សង្ស័យដេញកាប់ប្លន់យកស្លាកលេខម៉ូតូនិចមួយគ្រឿងមិនបានសម្រេចបណ្ដាលឲ្យយុវជនពីរ នាក់រងរបួសស្រាល ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍

135

 

ភ្នំពេញ: ជនសង្ស័យមួយក្រុមមានគ្នាជិត២០នាក់ ជិះម៉ូតូជិត ១០គ្រឿងបានដេញវាយយុវជនពីរនាក់បណ្ដាលឲ្យជនរងគ្រោះ២នាក់​ ភ័យស្លន់ស្លោ ក៏ផ្តួលម៉ូតូចោលរត់ឲ្យគេជួយ ហើយជនសង្ស័យបានកាច់យកស្លាកលេខម៉ូតូ តែមិនបានសម្រេច បង្កឲ្យការបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១ និង១៥ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូឆ្នាំ ២០២១ នៅចំណុចមុខការ៉ាស់សាំងសូគីម៉ិច តាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគេជិះម៉ូតូនីចមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1FV-5820ទើបនឹងចេញមកពីលេងបាល់ គោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅម្ដុំចោមចៅ ដោយធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូជិត ១០ គ្រឿងប្រដាប់ដោយខ្សែក្រវាត់ដំបងនិងដាវបានជិះដេញវាយរូបគេ ធ្វើឲ្យរូបគេភ័យស្លន់ស្លោ ផ្តួលម៉ូតូរត់យករួចខ្លួនហើយស្រែកអោយគេជួយ ភ្លាមនោះក្រុមជនសង្ស័យបានកាច់ស្លាកលេខម៉ូតូជនរងគ្រោះតែមិនបានសម្រេចទើបបង្កឲ្យមានការភ្ញាក់ផ្អើល រួចក្រុមជនសង្ស័យទាំងនោះបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាវាយស្រួលសមត្ថកិច្ចធ្វើការស្រាវជ្រាវរកមុខជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ដោយ កុសល់