បន្ទាយមានជ័យ៖ 4គោលដៅ កម្លាំងយោធាកងការពារព្រំដែនលេខ503 សហការជាមួយ កម្លាំងយោធាកងពលតូចថ្មើជើង51 និងកម្លាំងនគរបាលការពារព្រំដែនគោកលេខ911 ឃាត់ខ្លួនបានពលករខ្មែរ26នាក់ .ស្រី12នាក់ និងជនជាតិថៃ11នាក់ ស្រី04នាក់ សរុប37នាក់ បម្រុងលួចឆ្លងដែនចេញ.ចូល ដោយខុសច្បាប់ទៅប្រទេសថៃ និងមកពីប្រទេសថៃនៅថ្ងៃទី27 ខែកញ្ញា ឆ្នាំ 2021។
សមត្ថកិច្ចយោធាការពារព្រំដែនលេខ503បានឲ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពាព្រំដែនលេខ503 ពង្រឹងការល្បាត តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ24ម៉ោងលើ24ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាល នៃជំងឺកូវីដ-19 មិនឲ្យចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។ កម្លាំងចម្រុះបានធ្វើការទប់ស្កាត់ពលករលួចឆ្លងដែនមួយព្រឹក 4គោលដៅ ឃាត់បាន37នាក់។
គោលដៅទី1៖ ឃាត់បានជនជាតិថៃ09នាក់ ស្រី03នាក់ នៅវេលាម៉ោង6:30នាទីព្រឹក ថ្ងៃទី27 ខែកញ្ញា ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបានប្រគល់ជូនទៅនគរបាលព្រំដែនគោកលេខ911 ចាត់ការបន្ត។
គោលដៅទី2៖ ឃាត់ខ្លួនបានពលករខ្មែរចំនួន 18នាក់ ស្រី 05នាក់ ដែលបម្រុងឆ្លងដែនចេញទៅប្រទេសថៃ នៅវេលាម៉ោង 06:45នាទីព្រឹក ថ្ងៃទី27 ខែកញ្ញា ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ប្រគល់ទៅក្រុមការងារចម្រុះ ឃុំអូរបីជាន់ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។
គោលដៅទី3៖ ឃាត់ខ្លួនបានជនជាតិថៃ ចំនួន 02នាក់ ស្រី 01នាក់ ដែលបម្រុងឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសខ្មែរ នៅវេលាម៉ោង 08:16នាទីព្រឹក ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជនជាតិថៃទាំងនេះបានប្រគល់ទៅអោយនគរបាលការពារព្រំដែនគោកលេខ911 ចាត់ការបន្ត។
និងគោលដៅទី4៖ ឃាត់ខ្លួនបានពលករខ្មែរចំនួន08នាក់ ស្រី 03នាក់ ដែលបម្រុងឆ្លងដែនចេញទៅប្រទេសថៃ នៅវេលាម៉ោង 17:50នាទីល្ងាច ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ពលករទាំងនោះបានប្រគល់អោយក្រុមការងារចម្រុះ ឃុំអូរបីជាន់ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក៕ដោយ ក្តាមស្រែ