លោកសុន កុសល្យ មេឃុំគូលែនត្បូង រងកាចោទប្រកាន់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ថាលួចលក់ដីបំរុងទុក្ខ សម្រាបសាងសង់សាលារៀនមួយកន្លែង នៅអូរដូនស្ងួនទៅឲ្យក្រុមឈ្មួញ

184

ខេត្តព្រះវិហារ.វី!វរធំហើយម្តងនេះ លោកសុន កុសល្យ ដែលមានតួរនាទី ជាមេឃុំគូលែនត្បូងស្រុកគូលែន  ខេត្តព្រះវិហារ ដែលបច្ចុប្បន្ន​ មេឃុំរូបនេះ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ បងប្អូនប្រជាពលរដ្ឋ ដែលជាអាណាព្យាបាល សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមនិងគណះកម្មការអាចារ្យសម្រាបវត្ត ពោធិ៍៥ពាន់ដើម ក៏ដូចប្រជាពុទ្ធបរិសទ័ ចំណុះជើងវត្តខាងលើថាបានលួចលក់ដី ដែលគណកម្មការ ថ្នាក់ឃុំ និងភូមិ រួមនិងគណកម្មកាអាចារ្យសម្រាបវត្តគំរោងទុកសាងសង់សាលារៀន១កន្លែង តាំងពីឆ្នាំ២០១៦មកម្លេះ ក្នុងទំហ៊ុទទឹង៣៥ម៉ែតxនឹងបណ្តោយ១៧៥ម៉ែត្រ នៅចំនុចអូរដូនស្ងួន ក្នុងបរិវេណវត្តពោធិ៍៥ពាន់ដើម ស្ថិតនៅក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

បើតាមការលើកឡើងរបស់លោកកែម សុផល គណះកម្មការទទួលភារកិច្ចមើលការខុសត្រូវក្នុងការសាសងសាលាក៏ដូចជាសមិទ្ធិផលនានាក្នុងវត្តខាងលើនេះបានបញ្ជាក់ថាកាលពីអំឡុងឆ្នាំ២០១៦កន្លងទៅគឺលោកគ្រូព្រះចៅអធិការវត្តបានស្នើរសុំបានសាលារៀន១ខ្នងពីសប្បុរសជននៅប្រទេសជប៉ុនបានចំនួន១ខ្នង៥បន្ទប់ក្នុងនោះមានទាំងបង្គន់អនាម័យ១ទៀតផងតែដល់ពេលព្រះចៅអធិការនិមន្តបិណ្ឌបាត្រសាលាបានហើយត្រូវកាសាងសងនៅលើដីខាងនេះត្រូវបានជំនាស់ពីសំណាក់លោកសុន កុសល្យដែលជាមេឃុំរូបនេះក្រោយមកដោយសារតែកាអូសបន្លាយយូរដោះស្រាយមិនចេញរកដីមិនបានសាងសង់រហូតដល់ឆ្នាំ២០១៨ឬក៏ឆ្នាំ២០១៩គំរោងដែលសប្បុរសជនខាងលើនេះត្រូវបានគេដកទៅវិញ។

ហើយមកដល់ដើមឆ្នាំ២០២១នេះទៀត លោក សុផល ថា ដោយមានការយកចិត្តទុក្ខដាក់ ពីព្រះតេជគុណ ដែលជាព្រះចៅអធិការវត្ត ដោយឃើញសាលារៀនបច្ចុប្បន្នមានកាទ្រុទទ្រោម នឹងតូចចង្អៀត ដែលវាមិនតុលយក្យភាព ទៅនិងចំនួនសិស្ស ចេះតែមានការកើនឡើងពីមួយឆ្នាំទៅមួយនោះ​ ព្រះអង្គដែលជាចៅអធិការវ​​ត្ត  ក៏បានផ្តួចផ្តើម​​ សាងសង់សាលារៀនក្នុងគំរោងជាថ្ម​ ជំនួសសាលាឈើ ដ៏តូចចង្អៀត ដែលកំពុងតែមានសព្វថ្ងៃនេះ
តែក្នុងគំរោងការសាងសងសាលារៀន នៅលើគំរោងដី ដែលគណកម្មកាបានដំកល់ទុក្ខពីមុនមកនេះ ត្រូវបានជំទាស់ពីលោក សុន កុសល្យ មេឃុំគូលែនត្បូង ហើយដើមចមដែលធ្វើឲ្យលោកមេឃុំខាងលើ ចេញមុខមករារំាង មិនអោយសាងសងសាលាលើដីខាងលើនេះ លោក កែម សុផលថា គឺលោក សុន កុសល្យ បានយកដីខាងលើនេះ លក់ទៅឲ្យឈ្មោះសុខ ផល ហៅម៉េង អស់បាត់ទៅហើយ។

