ជនជាតិចិន បេីករថយន្តបុកម៉ូតូ អូសជាច្រេីនម៉ែត្រ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ រួចបន្តទៅបុកហាងលក់ម៉ូតូមួយកន្លែងរងការខូចខាត

164

 

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងបេីករថយន្តម៉ាស្តាមួយួគ្រឿងក្នុងល្បឿនលឿនជ្រុលបុកម៉ូតូហុងដាប៊ីត បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៣០នាទី យប់ ថ្ងៃទី១ ខែតុលា ឆ្នាំ ២០២១ នៅចំណុចខាងត្បូងផ្សារអូឡាំពិក តាមបណ្តោយផ្លូវលេខ១៩៣ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហេីយរថយន្តបង្កមិនឈប់ទទួលខុសត្រូវព្យាយាមបេីករថយន្តគេចខ្លួនទាំងជាប់ម៉ូតូនៅខាងក្រិមរថយន្តរហូតទៅដល់ខាងលិចវត្តមហាមន្ត្រីក៏របូតម៉ូតូ ចំណែករងយន្តបង្កនៅតែព្យាយាមបេីករត់លុះទៅដល់ស្តុបវត្តមហាមន្ត្រីផ្លូវព្រសីហនុ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ក៏បន្តជ្រុលទៅបុកហាងលក់ម៉ូតូមួយកន្លែងទៀតទេីបគាបជាប់ទៅមុខលែងរួច។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយខ្មៅ ពាក់ស្លាកលេខកណ្តាល1AC -4483 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៩៣ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសជនជាតិចិនម្នាក់បេីករថយន្តម៉ាស្តា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AY-2019 ធ្វេីដំណេីរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនជ្រុលបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់។

ប្រភពដដែលបានបន្តថា ភ្លាមនោះរថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេដោយព្យាយាមបេីកគេចខ្លួនទាំងជាប់ម៉ូតូនៅខាងក្រោមរថយន្តអូសជាច្រើនមែត្រទេីបរបូត ម៉ូតូ រួចបន្តគេចខ្លួនទៀតរហូតទៅដល់ស្តុបវត្តមហាមន្ត្រី តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ក៏ជ្រុលទៅបុកចូលហាងលក់ម៉ូតូមួយកន្លែងទៀតបណ្តាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំទេីបគៀបជាប់ទៅមុខលែងរួច ភ្លាមនោះសមត្ថកិច្ចធ្វេីការឃាត់ខ្លួនម្ចាស់រថយន្តបង្កបណ្ណោះអាសន្ន រួចទាក់ទងទៅជំនាញចុះមកធ្វេីការវាស់វែងយកម៉ូតូនិងរថយន្តរួមទាំងម្ចាស់រថយន្តបង្កទៅការិយាល័យចរាចរណ៍ជេីងគោកនៃអគស្នងការនគរបាលរាជធានីរងចាំដោះស្រាយតាមច្បាប់៕ដោយ កុសល់