ភ្នំពេញ ៖ ជនសង្ស័យចំនួន៧នាក់ដែលជាមុខសញ្ញាគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិនាពេលយប់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៤០នាទី ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២១ នៅចំណុចបន្ទប់ជួល ភូមិព្រៃព្រីងខាងជេីង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៧នាក់ដែលឃាត់ខ្លួនទី១/ឈ្មោះចន្ថា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររេីសអេតចាយ។
ទី២/ឈ្មោះគឹម បុរិន ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៣/ឈ្មោះឃុន រ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររេីសអេតចាយ ។ ទី៤/ឈ្មោះ ឈៀង ពិសិដ្ឋ ភេទប្រុសអាយុ២៦ឆ្នាំ ទី៥/ឈ្មោះ លី ចំរេីន ភេទប្រុស អាយុ៣៦ឆ្នាំ ទី៦/ឈ្មោះលី គុន្ធា ភេទប្រុសអាយុ៣២ឆ្នាំ ទី៧/ឈ្មោះជាម៉េត ភេទប្រុសអាយុ៣៧ឆ្នាំ ។ នាក់ទាំងអស់ស្នាក់នៅបន្ទប់ជួលភូមិព្រៃព្រីងខាងជេីង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា មុននិងឈា នដល់ការឃាត់ខ្លួនជនសង្ស័យខាងលេីមានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍សម្ងាត់ថា ជនសង្ស័យទាំងនោះតែងតែចេញធ្វេីសកម្មភាពដេីរលួចគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិនាពេលរាត្រី។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី៣ចុះធ្វេីការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់រដល់បន្ទប់ជួលតែម្តង។
ក្រោយពីឃាត់សមត្ថកិច្ចរកឃេីញឧបករណ៍សំភារៈដែកឆ្កិះសោរមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលេីបានសារភាពថាពួកគេពិតជាធ្លាប់គាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិពិតប្រាកដមែន ហេីយកាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ដដែលពួកគេបានធ្វេីសកម្មភាពគាស់បន្ទប់មួយកន្លែងនៅភូមិព្រៃព្រីងខាងជេីង១ លួចបានម៉ូតូចំនួន៤គ្រឿងផងដែរ។
បច្ចុប្បន្ន ជនសង្ស័យកំពុងធ្វេីការសាកសួរដេីម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕ដោយ កុសល់