ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀតបេីករថយន្តស៊េរីទំនេីបម៉ាកRANGE ROVER មួយគ្រឿងក្នុងល្បឿនលឿនរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យខ្ទាតរបាំថ្មមួយកង់ទៅប៉ះម៉ូតូហុងដាមួយគ្រឿងរងរបួសបុរសម្នាក់ចំណែករថយន្តបែកកង់ទៅមុខលែងរួច។
ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅលេីកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តមួយគ្រឿងម៉ាកRANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH- 9998 បេីកបរដោយបុរសម្នាក់រួមដំណេីរជាមួយនារីម្នាក់ទៀត ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យខ្ទាតរបាំងថ្មទៅប៉ះនឹងម៉ូតូហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GT- 4891 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរបញ្ច្រាសទិសគ្នាធ្វេីឱ្យដួលរងរបួសស្រាល ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕ដោយ កុសល់