ព្រៃផ្សៃណាស់!!យុវជនពីរនាក់ដើររើសអេតចាយ ត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់ម្នាក់ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ

130

 

ភ្នំពេញ: យុវជនមិនម្នាក់២នាក់ខណៈកំពុងនាំគ្នាដើរដែររើសអេតចាយត្រូវបានជនមិនស្គាល់មុខមកបាញ់មួយគ្រាប់បណ្ដាលឱ្យត្រូវយុវជនម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៍ ចំណែកជនដៃដល់បានគេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាតឈានចូលថ្ងៃទី២៤ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។បន្ទាប់មកក៏មានបុរសម្នាក់បើករថយន្តឡិចសុីសមួយគ្រឿងដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ខណ:ដឹកជនរងគ្រោះមកដល់មន្ទីពេទ្យ លោកគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ រួចក៏ដឹកតាមរថយន្ដមកទំលាក់សពនៅមុខវត្តសុភាឃួន ក្នុងសង្កាត់ចមចៅទី៣ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់សាច់ញាតិនិងសមត្ថកិច្ច។

សពជនរងគ្រោះមានឈ្មោះខឿន វាន់ដឿន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបបរើសអេតចាយ ស្នាក់នៅម្តុំក្រោយផ្សារព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ មានស្រុកកំណើត ស្រកអូរាំងឪ ខេត្តត្បូងឃ្មុំ។

តាមការរៀបរាប់ពីបងស្រីជនរងគ្រោះបានប្រាប់ឲ្យដឹងថាកន្លងប្អូនប្រុសរបស់គាត់តែងតែដើររើសអេតចាយជាមួយមិត្តភក្កិរាលយប់រៀងរាល់ថ្ងៃ ហើយមុនកើតហេតុប្អូនរបស់គាត់បានចេញដើររើសអេតចាយជាមួយមិត្តភក្កិជាធម្មតាដូចសព្វរាល់ដងសោយលុះភ្លឺឡើងទើបត្រឡប់មកផ្ទះវិញ។បើតាមការអះអាងពីបុរសម្នាក់ជាអ្នកបើករថយន្ត ឡិចសុីសមួយគ្រឿងបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើករថយន្តឆ្លងកាត់នៅចំណុខកើតហេតុខាងលើ ហើយក៏ប្រទះឃើញយុវជនម្នាក់កំពុងបីជនរងគ្រោះដោយមានឈាមជាប់ខ្លួន ពេលនោះរូបគាត់ក៏បានសួរនាំ ហើយយុវជនខាងលើបានបានប្រាប់រូបគាត់ថាជនរងគ្រោះត្រូវបានបាញ់១គ្រាប់ចំខ្នងខាងក្រោងខាងស្តាំ ភ្លាមនោះរូបគាត់បានឲ្យលើកជនរងគ្រោះដាក់លើរថយន្តរបស់គាត់ដើម្បីគាត់ជួយដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ខណ:កំពុងដឹកជនរងគ្រោះទៅពេទ្យ ក៏ប្រទះនិងយុវជនម្នាក់ទៀតដែលអះអាងថាជាមិត្តភក្កិជនរងគ្រោះ រួចរូបគាត់ក៏ឱ្យឡើងជិះលើរថយន្តទៅជាមួយគ្នាពេលមកដល់មន្ទីរពេទ្យឯកជនជាច្រើនកន្លែង ដោយលោកគ្រូពេទ្យមិនហ៊ានទទួលរួចប្រាប់ថាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ រួចរូបគាត់ដឹកសពតាមរថយន្ដមកវិញដោយមិនដឹងយកទៅដាក់ទីណាទើបសម្រេចដឹកសពយកមកទុកនៅមុខវត្តសុភាឃួន ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សាច់ញាតិជនរងគ្រោះនិងសមត្ថកិច្ច ខណៈដែលសមត្ថកិច្ចកំពុងសួរនាំក៏បានបាត់មិត្តភក្កិជនរងគ្រោះដែលរើសអេតចាយជាមួយគ្នាពីកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនម្ចាស់រថយន្តនិងរថយន្តរួមនិងយុវជនម្នាក់ទៀតទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីសួរនាំបន្តងាយស្រួលសមត្ថកិច្ចធ្ធ្វើការស្រាវជ្រាវតាមចាប់ជនដៃដល់មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកុសលវិច្ច័យនិងលោកគ្រូពេទ្យមកពិនិត្យសំណាក ងាយស្រួលប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់