នគរបាលបាលការពារព្រំដែនគោកលេខ911 ឃាត់ជនជាតិថៃ និងពលករខ្មែរចំនួន07នាក់ បំរ៉ុងលួចឆ្លងដែនទៅប្រទេសថៃ

111

បន្ទាយមានជ័យ៖ នគរបាលបាលការពារព្រំដែនគោកលេខ911 ប៉ុស្តិ៍សិលាខ្មែរ សហការជាមួយកម្លាំងយោធាឃាត់ជនជាតិថៃ និងពលករខ្មែរចំនួន07នាក់ បំរ៉ុងលួចឆ្លងដែនទៅប្រទេសថៃ នៅវេលាម៉ោង17 និង30នាទី ថ្ងៃទី22 ខែកញ្ញា ឆ្នាំ2021 នៅចំណុចមុខប៉ុស្តិ៍សិលាខ្មែរ ក្នុងភូមិសិលា ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។


សមត្ថកិច្ចបានឲ្យដឹងថា ខណៈដែលជនជាតិថៃចំនួន03នាក់ (ស្រី) និងពលករខ្មែរចំនួន04នាក់ (ប្រុស) ជាអ្នកនាំផ្លូវសរុបចំនួន07នាក់ បាននាំគ្នាដើរបំរ៉ុងលួចឆ្លងដែនតាមច្រករបៀងចេញទៅប្រទេសថៃនៅចំណុចខាងលើនោះ កម្លាំងនគរបាលនៃវរសេនាតូចការពារព្រំដែនគោកលេខ911 ប៉ុស្តិ៍សិលាខ្មែរ សហការជាកម្លាំងយោធា ស្ទាក់ចាប់តែម្តង។

សមត្ថកិច្ចដដែលបានឲ្យដឹងថា ក្រោយពីស្ទាក់ចាប់ រួចមក ជនជាតិថៃចំនួន 03នាក់ និងពលករខ្មែរចំនួន 04នាក់ ជាអ្នកនាំផ្លូវបំរ៉ុងលួចឆ្លងដែនចេញទៅប្រទេសថៃនោះ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់ទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ911 ដើម្បីសួរនាំនិងរៀបចំសំណុំរឿងបញ្ជូនបន្តនៅថ្ងៃស្អែក៕ដោយ ក្តាមស្រែ