ដី(ក្រុម ហ៊ុន អេម៉ានិន) ខ្ទង់រយ ហិកតាចំណុចអូរអង្គ្រង បច្ចុន្បន្ននេះ​ កំពុងក្លាយ ទៅជាសាច់ជ្រូក៣ជាន់ របស់ ក្រុមឈ្មួញដ៏មានឥទ្ធិពលចំនួន២នាក់ នៅក្នុងស្រុកគូលែន ក្រោយក្រុមហ៊ុន១នេះក្ស័យធន់

140

ខេត្តព្រះវិហារ.ដីក្នុងក្រុមហ៊ុន អេ ម៉ានិនចំនួនខ្ទង់រយហិកតាបច្ចុប្បន្មត្រូវបានក្លាយទៅជាសាច់ជ្រូក៣ជាន់របស់ក្រុមឈ្មួញដ៏មានឥទ្ធិពលចំនួន២នាក់ក្រោយក្រុមហ៊ុនខាងលើនេះក្ស័យធន់ត្រូវបានក្រុមឈ្មួញដ៏មានឥទ្ធិពលដែលគេសង្ស័យ២នាក់ខាងលើនោះទី១ គឺឈ្មោះ ផន ម៉ៅ ដែលជាមន្ត្រីយោធា បម្រើ ការក្នុងអង្គភាពកងពលតូចលេខ៤១ហើយក៏ជាអ្នកមើលកាខុសត្រូវឲ្យក្រុមហ៊ុនខាងលើនោះផងដែរ នឹងទី២ឈ្មោះលោក(ធេង លាងស្រ៊េង) រស់នៅក្នុងស្រុកគូលែន ខេត្តព្រះ វិហារ ដែលអ្នកទាំង២នាក់ខាងលើ ត្រូវបានគេសង្ស័យ បានឃុបឃិតគ្នាជាប្រព័ន្ធជាមួយ នឹងអាជ្ញាធរដែនដីមួយក្តាប់តូចបានយកគ្រឿងចក្រប្រភេទត្រាក់ទ័រ ចូលទៅឈួសឆាយទន្ទ្រានយកដីនៅចំនុចខាងលើទាំងថ្ងៃទាំងយប់ យកលក់បន្តរឲ្យអ្នកដែល មកពីបណ្តាខេត្តផ្សេងៗឬក៏ប្រជាពលរដ្ឋក្នុងតំបន់ខាងលើ ក្នុងតំលៃមួយហិកតាៗ ដោយចាប់ពីរ.២ពាន់ដុល្លា ទៅ៣ពាន់ ដុល្លា យកធ្វើមានធ្វើបាន ដោយមិនខ្វល់អំពីផ្លូវច្បាប់បន្តិចណាឡើយ។

ឆ្លើយតបទៅនឹងកាលើកឡើងរបស់ប្រជាពលរដ្ឋក្នុងករណីខាងលើនេះ (លោក ធេង លាងស្រ៊េង) បានឆ្លើយថា ដីនេះវាជាដីរបស់លោកទេ ហើយព្រៃនេះ ទៀតសោត គឺមានដើមឈើតូចៗ ដោយ ចាប់ពីប៉ុនៗកំភួនដៃកំភួនជើងតែប៉ុណ្ណោះ ហើយមួយវិញទៀតលោកស្រ៊េងថាដោយសារតែដីរបស់លោកមានច្រើនហិកតាពេក ធ្វើមិនទាន់ ទើប បណ្ដាលឲ្យកូនឈើទាំងអស់នេះ ដុះឡើងវិញយ៉ាងលឿនយ៉ាងដូច្នេះអញ្ចឹងនោះ។


លោក ធេង លាងស្រ៊េងបញ្ជាក់ទៀតថាបើអ្នកណាក៏ដោយឲ្យតែមក សួរនាំពីរអារឿងដែលលោកយកគ្រឿងចក្រទៅឈួសឆាយដីព្រៃ នៅចំណុចខាងលើនេះ ច្រើនពេកលោកឆេង លាងស្រ៊េងថានឹងតេទៅថ្នាក់លើដកចោលដូចកូនស្ពៃយ៉ាងចឹងយ៉ាងណាមុិញជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១នេះឈ្មួញដ៏មានឥទ្ធិពលគឺលោកធេង លាងស្រេ៊ងនេះផ្ទាល់បានតេទូរសព្វ័មកព្រមានក្រុមអ្នកសាពត៏មានដោយលោកថានឹងប្តឹងអ្នកសាពត៏មានទៅកាន់តុលាការទៀតផងដែលហ៊ានចុះផ្សាយរឿងរបស់លោកនេះវាប្រាកដជាមិនធម្មតាដូចអ្វីដែរសារសំលេងរបស់លោកបែកធ្លាយពីរខាងដើមកន្លងមកនោះពិតប្រាកដមែន។

