(ខេត្តព្រះសីហនុ)៖មានករណីគ្រប់គ្រោះអគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋ អស់ចំនួន៥ខ្នង
ហេតុការណ៍ភ្ញាក់ផ្អើលភ្ញាក់ផ្អើលគួរឲ្យរន្ធត់មួយនេះបានកើតឡើងកាលពីនៅវេលាម៉ោង០៩ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុច ក្រុម១៣ ភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។
យោងតាមប្រភពពីសមត្ថកិច្ច និងសម្ដីពីបុរសម្ចាស់ផ្ទះដើមហេតុ ក្នុងចំណោមពលរដ្ឋ ៥ គ្រួសារបានបញ្ចាក់ប្រាប់ឲ្យដឹងថាដំបូងឡើយគឺក្នុងផ្ទះរបស់គាត់បានទុស្សេចរន្តអគ្គិសនីនិងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ដទៃទៀត យ៉ាងសន្ធោសន្ធៅនិងបន្តឆាបឆេះទ្រព្យសម្បត្តិអស់ជាច្រើន និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អជ្ញាធរមានសមត្ថកិច្ចចុះអត្តរាគមន៍និងបញ្ចេញរថយន្ដពន្លត់អគ្គីភ័យជាច្រើនគ្រឿង ដើម្បីបាញ់ទឹកបង្រ្កាប់និងពន្លត់អគ្គីភ័យ។
ជុំវិញករណីគ្រោះអគ្គីភ័យឆាបឆេះនេះផងដែល ដោយមានការចូលរួមពីសំណាក់លោក សន កុសល អាភិបាលរងក្រុងព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ពីលោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ ចុះដឹកនាំមន្ត្រីសមត្ថកិច្ចជំនាញបង្ការនិងពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ។ សូមបញ្ជាក់ផងដែលថាករណីអគ្គីភ័យនេះគឺបានឆាបឆេៈ ផ្ទះប្រជាពលរដ្ឋអស់ចំនួន ៥ ខ្នងផ្ទះនិងទ្រព្យសម្បត្តិជាច្រើន ប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យ អស់ចំនួន០៥គ្រឿង ប្រើរប្រាស់ទឹកអស់ចំនួន០៧គ្រឿង ។
ក្រោយពេលកើតហេតុលោក សន កុសល អភិបាលរងក្រុងព្រះសីហនុ តំណាងឲ្យលោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបន្តជួយ ឧបត្ថម្ភថវិការដល់ពលរដ្ឋចំនួន៥គ្រួសារ ក្នុង១គ្រួសារបានចំនួន ២៥ម៉ឺនរៀល និងមានការចូលរួម ឧបត្ថម្ភបន្ថែមពីលោក ឈិត សូផាត ចៅសង្កាត់លេខ១ ក្នុង១គ្រួសារចំនួន ១០ម៉ឺនរៀល ដើម្បីទុកទ្រទ្រង់ក្នុងគ្រួសារជាបណ្ដោះអាសន្ន ៕ដោយ វ៉ាន់ នី