កំពង់ចាម៖ សិស្សថ្នាក់ទី១២ម្នាក់ ត្រៀមនឹងប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប) ត្រូវបានជនល្មើសចំនួន ៦នាក់ រំលោភ និងសម្លាប់ យ៉ាងព្រៃផ្សៃបំផុត នៅស្រុកចំការលើ ខេត្តកំពង់ចាម កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។ ដោយសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនហើយ ខណៈដែលមហាជនបានថ្កោលទោស និងទាមទារឱ្យសមត្ថកិច្ចតាមចាប់ខ្លួនជនល្មើសឱ្យបានដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់។ រហូតមកដល់ ថ្ងៃទី 22- ខែវិច្ឆិកា-2021 វេលាម៉ោង2:15pm កម្លាំង ក្រុមការងារ សហការ ជាមួយបងប្អូន ប្រជាការពារ ភូមិសហគ្រាន់ ភូមិប៉ាង ភូមិបុសថ្លាន់ និង កម្លាំងសមត្ថកិច្ច ជំនាញ បានចុះចាប់បាន ឃាតករ ចាប់រំលោបសម្លាប់ ក្មេងស្រី ដែលជាសិស្សថ្នាក់ទី១២ម្នាក់ យ៉ាងព្រៃផ្សែបំផុត ។
យោងតាមប្រភពពីមិត្តភ័ក្ររបស់ក្មេងស្រីរងគ្រោះ បានឱ្យដឹងថា ករណីនេះពិតជាសាហាវណាស់ ដោយក្មេងស្រីបានជិះម៉ូតូចេញពីរៀនសាលានៅឆ្ងាយឆ្លងកាត់ផ្លូវស្ងាត់ ត្រូវជនមិនស្គាល់មុខមួយក្រុមមានគ្នាចំនួន ៦នាក់ បានស្ទាក់ធ្វើបាបជនរងគ្រោះដែលជាសិស្សសាលាដ៏ស្លូតបូតម្នាក់នេះ ដោយជនល្មើសបានប្រើខ្សែទាក់ក និងធ្វើបាបលើរូបរាងកាយរហូតដល់បាត់បង់ជីវិត។
ពាក់ព័ន្ធនឹងករណីនេះ លោក អ៊ិត និត្យ មេឃុំចំការអណ្តូង បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឌីម អេងជូ កើតឆ្នាំ២០០៥ ជាសិស្សថ្នាក់ទី១២ ត្រូវបានក្រុមជនល្មើសចាប់រំលោភ ហើយសម្លាប់នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។ ប៉ុន្តែសមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យ ដែលបានសន្និដ្ឋានថា យ៉ាងហោចណាស់មនុស្សចំនួន ៦នាក់ បានធ្វើសកម្មភាពដ៏គួរឱ្យស្អប់ខ្ពើមនេះ៕
សូមបញ្ជាក់ផងដែរថា ករណី ឃាតកម្មរំលោបសំលាប់ ក្មេងស្រីដែលជាសិស្សសាលាថ្នាក់ទី 12 នេះ បានកើតឡើង ស្ថិតនៅក្នុងភូមិលេខ 2 កែងនឹងផ្លូវឡើងទៅភូមិ 11 ឃុំចំការអណ្ដូងស្រុកចំការលើខេត្តកំពង់ចាម។ដោយ ឆាយតារា