ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូត្រូវបានរថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតតេងឡាយបេីកបុកពីក្រោយនិងកិន កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CH 2101 ធ្វេីដំណេីរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រ ក្រុមហ៊ុនផែស្ងួតតេឡាយ ក្បាលខៀវ ពាក់ស្លាកលេខព្រះសីហនុ 3A1149 ធ្វេីដំណេីរមកពីក្រោយជ្រុលបុកនិងកិនបណ្តាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ កុសល់