ស្ត្រីម្នាក់ត្រូវចោរឆក់កាបូប មិនបានសម្រេចមិន បណ្តាលឲ្យដួលរងរបួសធ្ងន់ធ្ងរ ទាំងកណ្ដាលថ្ងៃចែស នៅខណ្ឌទួលគោក

114

 

ភ្នំពេញ: ស្ត្រីម្នាក់ជិះម៉ូតូហុងដាវ៉េវមួយគ្រឿងនៅតាមដងផ្លូវសុខៗស្រាប់តែជនសង្ស័យជិះម៉ូតូមកពីក្រោយហើយធ្វើសកម្មភាពឆក់កាបូបស្ពាយមិនបានសម្រេចបណ្តាល្អឲ្យជនរងគ្រោះដួលបោកទៅនឹងថ្នល់រងរបួសបែកមុខបែកមាត់ធ្ងន់ធ្ងរ កាលពីវេលាម៉ោងប្រមាណជា១២ ថ្ងៃត្រង់ថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខមន្ទីពេទ្យកុមារជាតិ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ហ៊ុន សុភី ភេទស្រី អាយុ៤៦ ឆ្នាំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូហុងដាវ៉េវពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1FA-4652ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៍មានជនសង្ស័យចំនួន ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកបានមកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបស្ពាយរងគ្រោះតែមិនបានសម្រេចបណ្ដាលឲ្យជនរងគ្រោះដួលបោកទៅនឹងថ្នល់ រងរបួសបែកមុខបែកមាត់ធ្ងន់ធ្ងរ និងវង្វេងវង្វាន់បាត់ស្មារតី។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានធ្វើការសួរនាំទៅលើជនរងគ្រោះដោយជនរងគ្រោះរបួសធ្ងន់ធ្ងរនិងបាត់បង់ស្មារតី ដោយមិនដឹងថាខ្លួនគាត់ទើបចេញមកពីណាហើយគោលបំណងទៅណានោះទេ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសាច់ញាតិជនរងគ្រោះឲ្យចុះមកដល់កន្លែងកើតហេតុ រួចបានថាជនរងគ្រោះទើបនិងចេញពីផ្លូវជាតិលេខ៣ ភូមិកោះគង គោលបំណងទៅខេត្តព្រៃវែង បន្ទាប់មកសាច់ញាតិបានយកជនរងគ្រោះដាក់លើម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យដោយខ្លួនឯង ចំណែកម៉ូតូសមត្ថកិច្ចប្រគល់សាច់ញាតិយកត្រឡប់ទៅផ្ទះវិញ៕ដោយ កុសល់