មនុស្សចំនួន ០៣ នាក់រងរបួសធ្ងន់ស្រាលដោយសារតែជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់

137

 

ក្រុងព្រះសីហនុ ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូបណ្ដាលឱ្យមនុស្សចំនួន ០៣ នាក់រងរបួសធ្ងន់ស្រាល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង ៧:៤០នាទីយប់ ថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវអារីស្តុន ជាប់មាត់ឆ្នេរ ស្ថិតក្នុងភូមិ ០៤ សង្កាត់ ០៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារសារព័ត៌មានFKnewsឲ្យដឹងថា មុនពេលកើតហេតុបានឃើញម៉ូតូ ០១ គ្រឿងម៉ាក់ ហ៊ុងដារអ៊ែរប្រឡេក ពណ៌ ស គ្មានស្លាកលេខបើកបរដោយនារីម្នាក់ ក្នុងទិសដៅវីឆ្នេរអូរឈើទាលសំដៅទៅអូត្រេះ ០១ គណៈពេលដែលមកដល់កន្លែងកើតហេតុខាងលើស្រាប់តែឡើងមកវ៉ាឡាន មិនប្រយ័ត្នបានបុកមួយទំហឹងក្នុងទិសដៅផ្ទុយគ្នាជាមួយនិងម៉ូតូមួយគ្រឿងទៀតម៉ាក ហ៊ុងដារវ៉ីនឺ គ្មានស្លាកលេខដូចគ្នាបើកបរដោយប្រុសស្រី ០២ នាក់ បណ្ដាលឲ្យភាគីខាងម៉ូតូ ហ៊ុងដារអ៊ែរប្រឡេក រងរបួសធ្ងន់ ចំណែកឯភាគីខាងម៉ូតូ ហ៊ុងដារវ៉ីនឺ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាលជាប្រពន្ធជិះពីក្រោយ ភ្លាមៗនោះរថយន្តសង្គ្រោះបន្ទាន់បាននាំយកភាគីទាំងសងខាងទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបាត់ទៅ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានមកធ្វើការវាស់វែងព្រមទាំងលើកយកវត្ថុតាងទាំងសង្ខាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំភាគីទាំងសងខាងចូលខ្លួនធ្វើការដោះស្រាយតាមនីតិវិធី។ដោយ វ៉ាន់នី