ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ជួលមួយកន្លែង ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍

110

 

ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះបន្ទប់ជួលប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនាំគ្នាដងទឹកជះពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ២ ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុម្ចាស់បន្ទប់ជួលបានចាក់សោរខាងក្រៅចាកចេញទៅធ្វេីការបាត់ លុះមកដល់វេលាកេីតហេតុខាងលេីស្រាប់តែមានផ្សែងហុយចេញពីបន្ទប់លេខ២នោះ យ៉ាងសន្ធោសន្ធៅនិងបង្កជាអណ្តាតភ្លេីងចេញមកក្រៅ ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរក៏នាំគ្នាវាយសោរទន្លុះចូលយកទឹកជះពន្លត់តែគ្រប់គ្រងមិនបានព្រោះអណ្តាតភ្លេីងឆេះឡេីងខ្លាំងនិងគ្មានឧបករណ៍គ្រប់គ្រាន់សម្រាប់បង្ការគ្រោះអគ្គិភ័យខាងលេីក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានរាយការណ៍បន្តទៅក្រុមពន្លត់គ្រោះអគ្គិភ័យរាជធានីភ្នំពេញចុះមកអន្តរាគមន៍ភ្លាមៗ។

ប្រភពដដែលបានបន្តថា បន្ទាប់មកគេឃេីញរថយន្តពន្លត់អគ្គិភ័យមកចំនួន៥គ្រឿងរបស់ស្នងការនគរបាលរាជធានីនិងប្រេីប្រាស់អស់ចំនួន៤គ្រឿងអគ្គិភ័យក៏រថយន្តទៅវិញទាំងស្រុងដោយមិនបណ្តាលឱ្យមនុស្សរងរបួសនោះទេ ហេីយក៏មិនរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដទៃទៀតដែរ ដោយខូចខាតតែសំភារៈក្នុងផ្ទះមួយចំនួនតែប៉ុណ្ណោះ។

សមត្ថកិច្ចបានសន្និដ្ឋានថាគ្រោះអគ្គិភ័យខាងលេីបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕ដោយ កុសល់