ភ្នំពេញ: រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបើកបរមិនប្រយ័ត្នជ្រុលទៅបុកគូថរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងទៀតបណ្ដាលឲ្យរេចង្កូតទៅបុកចូលស្ថានីយប្រេងឥន្ធនៈមួយកន្លែង(យីហោ លី ហ៊ាង) ដែលស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងនិងផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីវេលាម៉ោង៩ យប់ថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០២១។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តក្រឡុកស៊ីម៉ង់មួយគ្រឿងម៉ាកFU SOពណ៌សពាក់ស្លាកលេខ5A-2359ធ្វើដំណើរតាមបណ្ដោយផ្លូវផ្លូវភ្នំពេញហាណូយទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកគូថរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងទៀតនៅខាងមុខពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ រួចបានរេចង្កូតមកខាងស្ដាំដៃបុកចូលស្ថានីយ៍ប្រេងឥន្ធនៈយីហោ លីហ៊ាង បណ្ដាលឲ្យរនាំងដែកដែលបានបាំងនៅជុំវិញស្ថានីយ៍ប្រេងឥន្ធនៈខូចខាតបន្តិចបន្តួច ឯរថយន្តទៅមុខលេងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់កន្លែងកើតហេតុខាង បានឲ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នា បន្ទាប់មកភាគីទាំងពីរបានស្គាល់គ្នាផង រងចាំថ្ងៃស្អែកសុំធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង បន្ទាប់មករថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងមកអូសរថយន្តក្រឡុកស៊ីម៉ងត៍ដែលជារថយន្តបង្កទៅធ្វើការជួសជុលដោយខ្លួនឯង៕ដោយ កុសល់