នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានបន្តបំពេញបេសកកម្មនៅខេត្តរតនគិរីដើម្បី នាំយករង្វាន់លើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូន លោកយាយ លោកតា ចំនួន ៣នាក់ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រស់នៅខេត្តរតនគិរី។
១.លោកយាយ ហ្វឿយ ផាន់ ព្រះជន្ម ១០៥ឆ្នាំ រស់នៅភូមិបាក់កែ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី
២.លោកយាយ ទៀង យ៉ល ព្រះជន្ម ១០២ឆ្នាំ រស់នៅឃុំចាអ៊ុង ស្រុកអូជុំ ខេត្តរតនគិរី
៣.លោកតា កាយិន តាម៉ង ព្រះជន្ម ១០៤ឆ្នាំ រស់នៅភូមិចាអ៊ុងចាន់ ឃុំចាអ៊ុង ស្រុងអូជុំ ខេត្តរតនគិរី
អំណោយសម្តេចតេជោ ហ៊ុន សែន ដែលត្រូវប្រគល់ជូនលោកតា លោកយាយ ទាំង៣នាក់ នាពេលនេះដោយម្នាក់ៗ ទទួលបានថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។