ក្រុមការងារមនុស្សធម៌បាននាំយកអំណោយមូលនិធិ ខ២៧ មកប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ព្រមទាំងពិការ ដោយសារជំងឺ ដុះផ្សិតខួរក្បាល

117

 

ខេត្តព្រះសីហនុ÷នៅរសៀលថ្ងៃទី២២ ខែកញ្ញឆ្នាំ២០២១សកម្មភាពសប្បុរសធម៌របស់.ខ២៧ដែលមាន ឯកឧត្តម ជួន ណារិន ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មការ ខ២៧ បានចាត់ក្រុមការងារ នាំយកអំណោយមូលនិធិ ខ២៧ មកប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្រលំបាកព្រមទាំងពិការ ដោយសារជំងឺ ដុះផ្សិតខួរក្បាល គ្រួសារដែលបានផ្ដល់ជូននោះគឺមានឈ្មោះ កែវ សុីអុីន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្រុមទី៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។
សកម្មភាពនេះបានឆ្លុះបញ្ចាំងឱ្យឃើញថាជាការចូលរួមចំណែកជួយដល់សង្គម ម្យ៉ាងវិញទៀតជំនួយសប្បុរសធម៌នេះ នឹងបន្តធ្វើទៅតាមភូមិក្រុមផ្សេងៗផងដែរ ហើយការនាំយក អំណោយជាគ្រឿងឧបភោគបរិភោគទាំងអស់នេះ។


អំណោយដែល បានផ្តល់ជូន ដោយក្នុងមួយគ្រួសារទទួលបាន៖
1/ អង្ករ២០គីឡូ
2/ មីមួយកេស
3/ ត្រីខកំប៉ុងមួយឡូ
4/ ទឹកត្រី១យួរ
5/ ទឹកសុីអុីវ១យួរ
6/ ស្ករមួយគីឡូ
7/ អំបិលមួយគីឡូ
8/ ប៊ីចេង ២៥០ក្រាម
9/ ប្រេងឆាមួយលីត្រ
10/ទឹកសុទ្ធ ២យួរ
11/ទឹកផ្លែឈេី ១កេស
12/រទេះរុញជនពិការចំនួន១ ព្រមទាំងថវិការចំនួន២០មុឺនរៀល ៕

នាឱកាសនោះ លោក ជឹង ឃាងលី តំណាងឱ្យក្រុម ឯកឧត្តម ជួនណារិនប្រជាជនកម្ពុជា ចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មការ ខ២៧ ក៏បានមានប្រសាសន៍ថា ការនាំយកអំណោយសប្បុរសធម៌នេះ ដើម្បីស្វែងយល់ពីបងប្អូនប្រជាពលរដ្ឋរស់នៅទីនោះ ហើយក្នុងសកម្មភាពសប្បុរសធម៌ទាំងនេះគឺបានផ្ដល់ជំនួយដោយក្តីស្រឡាញ់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត ហើយក្នុងនោះដែរក្រុមការងារ សង្ឃឹមថាសកម្មភាពសប្បុរសធម៌ផ្ដល់ភាពកក់ក្ដៅដល់មនុស្សគ្រប់ៗគ្នា និងភាពរីករាយនៃសេចក្តីសប្បុរសធម៌របស់មនុស្សគ្រប់រូបត្រូវបានផ្លាស់ប្តូរទៅជាប្រភេទ នៃការលើកទឹកចិត្តដែលមិនចេះរីងនោះទេ។

ហើយ លោក ជឹង ឃាងលីណែនាំអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្ននិងការពារទប់ស្កាត់ជំងឺកូវីដ-១៩ កំពុងរាតត្បាតជាសកល ពិសេសមេរោគបំប្លែងថ្មី ដែលហៅថា(Delta)ធ្វើឱ្យប៉ះពាល់ដល់ជីវភាពយ៉ាងធ្ងន់ធរផងដែរ។ដោយវ៉ាន់ នី