ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់បើករថយន្តកាមរីបាឡែន មួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានយុវជនម្នាក់ជិះម៉ូតូដឹកម្ហូបតាមអនឡាញ ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់បុកពីចំហៀងខាងមុខពេញទំហឹងបណ្ដាលឲ្យរបួសជើងយ៉ាងដំណំ។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៩និង ៣០ នាទីយប់ថ្ងៃទី
២ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខវិទ្យាស្ថានជាតិព្រះកុសុម: តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ2Q-8445ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃចូលផ្លូវសាលារៀនព្រះកុសមៈ ខណៈនោះក៏មានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក GPXពណ៌សពាក់ស្លាកលេខភ្នំពេញ1IJ-8182ដឹកទំនិញតាមអនឡាញដោយធ្វើដំណើរបញ្ច្រាស់ទិដដៅគ្នាទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តខាងមុខផ្នែកខាងស្ដាំពេញទំហឹងបណ្តាលឲ្យរងរបួសយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាក្រោយមកភាគីទាំងពីរបានចរចារគ្នាអស់រយៈពេលជិតមួយម៉ោង ទើបភាគីទាំងពីរបានព្រមព្រៀងគ្នាដោយខាងភាគីរថយន្តបានចេញសំណងចំនួន២២៥ ដុល្លារទៅឲ្យខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់