ភ្នំពេញ ៖ក្រុម នាក់ញៀនល្បែងបញ្ជល់មាន់ជាច្រេីននាក់ត្រូវបានកម្លាំងនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់វាយខ្នោះបញ្ជូនទៅចាត់ការតាមនិតិវិធីក្រោយលួចប្រមូលផ្តុំលេងល្បែងស៊ីសង់ខុសច្បាប់ប្រភេទបញ្ជន់មាន់ នៅចំណុចដីឡូត៍មួយកន្លែង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ វេលាម៉ោង៣និង២០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ។
តាមប្រជាពលរដ្ឋបានឱ្យដឹងថាទីតាំង ខាងលេីលួចសង្វៀនបញ្ជល់មាន់ជាយូមកហេីយដោយមានក្រុមអ្នកញៀនល្បែងនេះចូលមកលេងជាច្រេីនដោយមិនខ្លាចការឆ្លងជំងឺកូវីដ១៩ ផ្គេីននិងសេច្ចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានសម្ងាត់ពីបងប្អូនប្រជាពលរដ្ឋកម្លាំងនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានចុះបង្ក្រាបភ្លាមៗនិងធ្វេីការឃាត់ខ្លួនអ្នកញៀនកុំល្បែងជាច្រេីនអ្នករួមទាំង ម៉ូតូជាច្រេីនគ្រឿងនិងមាន់គកជាច្រេីនក្បាល។
ក្រោយពីឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ទាំងនោះត្រូវបញ្ជូនទៅការិយាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញដេីម្បីចាត់ការតាមច្បាប់៕ដោយ កុសល់