ឆ្លងចរន្តអគ្គីសនីឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍

112

 

ភ្នំពេញ: ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការផ្អើលកាលពីវេលាម៉ោង ៦និង១០នាទីល្ងាច ថ្ងៃទី១៤ ខែវិឆ្ឆិកា ឆ្នាំ២០២១នេះ ដែលស្ថិតនៅផ្ទះលេខ៥៦៦ ផ្លូវ៦០K ភូមិតាងួនទី២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញសម្ភារៈមួយចំនួន។

តាមរបាយការណ៍សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ទេព បូរី ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរ គ្រូទាយចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី ។

ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះថ្មបេតុង ទំហំ ៥ម៉ែត្រ x ២០ម៉ែត្រ ខូចខាតសម្ភារៈ កង្ហារ ៣គ្រឿង , ពូកចំនួន ២, លក់ដូរប្រាក់សម្ភារៈមួយចំនួន នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ៦និង៤០នាទីល្ងាចនាថ្ងៃដដែរ៕ដោយ កុសល់