ដោយឡែកលោក ផន ម៉ៅ ដែលជាមន្ត្រីយោធាបំរើការក្នុងអង្គភាពកងពលលេខ៤១ បានឆ្លើយថា រឿងឈួសឆាយដីព្រៃក្នុងដីក្រុមហ៊ុននេះវា ជារឿងពិត គឺមានការឈួសឆាយដីព្រៃក្នុងតំបន់ខាងលើនេះពិតប្រាកដ តែលោកថា វាមិនមែនជារូបលោកដែលជាអ្នក ឈួសឆាយនោះទេ ក្នុងរឿងនេះលោកកំពុងធ្វើការស្រាវជ្រាវវែករកមុខអ្នកដែលយកឈ្មោះរបស់លោក ទៅធ្វើជាខែល ដើម្បី ឈួសឆាយដីខាងលើហើយលោកនឹងដាក់ពាក្យប្តឹងអ្នកដែលយកឈ្មោះលោកទៅប្រើនោះ ចំណុច១ទៀត លោក ផន ម៉ៅ ថាលោកជាអ្នកធ្វើការយាមកាមមើលការខុសត្រូវឲ្យក្រុមហ៊ុនខាងលើ នេះស្រាប់ ។ ធ្វើមិចលោកទៅធ្វើរឿងអញ្ចឹងៗទៅកើតនោះ លោកម៉ៅបន្តរទៀតថា អ្នកឈួសឆាយដីខាងលើនេះ គឺភាគច្រើន អ្នកដែលមកពីខេត្តសៀមរាបនោះទេហើយអ្នកដែលបានចោទប្រកាន់ថាលោកឈួសឆាយដីក្នុងក្រុមហ៊ុនខាងហ្នឹងគឺកន្លងមកគេបានចង់យកដីក្នុងតំបន់ខាងលើហ្នឹងទៅលក់ហើយលក់មិនទើបបច្ចុប្បន្ននេះរឿងអ្នកណាផ្សេងមកឈួសឆាយនោះគេទំលាក់កំហុសមកលើលោកដោយមិនដឹងអីសោះ។

ដោយលែកលោក ក្រូច ស្រប មេឃុំស្រយ៉ង បានឆ្លើយប្រាប់មកក្រុមអ្នកសារពត៏មានយើងនៅព្រឹកថ្ងៃទី ២៣ ខែ កញ្ញាឆ្នាំ២០២១នេះថា រឿងឈួសឆាយដីក្នុងក្រុមហ៊ុនខាងលើ គឺលោកមិនបានជាដឹងទេ ដោយលោកបានប្រាប់ឲ្យអ្នក សារព័ត៌មានយើងសួរទៅលោក ផន ម៉ៅ ដែលជាមន្ត្រីយោធាហើយជាអ្នកមើលកាឲ្យខុសត្រូវក្នុងក្រុមហ៊ុនខាងលើនឹងទៅ ទើបដឹង តែអ្វីដែលលោកមេឃុំរូបនេះបានបញាក់នោះថាបច្ចប្បន្នមិនដំនើរកាទេ។

ជាមួយគ្នានោះដែរលោក ប៉ាង យៀត អភិបាលស្រុកគូលែន បានបញ្ជាក់មកក្រុមអ្នកសារពត៏មាន យើងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១តាមទូរសព្វ័ថារឿងឈួសឆាយដីខាងលើនេះ លោកមិនបាន ដឹងថានៅចំណុចទីតាំងក្នុងតំបន់ណានោះទេ ដោយ លោកអភិបាលស្រុកថាបើសិនជាអ្នកសារពត៏មានយើងចង់ដឹងច្បាស់ នូវរឿងទាំងអស់នេះសូមឲ្យក្រុមអ្នកសាពត៏មានយើងសួរទៅខាងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទឬក៏ខាងមេការក្រុមហ៊ុននោះទៅទើប ដឹង ច្បាស់ជាង។

ដោយឡែកលោក (ណូ)ដែលគេស្គាល់ថា ជាមេការដែលជាអ្នកទទួលមើលការខុសត្រូវនៅក្នុងក្រុមហ៊ុនខាងលើនេះដោយលោកបានបញ្ជាក់ថា ករណីឈួសឆាយដីព្រៃក្នុងក្រុមហ៊ុនខាងលើនេះ វាមានពិតប្រាកដមែន តែលោកហាក់ជាស្ទាក់ស្ទើរមិនហ៊ាននឹងនិយាយឲ្យចំំនោះទេ ដោយលោកថានិយាយទៅវាហាក់បីដូចជាស្ដោះទឹកមាត់ទៅហើយវាធ្លាក់មកលើដើមទ្រូងខ្លួនឯងយ៉ាងដូច្នេះ។ តែយ៉ាងណាក៏ដោយប្រជា ពលរដ្ឋសង្ឃឹមនឹងជឿជាក់លើលោក ប្រាក់ សុវណ្ណ អភិបាលនៃគណអភិបាលខេត្តព្រះវិហារនឹងជាពិសេសគឺលោកពឹង ទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញនិងនេសាទខេត្តព្រះវិហារ ដែលជាជំនាញស្រាបមេត្តាគួរដាក់ក្រុមអធិការកិច្ចឲ្យចុះមកស្រាវជ្រាវនឹងពិនិត្យសេុីបអង្កេតលើរឿងនេះ ដើម្បីវែកមុខរកបក្ខពួកអ្នកដែលជាប់ពាក់ពន្វ័ក្នុងរឿងនេះឈានទៅនាំខ្លួនក្រុមឈ្មួញទាំងនេះយកទៅសួរនាំដើម្បីផ្តន្ទាទោសទៅតាមច្បាប់ ឲ្យ សមទៅនឹងទង្វើរដែលពួកគេបានប្រព្រឹត្តនាពេលបច្ចុប្បន្នព្រោះវាមិនពិបាករកទេក្នុងរឿងមួយនេះហើយក៏វាមិនខុសដូចអ្វីដែលពាក្យចាស់
លោកលើកឡើង មកថាក្តាមដែលកាត់ស្រូវស្រែណាគឺវាប្រាកដជានៅនិងស្រែហ្នឹងហើយ។ដោយ សួនក្រែង