អភិបាលខេត្តរតនគិរី អញ្ជើញ ចុះសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និង អាជីវករលក់ដូរផ្ទាល់ក្នុងផ្សារ ក្រុងបានលុង

124

 

ខេត្តរតនគិរី  អភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ញ៉ែម សំ អឿន អមដំណើរដោយអភិបាលរងខេត្ត អភិបាលក្រុង បានលុង អ្នកវិនិយោគផ្សារ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនក្នុងខេត្ត បានអញ្ជើញចុះជួប សំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ និង អាជីវករ នៅក្នុងផ្សារបានលុង ស្ថិតក្នុងភូមិជ័យជំនៈសង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ជាមួយការទទួលស្វាគមន៍ប្រកបដោយទឹកចិត្ត សប្បាយរីករាយពីសំណាក់ប្រជាពលរដ្ឋ និងអាជីវករនា ព្រឹកនោះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តបាន បញ្ជាក់ថា នៅក្នុងឱកាសនៃដំណើរចុះជួបជាមួយបងប្អូន ប្រជាពលរដ្ឋ និងអាជីវករនាឱកាសនេះ គឺគ្រាន់តែជាជំហាន ដំបូង ដើម្បីស្វែងយល់ពីសំណូមពរតម្រូវការរបស់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋក្នុងផ្សារ គឺក្នុងគោលបំណងដើម្បី បានជាមូលដ្ឋានរួម សម្រាប់ធ្វើការដោះស្រាយរាល់បញ្ហា និងសំណូមពរនានាជូនបងប្អូនអាជីករដែលមានកន្លង មក។

ក្នុងឱកាសនោះដែរ ក្នុងនាមជាថ្នាក់ដឹកនាំ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត ក៏បានមានប្រសាសន៍បញ្ជាក់ ថា ឯកឧត្តមនឹងមានក្តីរីករាយចំពោះកិច្ចស្វាគមន៍របស់ បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ក្នុងស្មារតី ភាតរភាព ជាគ្រួសារតែមួយ ជាពិសេសជាមួយគ្រួសារ ប្រជាពលរដ្ឋនៅទូទាំងខេត្តរតនគិរីទាំងកាល ដើម្បីរួមគ្នាគិត រួមសុខ រួមទុក្ខ និងរួមគ្នាដោះស្រាយ បញ្ហាការលំបាក បញ្ហា ប្រឈមសំណូមពរ និងតម្រូវការផ្សេងៗ ក៏ដូចជាជំហាន នៃដំណើរការកិច្ចអភិវឌ្ឍន៍មូលដ្ឋានទៅមុខទៀត ឲ្យបាន កាន់តែរីកចម្រើនថែមទៀត សំដៅកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខុមមេ ទាំងអស់គ្នា៕ដោយ មុីឌីន