សង្វេ-កណា-ស់!!ម្តាយអុជធូបហៅប្រលឹងកូនឲ្យត្រឡប់ទៅផ្ទះវិញ ខណ:កូនត្រូវខ្សែរភ្លើ-ងឆ-ក់ស្លា–ប់ នៅការដ្ឋានសំណង់មួយកន្លែង យ៉ាងអាណោចអាធម៌

114

 

ភ្នំពេញ: ក្មេងប្រុសជាកម្មករសំណង់អាយុ១៥ឆ្នាំម្នាក់មកធ្វើការសំណង់ជាមួយបងថ្លៃបាន៣ថ្ងៃ ត្រូវខ្សែរភ្លើងឆក់ស្លាប់ ខណ:រាយខ្សែរភ្លើងតអំពូលភ្លើងយកទៅដាក់មុខនៅក្នុងការដ្ឋាន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៩ យប់ថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ ២០២១ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ រតនា ភេទប្រុស អាយុ១៥ឆ្នាំ មានស្រុក នៅឯខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅជាមួយឪពុកម្ដាយរួមនិងបងប្អូន ៣ នាក់ទៀត នៅភូមិថ្មី ឃុំកុមាររាជា ស្រុកត្រាំខ្នា ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ ជនរងគ្រោះបានតអំពូលភ្លើងយកមកដាក់បំភ្លឺនៅមុខការដ្ឋាន ដោយកន្លងមកធ្លាប់មានជនសង្ស័យបានផ្លោះរបងចូលលួចសម្ភារៈរបស់ជនរងគ្រោះ ដើម្បីដាក់បំភ្លឺព្រោះនៅខាងមុខការដ្ឋានងងឹតពេក ដើម្បីកុំឲ្យជនសង្ស័យហ៊ានចូលលួចរបស់របរទៀត និងងាយស្រួលមើលផង លុះដល់ពេលកើតហឹតុខាងលើ ជនរងគ្រោះដើរយកអំពូលភ្លើងទៅដាក់ ស្រាប់ តែដើរកាត់ទឹកដក់ជាប់និងគំនខ្សាច់កន្លែងកើតហេតុខាងលើបណ្តាលឲ្យឆ្លងចរន្តឆក់របួសធ្ងន់ធ្ងរ ហើយរងគ្រោះបានស្រែកឲ្យគេជួយ ខណៈនោះក៏មានការភ្ញាក់ផ្អើលអ្នកនៅធ្វើការជាមួយបាននាំគ្នាចូលទៅជួយដែរយែអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។បើតាមការរៀបរាប់ពីម្ដាយជនរងគ្រោះបានប្រាប់ឲ្យដឹងថាកូនរបស់គាត់បានមកធ្វើការសំណង់ជាមួយបងថ្លៃទើបបានរយៈពេល៣ថ្ងៃប៉ុណ្ណោះតែអកុសលត្រូវបានខ្សែភ្លើងឆក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មបែបនេះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យនៅទីតាំងកន្លែងកើតហេតុខាងលើរួចបានទំនាក់ទំនងទៅផ្នែកជំនាញកោសល្យវិច្ច័យចុះមកពិនិត្យ ដោយប្រាប់ថាជនរងគ្រោះពិតជាត្រូវខ្សែភ្លើងឆក់ពិតប្រាកដមែន រួចធ្វើកំណត់ហេតុ ប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ដោយ កុសល់