ភ្នំពេញ: រថយន្តតូយូតា ព្រូស មួយគ្រឿងបើកបំពានភ្លើងសញ្ញាស្តុបជ្រុលទៅបុករថយន្តឡិចសុីសត្រង់ចំណុចស្តុបបែកជាបួនបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំរៀងខ្លួន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែ កញ្ញាឆ្នាំ២០២១ នៅត្រង់ចំណុចស្ថានទូតចិន តាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៧៣ ក្នុងសង្កាត់ទួលទំពូងទី ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តតូយូតា ព្រូសមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AP-5932ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីលិចទៅកើតដោយបំពានភ្លើងសញ្ញាស្តុប លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថរយន្តឡិចសុីសGS-300ពណ៌សពាក់ស្លាកលេខភ្នំពេញ2,BB-2181ធ្វើដំណើរតាមបណ្ដោយផ្លូវ១៧៣ទិសដៅពីជើងទៅត្បូង ចំផ្នែកខាងមុខចំហៀងខាងស្ដាំពេញទំហឹងបណ្ដាលឲ្យររងការខូចខាតយ៉ាងដំណំរៀខ្លួន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានឲ្យភាគីទាំងាងខាងធ្វើការសម្របសម្រួលគ្នាក្រោយមកខាងរថយន្តព្រូសព្រមព្រៀងយករថយន្តឡិចស៊ីសទៅជួសជុលអោយស្អាតឡើងវិញដើម្បីបញ្ចប់រឿង៕ដោយ កុសល់