ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី១២ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខតំបន់សេដ្ឋកិច្ចពិសេស តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសពីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1AK-1879ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GF-8545ជិះដោយបុរសម្នាក់បញ្រ្ចាសទិសដៅ គ្នាពីកើតទៅលិច ចំពីមុខពេញទំហឹងបណ្ដាលឲ្យ ភាគីខាងម៉ូតូឌ្រីមសង់ ០២០ រងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ ចំណែកអ្នកជិះម៉ូតូឌ្រីមសង់ ០១៧ ជិះម្នាក់ឯងរងរបួសធ្ងន់។បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់មកទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់