ភ្នំពេញ: បុរសជនជាតិចិម្នាក់សង្ស័យស្រវឹងស្រាបេីករថយន្តRam Roverមូយគ្រឿងក្នុងល្បឿនលឿនជ្រុលបុករថយន្តFor Tuneerមួយគ្រឿងទៀតដែលកំពុងចតស្ងៀមរនៅមុខគ្លីនិកមួយកន្លែងងចាំប្រពន្ធពិនិត្យសុខភាព ចំពីក្រោយពេញទំហឹងរុញទៅមុខជិត១០ ម៉ែត្របណ្តាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង២១ និង៣០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុខទល់មុខនឹងក្លីនិក អង់ដ្រូគ្រីន ស្ថិតតាមបណ្តោយផ្លូវលេខ៦០៨ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តForTunerមួយគ្រឿងពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AO-2030បានចតនៅចំណុចកន្លែងកើតហេតុខាងលើ ក្នុងទិសដៅកើតលិច ដើម្បីរងចាំប្រពន្ធចូលពិនិត្យសុខភាព។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានបុរសជនជាតិចិនម្នាក់បើករថយន្ត Range Rover មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2H-9799 ស្របទិសដៅគ្នាពីលិចទៅកើតក្នុងល្បឿន ក៏រេចង្កូតជ្រុលបុកពីក្រោយរថយន្តរងគ្រោះពេញទំហឹងរុនទៅមុខជិត១០ ម៉ែត្រ បណ្តាលឲ្យរថយន្តគៀបជាប់គ្នាតែម្តង ដោយរថយន្តបង្ក រងការខូចខាតផ្នែកខាងមុខថ្ពាល់ខាងស្តាំ ចំណែករថយន្តរងគ្រោះ រងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ។ សំណាងល្អមិនមានបណ្តាលឱ្យរងរបួសដល់មនុស្សណាម្នាក់ឡើយ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ខមូលដ្ឋាន បានចុះមកដល់បានភាគីទាំងពីរធ្វើការសម្របសម្រួលប៉ុន្តែដោយសារ មិនត្រូវរូវគ្នា សមត្ថកិច្ចមូលដ្ឋាន ក៏សម្រេចប្រគល់ជូនជំនាញ ដើម្បី ចុះធ្វើការវាស់វែងអូសយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយ នៅពេលក្រោយ ៕ដោយ កុសល់