លោកឡេងឆៃលាង ប្រធានអង្គការ ការពារព្រៃឈើសត្វព្រៃ និងបរិស្ថាន ស្នាក់ការ សាខាខេត្តរតនគិរី គឺជាមេឈ្មួញរកស៊ីបទល្មើសព្រៃឈើដុះស្លែនៅស្រុកអូរជុំ

134

ខេត្តរតនគិរី : ក្រោយពីមានការស្ងប់ស្ងាត់ចរាចរដឹកជញ្ជូនឈើខុសច្បាប់មួយរយៈពេលខ្លី ឥឡូវនេះគេសង្កេតឃើញថា : ការដឹកជញ្ជូនបទល្មើសព្រៃឈើ របស់ក្រុមឈ្មួញចាស់ៗដុះស្លែប្រចាំនៅក្នុងស្រុកអូរជុំ ដែលគេស្គាល់ឈ្មោះថា :
ទី ១.ឈ្មោះឡេងឆៃលាង ដែលមានតួនាទីជាប្រធានអង្គការ ការពារព្រៃឈើ សត្វព្រៃ និងបរិស្ថាន ស្នាក់ការសាខាខេត្តរតនគិរី
ទី 2.ឈ្មោះចែស្រីដែលមានទីលំនៅបច្ចុប្បន្ន ភូមិកាឡៃ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី
ទី 3 ឈ្មោះសាគុណដែលមានទីលំនៅ នៅក្នុងស្រុកអូរជុំដូចគ្នា។

ជាក់ស្ដែងកាលពីថ្ងៃទី 19 ខែតុលាឆ្នាំ 2021 ពេលដែលក្រុមអ្នកសារព័ត៌មានយើងកំពុងតែដេញថត ដើម្បីផ្តិតយករូបភាព ករណីដឹកជញ្ជូនឈើតាមម៉ូតូ ចេញពីស្រុកអូរជុំឆ្ពោះទៅកាន់ក្រុងបានលុង ពេលនោះមានឈ្មោះឡេងឆៃលាង បានជិះម៉ូតូតាមមកពីក្រោយ ដើម្បីឃាត់ក្រុមអ្នកសារព័ត៌មានយើង កុំឲ្យថតដោយគាត់និយាយថា : នេះជាឈើរបស់ខ្ញុំទេ ។

នៅព្រឹកថ្ងៃទី 22 ខែតុលាឆ្នាំ 2021 ភរិយារបស់ឈ្មោះឡេងឆៃលាង បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានយើងថា : ដឹកឈើឥឡូវមិនសូវចំណេញដូចពីមុននោះទេ ព្រោះឥឡូវនេះឃ្លាំងធំគេមិនទាន់បើក កាលពីមុនទើបចំណេញច្រើន ។

ចំពោះអ្នកដែលឃើញហេតុការណ៍ នៃការដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃនេះ បានលាន់មាត់ថា : ពួកក្រុមឈ្មួញទាំងអស់នេះកំពុងតែ ឌឺ ឬសាកចិត្តជាមួយនឹងចៅហ្វាយខេត្ត ឯកឧត្តមញ៉ែមសំអឿន ដែលទើបតែប្រកាស ឡើងកាន់តំណែងជាអភិបាលខេត្តរតនគីរី កាលពីពេលថ្មីៗកន្លងមក ថា: តើឯកឧត្តម យល់យ៉ាងណាចំពោះទង្វើរបស់ពួកក្រុមឈ្មួញទាំងអស់នេះ
ជាពិសេសគឺលោកឡេងឆៃលាង ដែលមានតួនាទីជាប្រធានអង្គការមួយ ហើយជ្រកក្រោមផ្លាកអង្គការ ការពារព្រៃឈើ សត្វព្រៃ និងបរិស្ថានស្នាក់ការខេត្តរតនគិរី ទៅរកស៊ីបទល្មើសព្រៃឈើខុសច្បាប់យ៉ាងដូច្នេះ ។ដោយ មុីឌីន