បន្ទាយមានជ័យ៖ នៅថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2021 កម្លាំងទាហានថៃដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ បានប្រទះឃើញពលករខ្មែរ ដើរមកតាមច្រករបៀងសំដៅចូលប្រទេសថៃ ត្រង់បរិវេណភូមិភូណាំឃ្លៀង ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ចំនួន11នាក់ ក្នុងនោះប្រុស5 ស្រី5 និងក្មេង1នាក់។
ពេលសមត្ថកិច្ចថៃសាកសួរ ពលករខ្មែរខាងលើបានប្រាប់ថា ពួកគេមានទីលំនៅក្នុងខេត្តសៀមរាប ចំនួន2នាក់,បាត់ដំបងចំនួន2នាក់,ព្រៃវែងចំនួន4នាក់,ក្រចេះម្នាក់,តាកែវ២នាក់ ចង់ស៊ីឈ្នួលកាប់អំពៅក្នុងស្រុកគោកឃ្យូង ខេត្តស្រះកែវ ដែលមានថៅកែជាជនជាតិថៃឈ្មោះទុយ ដោយមានការទំនាក់ទំនងពីជនជាតិខ្មែរដែលស្នាក់នៅប្រទេសថៃ អោយពួកគេធ្វើដំណើរមកស៊ីឈ្នួលកាប់អំពៅជាមួយគ្នា ដោយពលករទាំងនោះត្រូវចំណាយលុយឲ្យមេខ្យល់នាំផ្លូវក្នុងម្នាក់1500បាត រួចសមត្ថកិច្ចថៃក៏បញ្ជូនទៅឲ្យជំនាញខ្លងលឹក ដើម្បីចាត់ការតាមច្បាប់បន្ត។
ក្នុងថ្ងៃដ៏ដែលនេះដែរ កម្លាំងទាហានថៃប្រចាំស្រុកតាព្រះយ៉ា ខេត្តស្រះកែវ បានប្រទះឃើញពលករខ្មែរធ្វើដំណើរ ដើរកាត់មកតាមច្រករបៀង សំដៅចូលទឹកដីថៃ ត្រង់បរិវេណភូមិទព័សៀម ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវចំនួន09នាក់ ក្នុងនោះប្រុស5 និងស្រី4នាក់ ក្រោយសមត្ថកិច្ចថៃសួរនាំជំហ៊ានដំបូងបានឲ្យដឹងថា ពលរដ្ឋខ្មែរខាងលើ ធ្វើដំណើរមកពីខេត្តបន្ទាយ មានជ័យ08នាក់ និងបាត់ដំបង01នាក់ ចង់ទៅធ្វើការសំណង់នៅខេត្តមីនបុរី និងក្រុងបាងកក ដោយចំណាយលុយចាប់ពី7,០០០-9,០០០បាត ក្នុងម្នាក់ និងចំណាយលុយឲ្យអ្នកនាំផ្លូវខាងដីខ្មែរចំនួន1,០០០-3,០០០បាត ក្នុងម្នាក់ និងចំណាយបន្ថែម6,០០០បាតនៅពេលទៅដល់គោលដៅ។ ក្រោយសួរនាំសមត្ថកិច្ចថៃ ក៏បញ្ជូនទៅឲ្យជំនាញស្រុកតាព្រះយ៉ា ដើម្បីចាត់ការតាមច្បាប់បន្ត៕ដោយ ក្តាមស្រែ