ពាក់ពន្វ័ទៅនឹងកាចោទប្រកាន់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ​ ក៏ដូចប្រជាពុទ្ធបរិស័ទ គណកម្មកាអាចារ្យវត្ត ដែលបានចោទប្រកាន់ទៅលើលោក សុន កុសល្យ មេឃុំគូលែនត្បូងថា បានលក់ដី គំរោងទុកសាងសងសាលារៀននៅចំនុចខាងលើនេះ នៅព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២១ ក្រុមអ្នកសាពត៏មានយើង បានគោរពអញ្ជើញលោកសុន កុសល្យ មេឃុំគូលែនត្បូង មកចំនុចគោលដៅដី ដែលមានវិវាទ ដើម្បីសុំកាបំភ្លឺ ឲ្យមានភាពសុក្រឹត្យត ទល់មុខរវាងភាគីទាំង២ តែលោកថា ជាប់រវល់ហើយ លោកក៏បានបញ្ជាក់តាមទូរសព្វ័ថា
ដីនៅចំនុចខាងលើ កាលពីអំឡុងឆ្នាំ២០១៦ហ្នឹង វាជាដីបំរុងរបស់ឃុំទេ តែព្រះចៅអធិការក៏បានជំរាបប្រាប់លោកថា មានសប្បុរសជននៅប្រទេសជប៉ុន ឲ្យសាលា១ខ្នង តែលោកមេឃុំក៏សម្រេចចិត្ត អោយដី១កន្លែងខាងលើ ក្នុងដីឩបសម្ព័ន ដែលជាដីរបស់ឃុំបំរុងទុក្ខ ហើយក្នុងការឲ្យនោះទៀតសោត លោកមេឃុំថា មិនមានលិខិតក្រដាសស្នាមនោះទេ គឺថាប្រគល់ឲ្យតែនិងមាត់ រយះពេលបួនឆ្នាំ ដោយគិតចាប់ពីរឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៩ លុះមកដល់អំឡុងឆ្នាំ២០១៩ លោកបានប្រជុំក្រុមប្រឹក្សាឃុំ បដិសេធគំរោងខាងលើចោលទៅ លុះមកដល់ឆ្នាំ២០២០ដដែល ដោយខាងសូរិយោដីស្រុក គេបានចុះធ្វើប្លង់រឹងជាប្រពន្វ័ ចឹងលោកក៏សម្រេចធ្វើប្លង់រឹង ដោយតម្កល់ទុកដីខាងលើ ទុកធ្វើជាស្នាក់ការភូមិ ឬក៏បំបែកភូមិទៅថ្ងៃមុខ ចំនុចមួយទៀត នូវពេលដែលក្រុមអ្នកសាពត៏មានយើងសួរបញ្ជាក់ថា ក្រោយចេញប្លងរឹងរួចហើយ តើដីខាងលើនេះមានឈ្មោះបុគ្គលណា ជាអ្នកកាន់កាប់ហើយឬនៅ នាពេលបច្ចប្បន្មនេះ លោកមេឃុំថា ដីខាងលើ គឺមានទំហុំ៣៥ម៉ែតx១៧៥ម៉ែត តែមានប្រជាពលរដ្ឋយកអស់មួយចំនួននៅកំណាត់ខាងមុខ នៅកំណាត់ខាងក្រោយដោយលោកបញ្ជាក់ថាព្រោះគេមានប្លង់រឹងដែរហើយ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋខាងលើ គេមានបងប្អូនធ្វើជាក្រុមប្រឹក្សាស្រុក ហើយនៅកំណាត់ខាងក្រោយ លោកថា បានចុះប្លង់រឹង ក្នុងឩបសម្ព័នដី បំរុងរបស់រដ្ឋ ដោយលែក ចំពោះថា លោកលក់ដីខាងលើ ឲ្យទៅឈ្មោះ សុផល ហៅម៉េងនោះ គឺអ្នកផ្សេង ដែលជាបងប្អូនគេទេ បានលក់ឲ្យទៅលោកទៅ សុ ផលនោះ។

ដោយលែកលោក សុផល ហៅម៉េង ជាម្ចាស់ដីខាងលើ ក្នុងពេលបច្ចុប្បន្ន ដែលប្រជាពលរដ្ឋថាបានទិញដី ពីលោកសុន កុសល្យ មេឃុំគូលែនត្បូង លោកថាប្រវត្តិដីនេះ គឺវែងឆ្ងាយណាស់ដោយលោក បានទទួលពីកាបញ្ចាំ ពីឈ្មោះ រុំ ក្នងតំលៃ២ពាន់ដុល្លា តែឥឡូវបច្ចុប្បន្ នឈ្មោះ រុំបានស្លាប់បាត់ទៅហើយ តែប្លង់រឹងដែលលោកបានធ្វើ គឺក្នុងអំឡុងឆ្នាំ២០២០នេះទេ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន លើកឡើងថា បើយោងតាមឯកសាររបស់គណកម្មការ ដែលបានប្រជុំលើកឡើង សម្រេចយកដីក្នុងតបន់ខាងលើ ទុកជាគំរោងសាងសង់សាលារៀននេះ គឺតាំងពីអំឡុងឆ្នាំ២០១៦មកម្លេះ ហើយក្នុងការធ្វើប្លងរឹងជាប្រពន្វ័នឹងឲ្យទៅបុគ្គលនេះ គឺទើបធ្វើក្នុងអំឡុងឆ្នាំ២០២០ទេ តើរឿងនេះ មានភាពសុក្រឹត្យទេចំនុចនេះ ប្រជាពលរដ្ឋគោរពស្នើរសុំ ដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងជាពិសេស លោក ប្រាក់ សុវណ្ណ អភិបាលនៃគណះអភិបាល ខេត្តព្រះវិហារមេត្តាជួយរកដំណោះស្រាយ ជូនពួកគាត់ផង ដោយពួកគាត់លើកឡើងថា បច្ចុប្បន្នសាលារៀន បើទៅខាងស្រយ៉ង គឺមានចំងាយជាង១០គ.ម ឯណោះ ហើយបើមកគូលែន ក៏ជាង១០គ.មដែរ តើឲ្យគាត់មានពេលឯណា ជូនកូនតូចៗ របស់ពួកគាត់ទៅរៀននោះ។ដោយ សួនក្រែង