ភ្នំពេញ: បុរសជនជាតិចិនម្នាក់បើករថយន្តHYUNDAI STAREXមួយគ្រឿងទៅបុករថយន្ត fort ranger ពីចំហៀងត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១០និង ៣០នាទីយប់ថ្ងៃទី ៨ខែវិច្ឆិកាឆ្នាំ ២០២១ នៅត្រង់ចំណុចផ្លូវលេខ១២២ កែងនឹងផ្លូវលេខ ២២១ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ចំណែករថយន្តបង្កបានមិនបានឈប់ដោះស្រាយនោះទេហើយបានជ្រុះស្លាកលេខរថយន្តខាងមុខនៅនឹងកន្លែងកើតហេតុ រួចព្យាយាមបើករត់យកមកផ្លុងចោលនៅចំណតរថយន្តមួយកន្លែង មុខខារ៉ាអូខេទន្លេសេកុងថ្មី ខាងលិចកន្លែងកើតហេតុប្រមាណជិត ២០០ម៉ែត្រ។រួចតៃកុងបានគេចខ្លួនបាត់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្ដHYUNDAY STAREXមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AV-1471ធ្វើដំណើរតាមបណ្តោយផ្លូវ ១២២ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តford ranger មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AY-0866ធ្វើដំណើរតាមបណ្តោយផ្លូវ ២២១ ទិសដៅពីត្បូងទៅជើង ចំពីចំហៀងរថយន្តខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ចំណែករថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេហើយបានជ្រុះស្លាកលេខរថយន្តខាងមុខនៅនឹងកន្លែងកើតហេតុរួចបានព្យាយាមបើករត់យកមកផ្លុងចោលនៅចំណតរថយន្តមួយកន្លែងមុខ ខារ៉ាអូខេទន្លេសេកុងថ្មី ចម្ងាយពីកន្លែងកើតហេតុប្រមាណជិត២០០ ម៉ែត្រ ត្រូវបានសមត្ថកិច្ចតាមចាប់បានមកវិញ ឯតែកុងរថយន្តបង្កបានគេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តពីរគ្រឿងទៅរក្សាទុករង់ចាំម្ចាស់រថយន្តបង្កចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់