ខេត្តកោះកុង÷ក្មេងប្រុស០៣នាក់រើសគ្រាប់៦០មីលីម៉ត្រែ០១គ្រាប់ គប់លេងបណ្តាលអោយផ្ទុះរងរបួសធ្នន់ កាលពី
ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៥០នាទី ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ។
បើតាមការឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋាននៅស្រុកបុទុមសាគរឲ្យដឹងថា: ករណីផ្ទុះគ្រាប់បណ្ដាលឱ្យក្មេងរងរបួសធ្ងន់នេះ
ដោយនាក់ទាំង០៣ ដើរទៅឃ្វៀលសត្វក្របី នៅចំណុចព្រៃធំ រួចរើសបានគ្រាប់ ៦០មីលីម៉ែត្រ ចំនួន០១គ្រាប់ (គ្រាប់សល់ពីសម័យសង្គ្រាម) យកមកគប់លេង បណ្ដាលអោយផ្ទុះ រងរបួសធ្ងន់តែម្តង ។
សមត្ថកិច្ចបានអោយដឹងទៀតថា ក្មេងរងគ្រោះទាំង ០៣ នាក់ មាន÷
១-ឈ្មោះ ឡូ លុយ អាយុ ១២ឆ្នាំ
២-ឈ្មោះ សាយ សុវណ្ណរ៉ា អាយុ១៣ឆ្នាំ
៣-ឈ្មោះ ជីន អេង អាយុ១៣ឆ្នាំ
ក្មេងប្រុសទាំង០៣នាក់ មានទីលំនៅកន្លែងកើតហេតុខាងលើ (រងរបួសធ្ងន់ ត្រូវរបួសជើងទាំង០៣នាក់)។
ក្រោយពេលកើតហេតុ ត្រូវបានក្រុមគ្រួ សារ បញ្ជូនមកព្យាបាលនៅមណ្ឌល សុខភាពអណ្ដូងទឹក ដោយឃើញរងរបួសជេីងធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកស្រែអំបិស ៕ ដោយ សុគន្ធី