ផ្ទះសំណង់ឥដ្ឋ20លើដីចំណីផ្លូវ របស់ម្ចាស់ឈ្មោះ ម៉ែន ណារិន (ប្រុស) តម្រូវអោយរុះរើចេញវិញ

113

បន្ទាយមានជ័យ៖ សំណង់រឹងសងរៀបជាឥដ្ឋ20 ជារបស់ម្ចាស់ផ្ទះ ឈ្មោះ ម៉ែន ណារិន (ប្រុស) នៅព្រឹកថ្ងៃទី11ខែវិច្ឆិកា ឆ្នាំ2021នេះ ត្រូវក្រុមការងារចម្រុះ ចុះត្រួតពិនិត្យឃើញថាកំពុងសាងសង់ចូលដីចំណីផ្លូវសាធារណរបស់រដ្ឋ ចំណុចផ្លូវកែង ទល់មុខចំណតរថយន្ត ស្ថិតនៅក្នុងភូមិបាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែត តម្រូវអោយរុះរើចេញវិញជាកំហិត បើមិនស្តាប់តាមណែនាំ និងចាត់ការតាមនីតិវិធី។

លោក ខាត់ ធា នាយករងរដ្ឋបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារចម្រុះ បានប្រាប់ថា បន្ទាប់ពីក្រុមការងារចម្រុះ ធ្វើការវាស់វែងឃើញថា សំណង់របស់ម្ចាស់ឈ្មោះ ម៉ែន ណារិន (ប្រុស) ខាងលើនេះពិតជាបានសាងសង់ចូលចំណីផ្លូវរដ្ឋពិតប្រកដមែន។ ដែលមានទទឹង2.9ម៉ែត្រ បណ្តោយ14.9ម៉េត្រ កំពស់3.4ម៉េត្រ ដោយសង់ចាក់ជាធ្នឹម រៀបឥដ្ឋ20 ជាប្រភេទសំណង់រឹង ដែលក្រុមការងារចម្រុះចុះធ្វើកំណត់ហេតុហៅម្ចាស់មកផ្តិតមេដៃ អោយរុះរើចេញវិញ។

លោក ខាត់ ធា បញ្ចាក់ថា ជំហានដំបូងគឺក្រុមការងារចម្រុះ ធ្វើការហាមឃាត់មិនអនុញ្ញាតអោយសាងសង់បន្តទៀតទេ ដោយតម្រូវឲ្យម្ចាស់ផ្ទះ និងក្រុមការងារជាងដែលកំពុងសាងសង់ផ្តិមេដៃ និងត្រូវរុះរើចេញវិញជាកំហិត បើមិនស្តាប់ក្រុមការងារនិងរៀបចំចាត់ការតាមនិតិវិធីច្បាប់៕ដោយ ក្តាមស្រែ