ភ្នំពេញ: បុរសម្នាក់បានដួលបោកក្បាលស្លាប់នៅនិងកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនបណ្តាលឲ្យទាក់ដៃចង្កូចនិងរថយន្ដមួយគ្រឿងដួលចូលក្រោមរថយន្តមួយគ្រឿងទៀតខណ:បើកស្របគ្នា កាលពីវេលា ម៉ោង៦និង៥៩នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅមុខអគ្គីសនីទួលសង្កែ ជាប់ផ្សារទួលសង្កែចាស់ តាមបណ្ដោយផ្លូវ៦៨ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ឆក ម៉េង លាប់ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបោច មាន់ ស្នាក់នៅដីថ្មី ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌ សែនសុខ ។ មានស្រុកកំណើតនៅភូមិព្រែកតាប៉ែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(អ្នកបើកម៉ូតូ)ចំណែកអ្នករួមដំណើររងរបួសស្រាលមិនស្គាល់អត្តសញ្ញាណនោះទេ។អ្នកទាំងពីរជិះម៉ូតូម៉ាកស៊ុយស៊ុគី លេត
ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1CK.1932. ។
តាមប្រភពពីបុរសម្នាក់ដែលរួមដំណើរជាមួយជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគេបានចេញពីក្នុងរោងចក្រដើម្បីយកមាន់ឲ្យបងប្អូនជីដូនមួយ ដោយជិះម៉ូតូ តាមបណ្ដោយផ្លូវ៦៨ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុក៏បានវ៉ាជែងរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាកបើកស្របគ្នាតែមិនផុត ក៏ទាក់ ដៃចង្កូតដួលបោក ក្បាលនិងថ្នល់ បណ្ដោលឲ្យខ្ទាតបុរសម្នាក់ជាអ្នកបើកទៅក្រោមរថយន្ដឡិចសុីសRX400h ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2BA-0607ដែរបើកមកពីក្រោយបណ្ដោលឲ្យបាក់កបែក ក្បាលស្លាប់ភ្លាមៗ ដោយសារមិនពាក់ពួកសុវត្តិភាព រីឯម្នាក់ទៀតរងរបួសស្រាល ។
ក្រោយកើតហេតុសមត្ថកិច្ច មូលដ្ឋានបានចុះមកដល់ ហេីយសហការជាមួយនិងសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកម៉ូតូ និង រថយន្ដឡិចសុីសយកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការស្រាវជ្រាវបន្តទៀត ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុហេតុរួច ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ដោយ កុសល់