រថយន្តBMW បុកម៉ូតូស្កូបពីត្រង់ផ្លូវបំបែកជាបួន បណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល

120

 

ភ្ភ្នំពេញ: បុរសម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាកBMWបានជ្រុលបុកជាមួយម៉ូតូស្កូបពីត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យខ្ទាតម៉ូតូខ្ទប់ជញ្ជាំងផ្ទះប្រជាពលរដ្ឋចំណែកម្ចាស់ម៉ូតូរងរបួសស្រាល។

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ៤៥៦កែងផ្លួវលេខ១៣៥ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តស៊េរីទំនេីបម៉ាកBMW ពណ៌ស ពាក់ស្លាកលេខកម្ពុជាLILI -063 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៣៥ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុជាផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលបុកម៉ូតូម៉ាកស្កូបពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HZ- 5253 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៥៦ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនដូចគ្នា និងមិនប្រយ័ត្នបណ្តាលឱ្យខ្ទាតទៅផ្ទប់និងជញ្ជាំងផ្ទះប្រជាពលរដ្ឋតែសំណាងរងរបួសស្រាល ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការសម្របសម្រួលតែដោយសារមិនត្រូវគ្នាទេីបសមត្ថកិច្ចទំនាក់ទំនងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញដេីម្បីរងចាំដោះស្រាយពេលក្រោយ៕ដោយ កុសល់