ខេត្តប៉ៃលិន ៖ ក្រោយពីបុរសស្រ្តីវ័យចំណាស់ ជួបជុំផឹកស៊ីជាមួយមិត្តភក្តិតាំងពីព្រឹករហូតដល់ល្ងាច ទើបត្រឡប់ទៅផ្ទះវិញ ក៏ឈ្លោះទាស់ទែងពាក្យសម្តីគ្នា ស្រាប់តែប្តីកំណាចទាញកាំបិតខ្វែវដេញកាប់ប្រហារប្រពន្ធ បណ្តាលឱ្យត្រូវចំកញ្ជឹងក. រងរបួសធ្ងន់ ដួលផ្កាប់មុខដេកស្លាប់ក្នុងថ្លុកឈាម ។ លុះកូនស្រីឃើញម្តាយ ត្រូវឪពុកចុងកាប់ប្រហារ ក៏រត់ទៅជួយ ស្រាប់តែត្រូវគាត់ចាប់ច្របាច់ក.បម្រុងសម្លា ប់បន្ត តែនាងរើខ្លួនរួច ក៏ត្រូវជនដៃដល់ទាញខ្វែវគប់ចំដៃរងរបួសស្រាល និងដេញកាប់ប្រហារ ។ តែសំណាងល្អ នាងរត់គេចខ្លួនទាន់ពេលវេលា និងទៅពួនសម្ងំលាក់ខ្លួនក្នុងព្រៃដំឡូងមីមួយយប់ ដល់ពេ លព្រឹកឡើង សម្រាប់តែប្រទះឃើញឪពុកចុងចងក.អត្តឃាតបង្កឱ្យមានការភ្ញាក់ផ្អើលផងដែរ ។
ហេតុការណ៍ប្តីចុងកាប់ប្រហារប្រពន្ធនេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង៤៥នាទីយប់ រីឯប្តីកំណាចចងក.អត្តឃាតនេះ បានកើតឡើងប្រហែលម៉ោង ១២ និង៣០នាទីយប់យប់អធ្រាត្រថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្នុងរោងចាំការ ក្នុងភូមិដីក្រហម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីនគរបាលស្នងការខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ស្ត្រីរងគ្រោះមាន ឈ្មោះ ចាន់ គួយ អាយុ៥៧ឆ្នាំ រងរបួសក.និងក្បាលផ្នែកខាងក្រោយ (ស្លាប់) ។ ជនដៃដល់ជាប្តីចុង មាន ឈ្មោះ ផាន់ ពៅ អាយុ៥២ឆ្នាំ ក្រោយពីកាប់ប្រហារស្ត្រីរងគ្រោះរួច រត់ទៅចងក.ធ្វើអត្តឃាត ក្នុងបន្ទប់ទឹក ។
បើតាមប្រភពព័ត៌មានពីក្មេងស្រីម្នាក់ ឈ្មោះ អូន សុខគា អាយុ១៦ឆ្នាំ បានរៀបរាប់ឱ្យដឹងដែរថា ៖ នាងមានបងប្អូនចំនួន០៤នាក់ ប្រុស០២នាក់ ស្រី០២នាក់ នាងជាកូនពៅ ដោយបងប្រុសច្បងទី០១ធ្វើការនៅប្រទេសថៃ បងទី២.ធ្វើការនៅភ្នំពេញ រីឯបងទី៣. រស់នៅខេត្តកំពង់ចាម ។ នាងបន្តទៀតថា ក្រោយពីឪពុកបង្កើតរបស់ខ្លួន បានស្លាប់ចោលតាំងពីនាងនៅតូច ទើបម្តាយរបស់ខ្លួនក៏បានសម្រេចចិត្ត យកបុរសខាងលើជាប្តីចុងអស់រយ:ពេល១០ឆ្នាំមកហើយ ។ នាងបន្តទៀតថា មុនពេលកើតហេតុគ្រួ សាររបស់នាងរស់នៅក្នុងខ្ទមចាំចម្ការមួយកន្លែង មានសមាជិក០៣នាក់ (ឪពុក ម្តាយ កូន) ដោយនៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល ៨ និង៣០នាទីព្រឹក ឪពុកចុង និងម្តាយនាងបានទៅផឹកស្រាបៀរនៅផ្ទះឈ្មោះ រី មានគ្នាប្រហែល០៤នាក់ ។
ក្រោយពីផឹកស្រាបៀរអស់ប្រហែល១កេស ពួកគាត់ក៏បន្ដទៅចូលរួមខួបកំណើតកូនគេ ដោយផឹកស្រាអស់ប្រហែល០២-០៣កំប៉ុងទៀត ក៏ស្រវឹងរៀងៗខ្លួន រួចទាស់ពា ក្យសំដីគ្នាបន្ដិចបន្តួច ក៏នាំគ្នាត្រលប់មកផ្ទះវិញ ។
ប៉ុន្តែ ឪពុកចុងនេះ បានជិះម៉ូតូមកតែម្នាក់ឯង ដោយទុកឱ្យម្តាយ និងនាងដើរមកផ្ទះវិញ លុះពេលមកដល់ផ្ទះពួកគាត់ក៏បានឈ្លោះប្រកែកគ្នាកាន់តែខ្លាំង ។ បន្ទាប់មកឪពុកក៏បានយកកាំបិតខ្វែវដងវែងកាប់ប្រហារទៅលើម្តាយ ចំក.ផ្នែកខាងក្រោយ និងក្បាល បណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាមនឹងកន្លែងកើតហេតុ លុះក្រោយមកឪពុកនាងក៏ចូលទៅប្រតាយប្រតប់ច្របាច់ក. ប៉ុន្តែនាងបានរើបម្រាស់រួច ក៏រត់ចូលក្នុងព្រៃដំឡូងមី ។ ក្រោយពីឪពុកចុងដើររកខ្លួនមិ នឃើញ ក៏ទៅចងកនៅក្នុងបន្ទប់ទឹកស្លាប់ម្នាក់ទៀត ហើយនាងក៏ដេកក្នុងចំការមួយយប់ លុះព្រឹកព្រ លឹម ក៏បានចេញទៅប្រាប់អ្នករស់នៅក្បែរនោះឱ្យមកជួយមើល រួចប្តឹងខាងនគរបាលឱ្យចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យ រួចប្រគល់ជូនកូនចៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ដោយ ភ្នំខៀវ