នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

137

 

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូ៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបានថ្នាំញៀន៦កញ្ខប់តច កាលពីវេលាម៉ោង១៥-០០ នាទី ថ្ងៃទី ២១ខែកញ្ញាឆ្នាំ ២០២១ នៅចំណុចផ្លូវលេខ ១៣២ក្រុមទី ៣៣ ភូមិ១០ សង្កាត់ផ្សារដឹប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈោ្មះ អាយ សុខហេង ហៅអូន ភេទប្រុស អាយុ២១ឆាំ្ន ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុះដីឡូលេខ១
ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងដែលបានចាប់យក
– ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន ) ចំនួន០៦កញ្ចប់តូចនិងទូរសព្ទ័០១គ្រឿងម៉ាក់LGពណ៍ស ។

បច្ចុប្បន្នជនសង្ស័យ កំពុងធ្វើការឃាត់ខ្លួនជា
បណោ្តះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕ដោយ កុសល់