ភ្នំពេញ: បុរសម្នាក់ស្លៀកពាក់ស៊ីវិលចូលផឹកស៊ីក្នុងហាង (វីហ្រេ្វន)មួយកន្លែងបានដកកាំភ្លើងខ្លីពីចង្កេះដើរផ្ជុងគេឯងផ្អើលភ្លៀវកំពុងតែផឹកស៊ី រត់ជាន់ជើងគ្នាផ្អើលទាំងយប់ កាលវេលា ម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៤៧៤កែងនិងផ្លូវ១០១ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពពីសន្តិសុខដែលយាមម៉ូតូឡាន បានឲ្យដឹងថាមុនពេលកើតគាត់បានឃើញបុរស ម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបាន បើករថយន្តឡិចស៊ីស ពណ័ខ្មៅ NX300 ពាក់ស្លាកលេខភ្នំពេញ2BC.7125 បានមកឈប់រថយន្តចតត្រឹមត្រូវរួចបានចូលក្នុងហាងទាំងសភាពស្រវឹងស្រាផងនោះបានដើរចូល ក្នុងហាងដើម្បីផឹកស៊ីបន្តទៀតមិនទាន់បានប៉ុន្មានផងដោយឥទ្ធិពលនៃគ្រឿងស្រវឹងអួតអាងគ្មានអ្នកខ្លាំងជាងខ្លួនបានដកកាំភ្លើងខ្លីពីចង្កេះអាមេ បញ្ចូលគ្រាប់រួចផ្ជុងគេឯងពេញហាង ខណះភ្ញៀងកំពុងតែផឹកស៊ី បានរត់ចែកជើងគ្នាប្រសេចប្រសាចពេញផ្លូវផ្អើលដល់សមត្ថកិច្ច មកចាប់ឃាត់ខ្លួនយកទៅអធិការដ្ឋានខណ្ឌចំការមន។.
បច្ចុប្បន្ន បុរសដែរត្រូវបានឃាត់ខ្លួន សមត្ថកិច្ចសាកសួរនៅអធិការខណ្ឌចំការមនដើម្បីចាត់ការទៅតាមនិតិវិធីនៃ ច្បាប់។ដោយ កុសល់