រថយន្តកុងតឺន័រ បេីកឡើង ពុះចែកទ្រូងផ្លូវជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យស្លា–ប់ម្នាក់ របួសធ្ងន់ម្នាក់

121

 

ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់ នៅនិងកន្លែងកើតហេតុ យ៉ាងអាណោចអាធ៌ម និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាសុខៗ ត្រូវបានរថយន្តកុងតឺន័រក្រុមហ៊ុន ផែស្ងួត តេងឡាយ បើកដោយបុរសម្នាក់ស្រវឹងស្រាមកបញ្ច្រាស់ទិសគ្នារេចង្កូតឡើងខឿនពុះចែកទ្រូងផ្លូវមកបុកម៉ូតូទាំងកំរោល កាលវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

សពជនរងគ្រោះមានឈ្មោះ ហ៊ុន វាសនា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅក្រុងភ្នំពេញ។
តាមប្រភពពីសន្តិសុខម្នាក់ដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តកុងតឺន័រមួយគ្រឿងរបស់ក្រុមហ៊ុន ផែស្ងួត តេងឡាយ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A- 0771បើកដោយបុរសម្នាក់មានស្ថានភាពស្រវឹងស្រា ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតឡើងលេីឃឿនពុះច្បារចែកទ្រូងផ្លូវទៅបុកម៉ូតូម៉ាកE XCITER ពាក់ស្លាកលេខភ្នំពេញ1GQ -6422ជិះដោយបុរសពីរនាក់ទិសដៅពីកើតទៅលិច ពេញទំហឹងប៉ើងទៅលើចិញ្ចើមផ្លូវហើយត្រូវរថយន្តកិនចំក្បាលអ្នកបើកម៉ូតូធ្លាយខួរពេញផ្លូវស្លាប់យ៉ាងរន្ធត់ និងបុរសម្នាក់ទៀតដែលរួមដំណើររងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិចឯកជនដឹកទៅសង្គ្រោះភ្លាមៗ ។ ដោយឡែកតៃកុងរថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនទៅប៉ុស្តិ៍ច្បារអំពៅ២ រង់ចាំប្រគល់ឲ្យជំនាញក្រុងចាត់ការតាមនីតិវិធី ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលខណ្ឌច្បារអំពៅសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងធ្វេីការវាស់វែងយករថយន្តបង្កព្រមទាំងតៃកុងនិងម៉ូតូរងគ្រោះទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមក្រោយ ដោយឡែកសពរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ កុសល់