កោះកុង៖ ដើម្បីចូលរួមចំណែកការអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់សុខមាលភាពសង្គម រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ឱ្យរដ្ឋបាលខេត្តបន្តចាក់វ៉ាក់សាំង sinovac ទៅដល់កុមារជាសិក្សានុសិស្ស ក្នុងគោលបំណងអោយសាលានៅទូទាំងខេត្តបានបើកឡើងពេញក្នុងពេលឆាប់ៗនេះ ។ រដ្ឋបាល ខេត្តកោះកុងបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ជូនដល់កុមារចាប់ពីអាយុ ០៦ ឆ្នាំដល់ក្រោម១២ ឆ្នាំ ទូទាំងខេត្តកោះកុង នៅគ្រប់បណ្តាក្រុង ស្រុកទាំង៧ រយ:ពេល៧ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ។
ហើយយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារជាសិក្សានុសិស្សនេះដែរ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងរយ:ពេល២ ថ្ងៃកន្លងទៅនេះ ឃើញឪពុក ម្ដាយ ដែលជាអាណាព្យាបាល បាននាំកូនប្រុសស្រីមកទទួលចាក់វ៉ាក់សាំងកូវីដ-១៩ ដោយទឹកមុខញញឹមញញឹមរីករាយហាក់បីដូចជាសាទរដែលកូនៗរបស់គាត់បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានឲ្យដឹងថា មន្ទីរសុខាភិបាលខេត្តកោះកុង បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់កុមារ ចាប់ពីអាយុ០៦ដល់ក្រោម១២ឆ្នាំជុំទី១ ទូទាំងខេត្តនៅគ្រប់បណ្តាក្រុង ស្រុកទាំង៧ ដើម្បីឲ្យស្របទៅតាមអនុសាសន៍របស់រាជ រដ្ឋាភិបាល និងក្រសួងសុខាភិ បាល ដែលបានដាក់ជូនឲ្យអនុវត្តន៍ក្នុងការចាក់វ៉ាក់សាំងកូវីដដ-១៩ ជូនដល់កុមារ ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា វ៉ាក់សាំងដែលក្រសួងសុខាភិ បាលផ្តល់ជូនមាន ចំនួន ១៥៥៥៤ដូស សម្រាប់ចាក់ជូនដល់កុមារចាប់ពីអាយុ០៦ដល់ ក្រោម១២ឆ្នាំ ទូទាំងខេត្តកោះ កុង ដើម្បីសុវត្ថិភាពដល់កុមារ និងឆាប់បានចូលសិក្សាឡើងវិញ ។ ហើយការយុទ្ធនាការរយៈ ពេលពីរថ្ងៃនេះ កុមារបានមកទទួលវ៉ាក់សាំងប្រមាណជាង ៥ពាន់នាក់ហើយ ។
លោកវេជ្ជបណ្ឌិ បានអំពាវរនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅតាមមូលដ្ឋានទាំងអស់ សូមឱ្យរួសរាន់នាំកូនដែលមានអាយុ ០៦ ឆ្នាំដល់ក្រោម ១២ឆ្នាំ មកទទួលវ៉ាក់សាំងឲ្យបានគ្រប់គ្នា ។
នឹងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ទាំង អស់គ្នា នឹងអនុវត្តន៍វិធានការការពារ “៣កុំ ៣ការពារ ” តាមអនុសាស្ត្រន៍របស់សម្តេចតេជោ ហ៊ុន សែន នឹងមានអនាម័យបរិ ស្ថានល្អក្នុងការរស់នៅ មិនត្រូវជួបជុំផឹកស៉ី នៅឲ្យឆ្ងាយពីទីប្រជុំជន នៅគម្លាតពីគ្នាចាប់ពី ១.៥០ម៉ែត្រពីគ្នា ដែលនេះជាវិធានការល្អសម្រាប់យើងទាំង អស់គ្នា ក្នុងការការពារកូវីដ-១៩ ៕ ដោយ សុគន្ធី