាក់ទំនងទៅសាច់ញាតិដើម្បីឲ្យចុះមកកន្លែងកើតហេតុ រួចសាច់ញាតិឲ្យរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកត្រឡប់ទៅផ្ទះវិញ៕ដោយ កុសល់

រថយន្តស៊េរីទំនើប 570បុករះបង្គោលភ្លើងដោយពុំទាន់ដឹងពីមូលហេតុបង្កការភ្ញាក់បើទាំងកណ្ដាលថ្ងៃត្រង់

ខេត្តព្រះសីហនុ÷(ព័ត៌មានបឋម)មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ រថយន្តស៊េរីទំនើប 570បុកបង្គោលភ្លើងបំភ្លឺផ្លូវ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់ករណីខាងលើនេះបានកើតឡើងវេលាថ្ងៃត្រង់ទី១៣ខែវិច្ឆិកា២០២១នេះនៅចំណុចផ្លូវកោង តាមផ្លូវម្តុំកែងផ្លូវបំបែកគុជអាសុី ដែលជាផ្លូវធ្វើថ្មីតាមឆ្នេរមុទ្រ ស្ថិតនៅក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ /ខេត្តព្រះសីហនុ។ ភ្លាមៗនោះនៅមិនទាន់ដឹងពីដើមហេតុ និងអត្តសញ្ញាណម្ចាស់រថយន្តនៅឡើយ ដោយសារថាក្រោយកើតហេតុ អ្នកបើកបររថយន្តបានចាកចេញដោយទុករថយន្តចោលនៅកន្លែងកើតហេតុ។ បច្ចុប្បន្ន សមត្ថកិច្ចនគរបាលចរាចរណ៍ស្ទូចយករថយន្តនេះទៅរក្សាទុកដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយបន្តតាមនិតិវិធី៕ដោយ វ៉ាន់នី

ជនសង្ស័យសម្លាប់មន្ដ្រីរដ្ឋបាលព្រៃឈើនៅខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ គឺជាកូនឈ្នួលជនរងគ្រោះ

ពោធិ៍សាត់៖ ករណីឃាតកម្មលើមន្ត្រីរដ្ឋបាលព្រៃឈើប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឈ្មោះ សេង វិសាល អាយុ៥២ឆ្នាំ រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ត្រូវបានដាក់ការសង្ស័យលើកូនឈ្នួលរបស់គាត់ គឺ ឈ្មោះ រឿន រ៉ូ ភេទប្រុស ដែលធ្វើការជាមួយជនរងគ្រោះ មានទីលំនៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីរត់គេចខ្លួនបានប៉ុន្មានថ្ងៃ បន្ទាប់ពីធ្វើសកម្មភាពរួច។ យោងតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជនដៃដល់ត្រូវកម្លាំងជំនាញចាប់ខ្លួន នៅចំណុចវត្តកែវឧត្តម(វត្តកណ្ដាល) ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។...

រថយន្តស៊េរីទំនើបម៉ាកផច បុកជាមួយរថយន្ត ព្រូស ត្រង់ចំណុចស្តុប បំបែកជាបួនបណ្តាលរងការខូចខាតយ៉ាងដំណំ

  ភ្នំពេញ: បុរសជនជាតិខ្មែរម្នាក់រួមនឹងបុរសម្នាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកផចមួយគ្រឿងជ្រុលទៅបុកជាមួយនឹងរថយន្ត ព្រូសមួយគ្រឿង ត្រង់ចំណុចស្តុបបែកជាបួនបណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១និង៤០ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ខែ វិច្ឆិការឆ្នាំ ២០២១ នៅចំណុចស្តុបអាគារកាណាឌីយ៉ា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងនិងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិខ្មែរម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកផចមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AP-2992ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច លុះដល់ចំណុចស្តុបបំបែកជាបួនកន្លែងកើតហេតុខាងលើ បានជ្រុលទៅបុកជាមួយរថយន្ត តូយូតា ព្រូសមួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2AX-8859បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរនឹងបុរសជនជាតិចិនពីរ នាក់ទៀត ដោយធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើងចំពីចំហៀងខាងស្ដាំរថយន្តពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ភ្លាមនោះម្ចាស់រថយន្តម៉ាកផច បានដោះស្លាកលេខចេញពីរថយន្តបាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់
- Advertisement -

Latest News

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ...
- Advertisement -

ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ របស់លោកឧកញ៉ា តែ តាំងប៉ ដែលបានទម្លាយចេញជាសាធារណៈ កាលពីថ្ងៃទី១១...

ជនជាតិវៀតណាមម្នាក់ព្រហឺនជ្រុល ហ៊ានលួចរថយន្តគេហើយបើកបំបុកបារ៉ាស ដើម្បីរត់គេចខ្លួន

ព្រះសីហនុ ៖ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដោយជនសង្ស័យ០១នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7...

ឆក់ទូរស័ព្ទបានហើយ រត់មិនរួច សមត្ថកិច្ចប្របួចបានម្នាក់ នៅខណ្ឌសែនសុខ

  ភ្នំពេញ: ជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងមួយគ្រឿង បានសម្រេច រួចបានជិះម៉ូតូគេចខ្លួន ត្រូវបានជនរងគ្រោះនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លូន។ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី ១៥ ខែកម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាស្កុបពីមួយ គ្រឿងពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-2899ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម៉ាក iphone 13ប្រូ មួយគ្រឿងបានសម្រេច ភ្លាមនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់ខ្លួន តែត្រូវបានជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយនិងស្រែចោរៗក៍ផ្អើលមកកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាននាំគ្នាដេញ...

អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើផ្លាកយីហោដែលរំលោភ លើចំណីផ្លូវសាធារណៈជុំវិញផ្សារបឹងឈូក

បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្ត ដែលដឹកនាំដោយរដ្ឋបាលក្រុងបាត់ដំបង បានចុះអនុវត្តវិធានការក្តៅដោយនាំទាំងក្រុមជាងចុះរុះរើកាត់ផ្លាកយីហោ និងរនាំងដែកដែល អាជីវករផ្ទះល្វែងកែច្នៃតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅខាងមុខផ្ទះជុំវិញបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ លោក សេក ចិត្រា អភិបាលរងក្រុងបាត់ដំបងបានអោយដឹងថា មុននិងឈានដល់ការដាក់កម្លាំងចុះរុះរើនិងកាត់ដោយផ្ទាល់នេះដោយសាររយៈពេលកន្លងមកខាងអាជ្ញាធរយើងបានចុះធ្វើការជូនដំណឹងនិងណែនាំទៅដល់ពួកគាត់ជាអាជីវករច្រើនដងមកហើយពាក់ព័ន្ធជុំវិញផ្សារនេះ ហើយការជូនដំណឹងជាចុងក្រោយគឺនៅថ្ងៃសុក្រកន្លងទៅ ទើបថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះមកអនុវត្តតែម្ដង។ លោកបន្តថាការចុះអនុវត្តនេះ គឺយើងអនុវត្តរហូតជុំវិញផ្សារបឹងឈូកតែម្តង ដែលថ្ងៃនេះយើងធ្វើបានប៉ុណ្ណា ថ្ងៃស្អែកយើងនឹងបន្តធ្វើទៀតរហូតដល់ចប់ គោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យ...
ផ្សាយពាណិជ្ជកម្ម