កោះកុង ÷ ករណីជីកកាយដីភ្នំ កាយទប់ហ៊ុព័ទ្ធបំពានយក ចំណីព្រែក យកធ្វើកម្មសិទ្ធិឯកជន តាមបណ្ដោយមាត់ព្រែកកោះប៉ោ ត្រង់ចំណុចភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មិនទាន់ឃើញមានជាអាជ្ញាធរមានសមត្ថ កិច្ច ចុះធ្វើការពិនិត្យនៅឡើយ ដែលគេបានស្គាល់ម្ចាស់ទីតាំងមានឈ្មោះថា ហង្ស តារា ។
បើតាមការលើកឡើងពីប្រជា ពលរដ្ឋ ក៏ប្រជានេសាទ បានអោយដឹងថា ទីតាំងដែលកាយដីទប់បំពានលើចំណីព្រែកខាងលើ គឺជារបស់លោក ហង្ស តារា ដែលជាម្ចាស់សុីធី នៅក្នុងក្រុងខេមរភូមិន្ទ ។ ពលរដ្ឋថា នៅតាមបណ្ដោយព្រែកមួយចំនួនតែងតែឃើញមានសកម្មភាពចាក់ដីចូលលើចំព្រែកយកធ្វើជាកម្មសិទ្ធិជា បន្តបន្ទាប់ មិនដែលខ្លាចញញើតពីផ្លូវច្បាប់ឡើយ ។ ហើយនៅពេលថ្មីៗនេះទៀត ស្រាប់តែលោក ហង្ស តារា យកគ្រឿង ចក្រមកកាយដីភ្នំកាយទប់យកចំណីព្រែកហ៊ុព័ទ្ធនៅតាមបណ្ដោយព្រែកកោះប៉ោង ដោយមិនខ្វល់ពីផលប៉ះពាល់បន្តិចឡើយ ។
ករណីនេះ ពលរដ្ឋស្នើរសុំទៅ ដល់អាជ្ញាធរមានសមត្ថកិច្ចពិសេសស្នើសុំលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ជួយចាត់ក្រុមការងារចុះពិនិត្យ មើលករណីខាងលើផង ដើម្បីកុំអោយឈ្មួញខិលខួចចេះតែប្រព្រឹត្តបទល្មើសដដែលៗដោយមិនខ្វាយខ្វល់ពីផ្លូវច្បាប់បែបនេះ ។
ទាក់ទងទៅនឹងករណីកាយដីភ្នំទប់ចូលលើចំណីព្រែក ដែលប្រជាពលរដ្ឋលើកឡើងខាងលើ លោក អៀវ កុសល មេឃុំប៉ាក់ខ្លង បានឲ្យដឹងតាមទូរស័ព្ទថា ទីតាំងនេះគឺគេមានប្លង់ កន្លែងនោះគេឈួសធ្វើផែ ចុះទៅពិនិត្យមើលពីរបីដងហើយ ដឹកនាំកម្លាំងទៅដោយលោកប៉ែន ប៊ុនឈួយ ការងារហ្នឹងអាចសួរទៅលោកប៉ែន ប៊ុនឈួយ ដោយលោកជាប់រវល់ ។
ដោយឡែក លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌល សីមា បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះថា
ថា ការកាយដីភ្នំកាយទប់ចូលលើចំណីកព្រែនៅចំណុចខាង លើនេះ លោកមិនបានដឹងទេ តែលោកនឹងឱ្យកម្លាំងឃុំចុះទៅពិនិត្យមើលនៅរសៀលនេះ ហើយបើឃើញមានការរំលោភចូលទៅលើចំណីព្រែកដូចការលើកឡើងរបស់ពលរដ្ឋមែននោះ លោកនឹងកោះហៅម្ចាស់ទីតាំងយកឯកសារមកផ្ទៀងផ្ទាត់ពិនិត្យ មើល ហើយបើឃើញមានការចាក់រំលោភខុសនៅក្នុងឯកសារ លោកហ្នឹងឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាកាយចេញ ហើយបើម្ចាស់ទីតាំងគាត់មិនព្រម លោកនឹងប្ដឹងទៅតុលាការ ៕ ដោយ សុគន្ធី